ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ វ៉ាក់សាំង​ការពារ​កូវីដ១៩ ទៅ​លើ​ស្រ្តី​មាន​ផ្ទៃពោះ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក សៀង សេង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ក្រុម​អ្នកវិទ្យាសាស្រ្ត​នៅ​តាម​បណ្តា​ប្រទេស​ធំៗ​មួយ​ចំនួន យល់ព្រម​ឲ្យ​ស្រ្តី​មាន​ផ្ទៃពោះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ ឬ​ការពារ​កុំ​មាន​គ្រោះថ្នាក់​ដល់​ជីវិត បើទោះបី​ជា​ស្រ្តី​មាន​ផ្ទៃពោះ​នោះ ធ្លាប់​បាន​កើត​ជំងឺ​កូវីដ១៩​រួច​ហើយ​ក្តី។ លោក​បាន​ថ្លែង​ទៀត​ថា ​ប្រព័ន្ធ​ការពារ​រាង​កាយ ឬ Antibodies របស់​ម្តាយ​ដែល​បង្កើត​ឡើង​ដោយ​វ៉ាក់សាំង អាច​ចម្លង​ចូល​ទៅ​ក្នុង​ខ្លួន​របស់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ ឬ​តាម​រយៈ​ការ​បំបៅ​ដោះ។ ទោះ​ជា​យ៉ាង​ណា​ លោក​វេជ្ជបណ្ឌិត​ថា នេះ​ជា​ជម្រើស​របស់​ស្រ្តី​មាន​ផ្ទៃពោះ​ក្នុង​ការ​ចាក់​វ៉ាក់សាំង នេះ​ពីព្រោះ​ថា វ៉ាក់សាំង​កូវីដ១៩ មិន​ត្រូវ​បាន​សិក្សា​ទៅ​លើ​ស្រ្តី​មាន​ផ្ទៃពោះ​ទេ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG