ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ វ៉ាក់សាំង​កូវីដ១៩ ពិតជា​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ប្រាកដ​មែន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង ដែល​ជា​វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​មួយរូប​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា វ៉ាក់សាំង​កូវីដ១៩ ពិតជា​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​មែន។ មនុស្ស​រាប់លាន​នាក់​នៅ​សហរដ្ឋអាមេរិក បាន​ទទួល​វ៉ាក់សាំង​ការពារ​កូវីដ១៩ ហើយ​វ៉ាក់សាំង​ទាំង​នេះ បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​សុវត្ថិភាព​ដែល​មាន​លក្ខណៈ​ខ្លាំងក្លា​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។ ការត្រួតពិនិត្យ​នេះ រួមបញ្ចូល​ទាំង​ការប្រើ​ប្រព័ន្ធ​ត្រួតពិនិត្យ​សុវត្ថិភាព​តាម​របៀប​ដែល​គេ​ធ្លាប់​ប្រើ​កន្លង​មក និង​តាម​របៀប​ថ្មី ដើម្បី​ឱ្យ​ប្រាកដ​ថា វ៉ាក់សាំង​ការពារ​កូវីដ១៩ ពិតជា​មាន​សុវត្ថិភាព​មែន។ លទ្ធផល​ដែល​ទទួល​បាន​ពី​ការឃ្លាំមើល​ទាំងនោះ បាន​បង្ហាញ​ថា គួរ​ឲ្យ​មាន​ការទុកចិត្ត​ខ្លាំង៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១)

XS
SM
MD
LG