Hello VOA សុខភាព៖ ប្រសិទ្ធភាពវ៉ាក់សាំងគ្រុនផ្តាសាយធំ
អ្នកជំនាញវេជ្ជសាស្ត្រ គឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា នៅស្របពេលដែលមនុស្សនៅទូទាំងពិភពលោកកំពុងភ័យខ្លាចជំងឺកូវីដ១៩នោះ ជំងឺគ្រុនផ្តាសាយធំ ក៏ជាជំងឺសាហាវមួយដែលបានសម្លាប់មនុស្សជាច្រើននាក់ជារៀងរាល់ឆ្នាំផងដែរ។ វ៉ាក់សាំងគ្រុនផ្តាសាយធំ មានប្រសិទ្ធភាព អាចជួយបង្ការគ្រោះថ្នាក់ដល់អាយុជីវិតបាន និងតម្រូវឲ្យចាក់ជារៀងរាល់ឆ្នាំ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០)