ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​គ្រប​ដណ្តប់​របៀប​វារៈ​ប្រជុំ​អាស៊ាន


បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​គឺជា​របៀប​វារៈ​មួយ​ដែល​ក្រុម​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​បាន​ពិភាក្សា​ជាពិសេស។
បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​គឺជា​របៀប​វារៈ​មួយ​ដែល​ក្រុម​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​បាន​ពិភាក្សា​ជាពិសេស។
ក្រុមមន្ដ្រី​ការបរទេស​អាស៊ាន​បានចាប់ផ្តើម​ជជែក​គ្នា​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃ​សៅរ៍​នេះ ប៉ុន្តែ​មិនមាន​សេចក្ដី​សម្រេច​ណាមួយ​លើ​បញ្ហា​នេះ​ទេ។ នេះ​បើ​យោង​តាម​ក្រុម​មន្ដ្រី​ជាន់​ខ្ពស់​នៃ​កិច្ចប្រជុំ។

លោក​កៅ គឹមហួន ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា​មាន​ប្រសាសន៍​ក្នុង​ស​ន្និសីទ​កាសែត​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ថា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​គឺជា​របៀប​វារៈ​មួយ​ដែល​ក្រុម​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​បាន​ពិភាក្សា​ជាពិសេស​កិច្ចពិភាក្សា​លើ​សេចក្ដី​ប្រកាស​ក្រម​ប្រតិបត្តិ(DOC)​ និង​ការតាក់តែង​ក្រម​ប្រតិបត្តិ​រួម​(COC)។

«ពិត​ហើយ​ការពិភាក្សា​បាន​ផ្តោតលើ​ថា​តើ​ត្រូវ​ធានា​ដល់​ការអនុវត្ត​ពេញលេញ​និង​មាន​ប្រសិទ្ធភាព​សេចក្តី​ប្រកាស​នៃ​ក្រម​ប្រតិបត្តិ​ដូចម្តេច​ ហើយ​ថា​តើ​ត្រូវការពារ​អនុសារណៈ​នៃ​កិច្ចពិភាក្សា​និង​ការពិគ្រោះ​យោបល់»។

លោក​ស៊ូ​រិ​ន ពិត​ស៊ូ​វ៉ាន់ ​អគ្គលេខាធិការ​អាស៊ាន​ជិត​ផុត​អាណត្តិ​បញ្ជាក់​ក្នុង​ស​ន្និសីទ​កាសែត​ដោយឡែក​មួយទៀត​ថា​ក្រម​ប្រតិបត្តិ​ស្តីពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កំពុងដំណើរការ​ទៅមុខ​ប៉ុន្តែ​ទាំង​លោក​កៅ គឹមហួន ​ទាំង​លោក​ពិត​ស៊ូ​វ៉ាន់​មិនអាច​ដឹងបាន​នៅឡើយ​ថា​ក្រម​ប្រតិបត្តិ​នេះ​អាច​នឹង​ត្រូវ​អនុម័ត​បា​ន​នៅពេលណា។

មាន​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​បួន​ដែល​ស្ថិតក្នុង​ជម្លោះ​ដែនដី​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​ប្រទេស​ចិន ​ក្នុងនោះ​មាន​ប្រទេស​វៀតណាម ​ហ្វីលីពីន​ ម៉ាឡេស៊ី ​និង ​ប្រ៊ុយណេ។

បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ដែលជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​ខ​ក​ខាន​ក្នុង​ការធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​កាលពី​កិច្ចប្រជុំ​ថ្មីៗ​នេះ។

លោក ស៊ូរិន ពិត​ស៊ូ​វ៉ាន់ ​បញ្ជាក់​ថា​ប្រទេស​ឥណ្ឌូនេស៊ី​បានស្នើ​ឲ្យ​មានការ​ភ្ជាប់​ខ្សែ​ទូរ​ស័ព្ទ​ហ​ត​ឡាញ មួយ​រវាង​ប្រទេស​អាស៊ាន​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​នេះ​ដើម្បី​ជូនដំណឹង​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​ឲ្យ​ទាន់​ពេល​វេលា​និង​ចាត់វិធានការ​ភ្លាម​ប្រសិនបើ​មាន​ឧបទ្ទវ​ហេតុ​ណាមួយ​កើតឡើង​ជុំវិញ​បញ្ហា​ជម្លោះ
នេះ។

រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​បានបញ្ចប់​កិច្ចប្រជុំ​របស់​ខ្លួន​នៅថ្ងៃនេះ​ដោយ​បាន​បញ្ចប់​ការពិភាក្សា​លើ
កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នយោបាយ​សន្តិសុខ ​និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្រប​សម្រួល​អាស៊ាន។

អាស៊ាន​បានដាក់​គោលដៅ​ថា​នឹង​បង្កើត​សហគមន៍​តែមួយ​នៅ​ឆ្នាំ២០១៥​ខាងមុខ​ដែល​នឹង​អនុ​ញ្ញា​ត​ឲ្យ​មាន​ការប្តូរ​សេដ្ឋកិច្ច​ដោយ​សេរី។ សហគមន៍​នេះ​មាន​ប្រជាជាតិ​ចំនួន​ជាង​៦០០​លាន​នាក់។

លោក​កៅ គឹមហួន ​បញ្ជាក់ថា​ក្រុម​រដ្ឋមន្ដ្រី​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ដប់​បាន​ប្តូរ​យោបល់់​ពី បញ្ហា​សភាព​ការ​ណ៍​ជម្លោះ​នៅ​ប្រទេស​ស៊ី​រី បញ្ហា​ឧបទ្វីប​កូរ៉េ ​និង​ពិភាក្សា​លើ​សេចក្តីប្រកាស​ស្តីពី​សិទ្ធិមនុស្ស​ជាដើម។
ដោយឡែក​លោក​ស៊ូ​រិ​ន ពិត​ស៊ូ​វ៉ាន់​បាន​ឲ្យ​ដឹង​ដែរ​ថា​ជម្លោះ​សាសនា​នៅក្នុង​ប្រទេស​ភូមា​បានធ្វើ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អា​ស៊ាន​មានការ​ព្រួយបារម្ភ​ផងដែរ៕
XS
SM
MD
LG