ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ វិធី​ការពារ​កុំឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង​តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា កត្តា​ធំៗ​ពីរ​នៃ​ការឆ្លង​ជំងឺ​កូវីដ១៩ គឺ​ចំនួន​វីរុស និ​ងពេល​វេលា​ដែល​វីរុស​សាយភាយ​មក​ប៉ះ​មនុស្ស​ម្នាក់។ ការឆ្លង​ដែល​ខ្លាំង​ជាង​គេ​បំផុត​នោះ គឺ​តាម​ដំណក់​ទឹក​ដង្ហើម​របស់​អ្នកជំងឺ។ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ១៩ និង​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​នេះ​ បើ​ទោះ​បី​ជា​អ្នក​បាន​ចាក់ ឬ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ក៏​ដោយ គឺ​ត្រូវ​ពាក់​ម៉ាស រក្សា​គម្លាត​នៅ​ឆ្ងាយ​ពី​គ្នា និង​រក្សា​អនាម័យ​ដោយ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់។ វ៉ាក់សាំង​មិន​អាច​ការពារ​យើង​មិន​ឲ្យ​ឆ្លង​កូវីដ​បាន​១០០%​ទេ ប៉ុន្តែ​វ៉ាក់សាំង​អាច​ការពារ​យើង​រហូត​ដល់​១០០% មិន​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG