ក្រុមអ្នកវិភាគបានយល់ឃើញថា សាលាឧទ្ធរណ៍អាចនឹងដោះលែងឲ្យលោកនៅក្រៅឃុំក្នុងគោលបំណងដើម្បីជួសជុលទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក។
កម្ពុជាបានជួយបន្តក់ទម្ងន់មួយបន្ថែមទៀតលើប្រតិកម្មរបស់សហគមន៍អន្តរជាតិដោយសម្តែងការសោកស្តាយចំពោះការបាញ់បង្ហោះគ្រាប់រ៉ុក្កែតភ្ជាប់ជាមួយផ្កាយរណបរបស់ប្រទេសកូរ៉េខាងជើង។
ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងបានទាមទារនៅថ្ងៃអង្គារនេះឲ្យតំណាងរាស្ត្រគណបក្សកាន់អំណាចលោក ឈាង វុន ធ្វើការសុំទោសដល់សហគមន៍និងជីដូនជីតារបស់ពួកគេឲ្យបានឆាប់បំផុត។
នាយករដ្ឋមន្ដ្រីខ្មែរហ៊ុន សែន បានអំពាវនាវនៅថ្ងៃចន្ទនេះឲ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់កាំជ្រួចមីស៊ីលហើយងាកមករកការចរចាដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរដ៏ចម្រូងចម្រាស់វិញ។
អត្រានៃជំងឺបាក់ស្បាតក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាមានកម្រិតខ្ពស់ជាងប្រជាជាតិក្នុងពិភពលោកចំនួនប្រាំពីរដង។
ក្រុមអ្នកបច្ចេកទេសចិនកំពុងធ្វើការស៊ើបអង្កេតទៅលើការបាក់ធ្លាយបំពង់បង្ហូរទឹកនៃទំនប់វារីអគ្គិសនីស្ទឹងអាតៃក្នុងខេត្តពោធិ៍សាត់ ប៉ុន្តែមិនទាន់មានលទ្ធផលជាផ្លូវការនៅឡើយ។
សាលាក្តីខ្មែរក្រហមកំពុងកាត់ទោសមេដឹកនាំខ្មែរក្រហមខ្ពស់បំផុតក្នុងសំណុំរឿង០០២ចំនួនបីនាក់សម្រាប់ការទទួលខុសត្រូវលើការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាចំនួនជាង១,៧លាននាក់
សំណើថវិកាសម្រាប់ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមសម្រាប់ឆ្នាំ២០១៣នឹងត្រូវកាត់បន្ថយជាងប្រាំលានដុល្លារអាមេរិកបើធៀបនឹងគម្រោងដើម។
កម្មករសង់ទំនប់វារីអគ្គិសនីស្ទឹងអាតៃម្នាក់ក្នុងចំណោមកម្មករចំនួនបួននាក់ដែលបានបាត់ខ្លួនត្រូវបានរកឃើញវិញដោយសុវត្ថិភាព។
ការជួបគ្នារវាងលោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា និងគួប្រជែងដ៏ខ្លាំងក្លារបស់ខ្លួនលោកមីត្ត រ៉មនីនៅថ្ងៃព្រហស្បតិ៍នេះបានទាក់ទាញការកោតសរសើរពីអ្នកនយោបាយគណបក្សជំទាស់ មន្ដ្រីសង្គមស៊ីវិលនិងមន្រ្តីបោះឆ្នោត។
លោកស្រី ជា ម៉ារី បានបង្ហាញទឹកមុខស្រស់ស្រាយច្រើនក្នុងការជួបជុំគ្នាកាលពីសប្តាហ៍មុនដើម្បីមកស្តាប់ព័ត៌មានថ្មីៗពីសាលាក្តីខ្មែរក្រហម។
ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថាទេសចរបានកើនដល់ជាង៤០០០០ នាក់មកទល់នឹងថ្ងៃពុធនេះដែលត្រូវជាថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកសំពះព្រះខែប្រព្រឹត្តទៅជារៀងរាល់ឆ្នាំក្នុងអំឡុងខែតុលាឬខែវិច្ឆិកានៅចំថ្ងៃពេញបូរមីនិងជាពិធីបុណ្យដែលមានប្រជាប្រិយ៍បំផុត។
ពិធីបូជាព្រះបរមសពនៃព្រះករុណាសម្តេចព្រះនរោត្តម សីហនុនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែកុម្ភៈឆ្នាំក្រោយនេះ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានចាត់ទុកការផ្តន្ទាទោសលោកម៉ម សុណង់ដូ ជាកង្វល់មួយផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។
ហ្វ៊ីលីពីនមិនបានយល់ព្រមក្នុងការមិនដាក់ការដោះស្រាយជម្លោះដែនដីក្នុងដែនសមុទ្រចិនខាងត្បូងជាលក្ខណៈអន្តរជាតិនោះទេ។
មេដឹកនាំកំពូលអាស៊ានបានសម្រេចមិនធ្វើ«អន្តរជាតូបនីយកម្ម»បញ្ហាសមុទ្រចិនខាងត្បូងទេ។
ក្រុមមន្ដ្រីការបរទេសអាស៊ានបានចាប់ផ្តើមជជែកគ្នាអំពីបញ្ហាសមុទ្រចិនខាងត្បូងនៅថ្ងៃសៅរ៍នេះ ប៉ុន្តែមិនមានសេចក្ដីសម្រេចណាមួយលើបញ្ហានេះទេ។
កិច្ចប្រជុំកំពូលដែលនឹងមានការចូលរួមពីប្រធានាធិបតីអាមេរិក នាយករដ្ឋមន្ដ្រីជប៉ុន ចិន រុស្ស៊ីនិងឥណ្ឌានឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែវិច្ឆិកានេះ។
ប្រជាពលរដ្ឋចំនួនប្រាំបីនាក់ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
ព័ត៌មានផ្សេងទៀត