ប្រទេសជប៉ុននឹងបរិច្ចាគបន្ថែមនូវវ៉ាក់សាំង AstraZeneca សម្រាប់ជំងឺកូវីដ១៩ ដល់កោះតៃវ៉ាន់ និងប្រទេសជិតខាងនៅអាស៊ីផ្សេងទៀត នៅសប្តាហ៍នេះ។ នេះបើតាមរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi ដែលប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ។
ម៉ាឡេស៊ីកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឆ្លងរាតត្បាតដ៏ខ្លាំងនៃជំងឺកូវីដ១៩បំប្លែងថ្មី ហើយបានបិទសកម្មភាពសង្គមដ៏តឹងតែងមួយចាប់តាំងពីខែមិថុនាមក។
កាលពីថ្ងៃសៅរ៍ក្រសួងសុខាភិបាលបានរាយការណ៍ថា ការឆ្លងថ្មីមានចំនួន ៤.៣៧៧ ករណីដែលធ្វើឱ្យតួលេខសរុបមានចំនួន ១៨៨.៧៥២ ករណី។
វៀតណាមនៅថ្ងៃសុក្រ បានអនុម័តបិទសកម្មភាពសង្គមរយៈពេលពីរសប្តាហ៍នៅក្នុងទីក្រុងហូជីមិញ ដើម្បីទប់ទល់ការឆ្លងវីរុសកូរ៉ូណាដែលកាន់តែខ្លាំងឡើង។
សហរដ្ឋអាមេរិកបានបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២លានដូសដល់ប្រទេសវៀតណាមកាលពីថ្ងៃអង្គារ ដែលជាជំនួយថ្មីៗបំផុតរបស់សហរដ្ឋអាមេរិកដល់ប្រទេសនានា ដែលកំពុងប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។
ឯកសារបែកធ្លាយនេះ មានភ្ជាប់ជាមួយនឹងការសរសេរបញ្ជាក់ពីមន្ត្រីម្នាក់ដែលមិនប្រាប់ឈ្មោះដែលផ្តល់អនុសាសន៍ដល់អាជ្ញាធរ មិនត្រូវចាក់វ៉ាក់សាំង Pfizer-BioNTech បន្ថែមទៅឲ្យក្រុមមន្ត្រីសុខាភិបាលជួរមុខនោះឡើយ ព្រោះការធ្វើដូចនោះ នឹងជាការទទួលស្គាល់មួយថា វ៉ាក់សាំងចិន Sinovac មិនមានប្រសិទ្ធភាពនោះទេ។
នៅពេលដែលប្រទេសជាច្រើនបន្ធូរបន្ថយវិធានការរឹតត្បិតទប់ទល់ជំងឺកូវីដ១៩ ខណៈអត្រានៃការចាក់វ៉ាក់សាំងកើនឡើងនោះ ប្រទេសបង់ក្លាដែស និងរុស្ស៊ីបំបែកកំណត់ត្រាការឆ្លងជំងឺកូវីដ១៩ក្នុងរយៈពេលមួយថ្ងៃ។
កាលពីសប្ដាហ៍មុនប្រទេសឥណ្ឌូណេស៊ីមានករណីឆ្លងថ្មីនិងករណីស្លាប់ច្រើនបំផុតដោយសារជំងឺកូវីដ១៩។ប្រទេសឥណ្ឌូណេស៊ីមានកំណត់ត្រាករណីស្លាប់ចំនួន៣.២៩៨ករណីកាលពីសប្ដាហ៍មុន។នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននេះឲ្យដឹងថា ការសាកល្បងនេះមានអ្នកចូលរួមចំនួន ២៩.៩៦០ នាក់ នៅទីតាំងចំនួន ១១៩ កន្លែងនៅក្នុងសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិក ដោយមានការផ្ដោតលើការជ្រើសរើសអ្នកចូលរួមពីសហគមន៍និងក្រុមប្រជាសាស្ត្រនានាដែលរងផលប៉ះពាល់ខ្លាំងដោយសារជំងឺនេះ។
ប្រទេសចិននៅថ្ងៃចន្ទនេះបានដាក់ការត្រួតពិនិត្យឡើងវិញនូវការធ្វើដំណើរនៅខេត្តក្វាងទុងភាគខាងត្បូងនៃប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ប្រទេសវៀតណាមបានរកឃើញវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីមួយប្រភេទ ដែលជាប្រភេទច្របាច់បញ្ចូលគ្នានៃវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌានិងចក្រភពអង់គ្លេស។
ក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ថា ការផ្លាស់ប្ដូរនេះកើតឡើង «បន្ទាប់ពីមានការស៊ើបអង្កេតដែលកំពុងបន្តដើម្បីស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩ និងបន្ទាប់ពីមានការប្រឹក្សាជាមួយអ្នកជំនាញសុខាភិបាលសាធារណៈ»។