ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ជប៉ុន គ្រោង​បញ្ជូន​វ៉ាក់សាំង​រាប់លាន​ដូស​បន្ថែម​ទៀត​ឱ្យ​តៃវ៉ាន់​និង​ប្រទេស​ជិត​ខាង​នៅ​អាស៊ី


រូបឯកសារ៖ អ្នកធ្វើការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Taoyuan នៅ​កោះតៃវ៉ាន់ យក​វ៉ាក់សាំង AstraZeneca ចេញពី​យន្តហោះ​ដែល​ដឹក​ចេញ​ពី​ប្រទេស​ជប៉ុន។
រូបឯកសារ៖ អ្នកធ្វើការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Taoyuan នៅ​កោះតៃវ៉ាន់ យក​វ៉ាក់សាំង AstraZeneca ចេញពី​យន្តហោះ​ដែល​ដឹក​ចេញ​ពី​ប្រទេស​ជប៉ុន។

ប្រទេស​ជប៉ុន​នឹង​បរិច្ចាគ​បន្ថែម​នូវ​វ៉ាក់សាំង ​AstraZeneca ​សម្រាប់​ជំងឺ​កូវីដ១៩​ ដល់​កោះ​តៃវ៉ាន់​ និង​ប្រទេស​ជិតខាង​នៅ​អាស៊ី​ផ្សេង​ទៀត​ នៅ​សប្តាហ៍​នេះ។ ​នេះ​បើ​តាម​រដ្ឋមន្រ្តី​ការ​បរទេស​ជប៉ុន​លោក​ Toshimitsu Motegi ​ដែល​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters ​នៅ​ថ្ងៃអង្គារ។​

លោក ​Motegi ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ប្រទេស​ជប៉ុន​នឹង​ផ្តល់​ថ្នាំ​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី​ តៃវ៉ាន់ ​និង​វៀតណាម ​ដែល​ប្រទេស​នីមួយៗ​បាន​ថ្នាំ​១​លាន​ដូសនៅថ្ងៃ​ព្រហស្បតិ៍ដែល​ជាផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ជាមួយ​រដ្ឋាភិបាល​ទាំង​នោះ។ ​លោក​បន្ថែម​ថា​ ថ្នាំ​ចំនួន​១១​ លាន​ដូស​ដែល​បរិច្ចាគ​តាម​រយៈ​គម្រោង​ COVAX ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​បង់ក្លាដែស​ កម្ពុជា​ អ៊ីរ៉ង់​ ឡាវ ​នេប៉ាល់​ និង​ស្រីលង្កា ​ព្រមទាំង​បណ្តា​រដ្ឋ​ដែន​កោះ​ផ្សេងៗ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។​

ក្រសួង​ការ​បរទេស​តៃវ៉ាន់​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​កាយ​វិការ​នេះ​ ជាពិសេស​នៅក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ​ក្នុង​ពេល​ដែល​ប្រទេស​ជប៉ុន ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ខ្លួន​ឯង​ផង​ដែរ។​ ប្រទេស​ជប៉ុន​ បាន​បរិច្ចាគ​ថ្នាំ​ចំនួន​៣,៤​ លាន​ដូស​ទៅ​កោះ​តៃវ៉ាន់​ក្នុង​ការ​បង្ហាញ​ការ​គាំទ្រ​ដល់​ដែនកោះ​ដែល​ទាមទារ​ដោយ​ប្រទេស​ចិន​នេះ។​

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ប្រទេស​វៀតណាម​បាន​និយាយ​ថា​ ខ្លួន​នឹង​ទទួល​បាន​ថ្នាំ​មួយ​លាន​ដូស​ពី​ប្រទេស​ជប៉ុន​នៅ​ថ្ងៃសុក្រ នៅ​ទីក្រុង​ហូជីមិញ​ ទី​ដែល​វៀតណាម​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ដ៏​ធំបំផុត ​បន្ទាប់ពី​ការ​ទប់ស្កាត់​បាន​ជោគជ័យ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។​

កោះ​តៃវ៉ាន់បាន​ត្អូញត្អែរ​ថា​ ការ​ជ្រៀតជ្រែក​របស់​ចិន​ បាន​រារាំង​កិច្ច​ព្រមព្រៀង​ទទួល​បាន​វ៉ាក់សាំង​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ​ពីក្រុមហ៊ុន ​BioNTech ​របស់​ប្រទេស​អាល្លឺម៉ង់។​ ចាប់តាំង​ពីពេល​នោះមក ​មាន​ការ​បរិច្ចាគ​វ៉ាក់សាំង​ទៅ​ដល់​កោះ​តៃវ៉ាន់៕

XS
SM
MD
LG