ភ្នំពេញ៖ នៅថ្ងៃនេះកាលពីពីរឆ្នាំមុននៅតាមដងវិថីនានាកណ្តាលរាជធានីភ្នំពេញកកស្ទះដោយហ្វូងមនុស្សរាប់លាននាក់មកពីបណ្តាខេត្តនានាដែលនាំគ្នាសម្រុកចូលមើលព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែនិងលយប្រទីប។
ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានលើកពេលរៀបចំព្រះរាជពិធីប្រពៃណីពីរឆ្នាំជាប់ៗគ្នាដោយសារតែព្រឹត្តិការណ៍ជាន់គ្នាស្លាប់នៅស្ពាននៃកោះពេជ្រនៅថ្ងៃបង្ហើយនៃព្រះរាជពិធីនេះនៅឆ្នាំ២០១០និងដោយសារតែដើម្បីចូលរួមមរណទុក្ខព្រះបរមសពសម្តេចឳនរោត្តម សីហនុ។ ព្រះអង្គបានយាងសោយទីវង្គតកាលពីថ្ងៃទី១៥ខែតុលាហើយព្រះរាជសពនឹងត្រូវដម្កល់រហូតដល់ថ្ងៃប្រទានព្រះភ្លើងនៅថ្ងៃទី៤ខែកុម្ភៈឆ្នាំក្រោយ។

រាជធានីភ្នំពេញមិនត្រឹមតែមិនមានមនុស្សកកកុញនោះទេប៉ុន្តែបែរជាស្ងប់ស្ងាត់ជាងថ្ងៃធម្មតាដោយសារតែមន្ដ្រីរាជការនិងបុគ្គលិកក្រុមហ៊ុនឯកជនទទួលបានការឈប់សម្រាកផ្លូវការចំនួនបីថ្ងៃដូចពេលដែលមានព្រះរាជពិធីបុណ្យអុំទូកដែរគឺចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ខែវិច្ឆិកាហើយប្រជាពលរដ្ឋទាំងនោះបានចេញដំណើរទៅកំសាន្តតាមគោលដៅផ្សេងៗ។
អ្នកស្រីអ៊ី ច័ន្ទម៉ូលី អ្នកក្រុងភ្នំពេញម្នាក់ទើបតែដើរចេញពីព្រះបរមរាជវាំងទាំងអាវស ចងបូរពណ៌ខ្មៅជាប់នឹងទ្រូងខាងឆ្វេង។ អ្នកស្រីបានចូលគោរពព្រះបរមសពសម្តេចឪនរោត្តម សីហនុជាលើកដំបូងក្រោយពីព្រះអង្គយាងចូលទីវង្គត។

និយាយបណ្តើរលើកដៃសំពះសម្តែងការគោរពព្រះវិញ្ញាណខន្ធបណ្តើរអ្នកស្រីច័ន្ទម៉ូលី មានអារម្មណ៍ខុសរាល់ឆ្នាំដែលមានព្រះរាជពិធីបុណ្យអុំទូកប៉ុន្តែអ្នកស្រីរក្សាការកាន់ទុក្ខព្រះសពជាប់នឹងខ្លួន។

«ប្លែកជាងឆ្នាំមុនៗទាំងអស់ដោយសារអត់មានប្រជាពលរដ្ឋកុះករជុំវិញព្រះបរមរាជវាំង។ តែចំពោះនាងខ្ញុំគឺធូរស្បើយគឺថាក្នុងចិត្តនាងខ្ញុំកើតទុក្ខចំពោះព្រះមហាក្សត្រ»។
អង្គុយនៅក្បែររថយន្តដឹកទំនិញជាមួយនឹងអ្នកភូមិជាច្រើនទៀតដែលមកពីខេត្តកំពង់ស្ពឺអ្នកស្រីម៉ៅ វឿន ធា្លប់មកទស្សនាព្រះរាជពិធីបុណ្យអុំទូកស្ទើររាល់ឆ្នាំជាច្រើនឆ្នាំមកហើយ។ នៅពេលនេះអ្នកស្រីមិនបានរីករាយដូចកាលពីពេលមុននោះទេ។

«ធ្លាប់បានឃើញគេអុំទូកទាំងគូ បណ្តែតប្រទីប បាញ់កាំជ្រួច។ឥឡូវអត់មាន។ពីមុនសប្បាយ។ឥឡូវក្រៀមក្រំកាន់ទុក្ខសម្តេច»។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកសំពះព្រះខែប្រព្រឹត្តទៅជារៀងរាល់ឆ្នាំក្នុងអំឡុងខែតុលាឬខែវិច្ឆិកានៅចំថ្ងៃពេញបូរមីនិងជាពិធីបុណ្យដែលមានប្រជាប្រិយ៍បំផុត។

ក្នុងពិធីនេះមានការប្រកួតទូកប្រណាំងនៅក្នុងទន្លេសាបមុខព្រះបរមរាជវាំងដែលជាទូទៅព្រះមហាក្សត្រទ្រង់យាងជាធិបតីក្នុងការប្រកួត។ ពិធីប្រពៃណីនេះរំលឹកដល់វីរភាពកងទ័ពជើងទឹកកម្ពុជា។
ប៉ុន្តែក្រោយពីសោកនាដកម្មនៅលើស្ពានពេជ្រ កាលពីយប់ថ្ងៃទី៣នៃព្រះរាជពិធីនេះដែលបានបណ្តាលឲ្យអ្នកដើរកំសាន្តជាង៣៥០ នាក់ ប្រជ្រៀតជាន់គ្នាស្លាប់រដ្ឋាភិបាលបានផ្អាកការរៀបចំពិធីបុណ្យនេះនៅឆ្នាំ២០១១និងជាចៃដន្យព្រះរាជពិធីនេះត្រូវលើកពេលជាលើកទីពីរសម្រាប់ជាការគារវកិច្ចដល់ព្រះបរមសពសម្តេចឪនរោត្តម សីហនុ។

លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ក្នុងពិធីសម្ពោធស្ពានអាកាសក្នុងទីក្រុងភ្នំពេញបានពន្យល់ជាថ្មីម្តងទៀតអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការលុបចោលព្រះរាជពិធីបុណ្យអុំទូកជាលើកទីពីរ។

«ស្ថិតក្នុងដំណាក់កាលនៃការកាន់ទុក្ខ វាមិនជាការគួរសមទេដែលមនុស្សរាប់លាននាក់ហ៊ោកញ្ច្រៀវនៅឯទីក្រុងភ្នំពេញមុខព្រះបរមរាជវាំង មុខកន្លែងព្រះបរមសពនោះ»។
ប៉ុន្តែជាមួយគ្នានេះអាជីវករតូចតាចដែលធ្លាប់ពឹងអាស្រ័យនឹងឱកាសរកចំណូលបានយ៉ាងក្រាស់ក្រែលនោះបែរជាសោកស្តាយដោយសារគ្មានព្រះរាជពិធីបុណ្យអំទូក។

លោកលី ម៉ារ៉ាឌី រត់ម៉ូតូឌុបជាងដប់ឆ្នាំហើយ។ គាត់មកពីទីរួមខេត្តកណ្តាលហើយកំពុងសំចតម៉ូតូនៅមុខវាលព្រះមេរុខាងជើងព្រះបរមរាជវាំង។ គឺនៅទីនេះដែលរដ្ឋាភិបាលនឹងត្រូវធ្វើព្រះរាជពិធីបូជាព្រះបរមសពសម្តេចឪនរោត្តម សីហនុ។

«ឆ្នាំនេះអត់មានធ្វើពិធីបុណ្យអុំទូករកមួយថ្ងៃមិនបាន២០.០០០រៀលទេ។បើសិនមានបុណ្យអុំទូកបានបីទៅបួនម៉ឺនរៀល។មនុស្សច្រើនត្រូវការរកម៉ូតូជិះ។ ក្នុងបុណ្យអុំទូកបីថ្ងៃហ្នឹងចំណូលយើងបានច្រើន។ មនុស្សមកពីខេត្តច្រើនយើងអាចដឹកបានរហូត»។
អ្នកស្រីជា លីដា អ្នកលក់ទឹកសុទ្ធចល័តកំពុងតម្រៀបទឹកសុទ្ធនិងភេសជ្ជៈផ្សេងៗចូលក្នុងធុងក្លាសេនៅលើសួនច្បារមុខវត្តបុទុមវតី។ ការប្រគុំតន្ត្រី ស្តង់ទំនិញ និងមនុស្សយ៉ាងណែនណាន់តាន់តាប់ធ្លាប់ដើរឆ្លងកាត់ប្រជ្រៀតគ្នាស្ទើរថប់ដង្ហើមនៅទីនេះ។

«កាលពីមុនពេលបុណ្យអុំទូកមានមនុស្សកុះករដើរលេង លក់មួយល្ងាចបានទឹកសុទ្ធ៣០ទៅ៤០យួរ។ដល់អត់មានបុណ្យអុំទូកអីចឹងលក់អត់ដាច់។ និយាយរួមទៅបាត់សឹងតែ៥០ភាគរយ។ រាល់ថ្ងៃបើអត់មានបុណ្យទានជួនកាលលក់មិនបានទឹកសុទ្ធមួយយួរផងមួយល្ងាច»។
ដូច្នេះមនុស្សម្នាដែលធ្លាប់ដើរឆ្វាត់ឆ្វែងដេរដាសជាន់ជើងគ្នានៅទីលានមុខព្រះបរមរាជវាំង តាមសួនច្បារនានា និងនៅអមច្រាំងទន្លេសាបបានជំនួសវិញដោយប្រជាពលរដ្ឋជាក្រុមតូចៗចូលគោរពព្រះបរមសពសម្តេចព្រះនរោត្តម សីហនុ។ ការស្មូតកំដព្រះសពដែលត្រូវដម្កល់រយៈពេលបីខែបានរំលឹកក្តីអាឡោះអាល័យនិងទឹកព្រះទ័យរបស់ព្រះអង្គបានឮសាចចូលត្រចៀកពលរដ្ឋទាំងឡាយដែលបានមកសម្តែងមរណទុក្ខទាំងក្នុងនិងក្រៅព្រះបរមរាជវាំង៕