ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន ​បង្ហាញ​ពី​គម្រោង​បូជា​ព្រះបរមសព​ព្រះ​ករុណា​នរោត្តម​ សីហនុ​នៅ​ខែ​កុម្ភៈ​


សម្តេច​ឪ​នរោត្តម សីហនុ ​បាន​សោយ​ទីវ​ង្គ​ត​កាលពី​ថ្ងៃទី១៥តុលា​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។
សម្តេច​ឪ​នរោត្តម សីហនុ ​បាន​សោយ​ទីវ​ង្គ​ត​កាលពី​ថ្ងៃទី១៥តុលា​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។
ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ​បាន​ថ្លែង​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រ​ហស្បតិ៍​នេះ​ថា​ពិធី​បូជា​ព្រះ​បរមសព​នៃ​ព្រះករុណា​សម្តេចព្រះ​នរោត្តម សីហនុ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៤ខែកុម្ភៈ​ឆ្នាំ​ក្រោយ​នេះ។

លោក​ហ៊ុន សែន ​បាន​បង្ហើប​យ៉ាង​ដូច្នេះ​នៅពេល​ដែល​លោក​បើក​សម្ភោ​ធ​ផ្លូវជាតិ​លេខ៨​ដែល​ភ្ជាប់​ពី​ខេត្តកណ្តាល​ទៅកាន់​ព្រំដែន​វៀតណាម​ដោយ​ឆ្លងកាត់​ខេត្តព្រៃវែង​ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន។

លោកនាយក​រដ្ឋមន្ដ្រី​ខ្មែរ​បាន​បង្ហើប​ពី​ពិធី​បូជា​ព្រះសព​ខណៈដែល​លោក​បកស្រាយ​ពី​គម្រោង​បដិសណ្ឋារកិច្ច​ផ្លូវការ​ដល់​ប្រមុខ​ដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ដែល​នឹងត្រូវ​ទទួល​ដោយ​ព្រះមហាក្សត្រ​នរោត្តម សីហមុនី។ ក៏ប៉ុន្តែ​គម្រោង​ទាំងនោះ​ត្រូវ​លុបចោល​ទៅវិញ​ដោយសារតែ​ការ​កាន់ទុក្ខ​ព្រះ​សព​ព្រះបិតា​ព្រះអង្គ។

«គម្រោង​របស់​ព្រះករុណា​ដែល​នឹង​ទៅ​ប្រទាន​សវនាការ​ចំពោះ​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​និង​ប្រទាន​ភោជនាហារ​ក៏ត្រូវ​បាន​លុបចោល​ដើម្បី​ទុក​ឱកាស​ឲ្យ​ព្រះអង្គ​កាន់ទុក្ខ​ពេញលេញ​មុន​រយៈពេល​បូជាសព​ដែល​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី៤​ខែកុម្ភៈ ​ឆ្នាំ២០១៣»។

សម្តេច​ឪ​នរោត្តម សីហនុ ​បាន​សោយ​ទីវ​ង្គ​ត​កាលពី​ថ្ងៃទី១៥តុលា​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។
ព្រះ​សព​របស់​ព្រះអង្គ​ត្រូវ​តម្កល់ទុក​រយៈពេល​បី​ខែ​ដើម្បី​ឲ្យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល​គោរព​វិញ្ញាណ​ខន្ធ​ព្រះអង្គ។
ក្នុង​ពេលនេះ​ប្រជាពលរដ្ឋ​កម្ពុជា​មន្ត្រីរាជការ​និង​សមាជិក​អង្គការ​នានា​ត្រូវបាន​អនុ​ញ្ញា​ត​ឲ្យ​ចូល​គោរព​ព្រះ​បរមសព​ក្នុង​ព្រះបរមរាជវាំង​ជា​ក្រុម​ដោយមាន​ការស្នើសុំ​ជាមុន​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ជាច្រើន​រយ​នាក់​ក្នុង​មួយថ្ងៃៗ​បាន​ទៅ​គោរព​វិញាណ​ខន្ធ​ព្រះ​សព​នៅ​បរិវេណ​ខាងមុខ​និង​ក្រៅ​ព្រះបរម​រាជវាំង៕
XS
SM
MD
LG