សមាជិកាព្រឹទ្ធសភាអូស្រ្តាលីម្នាក់កំពុងអំពាវនាវឲ្យចាត់វិធានការជាបន្ទាន់ដើម្បីយកស្រ្តីដ៏ក្មេងនោះទៅកាន់ប្រទេសអូស្រ្តាលី។
សិស្សនិស្សិតបានតវ៉ាកន្លងមករួចមកហើយអំពីការកែទម្រង់នេះ និងការកែទម្រង់ផ្សេងទៀត ដែលពួកគេយល់ឃើញថាជាវិធានការមួយដើម្បីធានាឲ្យអ្នកមានទទួលបានការអប់រំល្អបំផុត។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងទៅកាន់សមាជិកកងទ័ពគ្រប់សាខាទាំងអស់ដែលនៅក្រៅប្រទេសដើម្បីជូនពរបុណ្យសម្តែងការដឹងគុណ (Thanksgiving) និងអរគុណពួកគេចំពោះការបម្រើជាតិ។
ប្រាក់រូបរបស់រុស្ស៊ីបានធ្លាក់ដល់កម្រិតទាបបំផុតបើធៀបនឹងប្រាក់ដុល្លារក្នុងរយៈពេលជិតពីរឆ្នាំមកនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីទៅលើរដ្ឋាភិបាលក្រុងមូស្គូកាលពីថ្ងៃពុធជុំវិញការបំពុលអតីតចារកម្មរុស្ស៊ីម្នាក់និងកូនស្រីរបស់លោកនៅចក្រភពអង់គ្លេស។
កប៉ាល់ Open Arms បានចូលចតនៅក្នុងកំពង់ផែទីក្រុង Barcelona ភាគឦសានប្រទេសអេស្ប៉ាញ បន្ទាប់ពីបានធ្វើដំណើរអស់រយៈពេល ៤ ថ្ងៃរួចមក។ កប៉ាល់នេះដឹកជនចំណាកស្រុកដែលបានជួយសង្គ្រោះពីទូករបស់អ្នករត់ពន្ធមនុស្សនៅក្នុងសមុទ្រនៃប្រទេសលីប៊ី។
នាយកកម្មវិធីអង្គការសហប្រជាជាតិស្តីពីជំងឺអេដស៍(UNAIDS) និយាយថាការធ្វើតេស្តឈាមរកមេរោគហ៊ីវមានសារៈសំខាន់ក្នុងការឈានទៅរកគោលដៅដើម្បីលុបបំបាត់មេរោគនេះក្នុងឆ្នាំ២០៣០។
អ្នកតស៊ូមតិខាងផ្នែកសិទ្ធិមនុស្សនានា បានសម្ដែងការសោកស្ដាយចំពោះការប្រកាសរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី ១៩ ខែមិថុនាកន្លងទៅនេះ នៅក្នុងការដកសមាជិកភាពរបស់ខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ពួកគេបានបញ្ជាក់ថា ប្រទេសដទៃទៀតត្រូវធ្វើអន្តរាគមន៍លើរឿងនេះដើម្បីធានាឲ្យមានការបន្តនូវកិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោកលើរឿងសិទ្ធិមនុស្ស។
ប្រទេសអេស៉្បាញបានប្រកាសកាលពីថ្ងៃចន្ទថានឹងអនុញ្ញាតឲ្យនាវាដឹកជនចំណាកស្រុកចំនួន៦២៩នាក់ចូលចតនៅកំពង់ផែក្នុងទីក្រុង Valencia ប្រទេសអេស៉្បាញ។ នាវាជួយសង្គ្រោះឈ្មោះ Aquarius បានស្ថិតនៅក្នុងសមុទ្រអន្តរជាតិតាំងពីបានជួយសង្គ្រោះជនចំណាកស្រុកពីកប៉ាល់ជួញដូរមនុស្សនៅក្នុងសមុទ្រប្រទេសលីប៊ី។
នៅពេលដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលសរសើរពីការផ្លាស់ប្តូរស្ថានទូតសហរដ្ឋអាមេរិកពីទីក្រុង Tel Aviv ទៅកាន់ទីក្រុង Jerusalem ថាជាការបង្ហាញនូវសន្តិភាពនោះ កងទ័ពអ៊ីស្រាអែលបានសម្លាប់បាតុករជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ក៏៥០នាក់ដែរ និងធ្វើឲ្យរបួសរាប់រយនាក់ទៀតនៅក្នុងការវាយឆ្មក់ទៅលើពួកបាតុករនៅក្នុងតំបន់ហ្គាហ្សា។ ការសម្ភោធស្ថានទូតសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានបណ្តាលឲ្យមានការតវ៉ាប្រឆាំងនៅក្នុងតំបន់និងទីកន្លែងផ្សេងទៀតក្នុងពិភពលោក។
ថ្ងៃព្រហស្បតិ៍ទី ២៦ ខែមេសា គឺជាថ្ងៃបញ្ចប់ដ៏អាម៉ាស់មួយសម្រាប់លោក Bill Cosby ដែលធ្លាប់ដើរតួជាឪពុកដ៏ពេញនិយមមួយរូបតាមកម្មវិធីទូរទស្សន៍។ លោកត្រូវបានគេស្គាល់ច្រើនតាមរយៈកម្មវិធី Bill Cosby ដែលជាកម្មវិធីមានរយៈពេលវែងមួយរបស់លោក។ តារាកំប្លែងវ័យ ៨០ ឆ្នាំរូបនេះ ត្រូវបានតុលាការរកឃើញថាមានកំហុសក្រោមបទចោទប្រកាន់ចំនួន ៣ ករណី ពាក់ព័ន្ធនឹងការបំពានផ្លូវភេទ ដែលទោសនីមួយៗអាចធ្វើឲ្យលោកជាប់ពន្ធនាគារចំនួន ១០ ឆ្នាំ។ តួសម្ដែងស្រីអ្នកស្រី Lili Bernard ដែលជាអ្នកចោទប្រកាន់លោក Cosby បានសរសើរក្រុមគណៈវិនិច្ឆ័យរបស់តុលាការ ប៉ុន្តែ បានទទួលស្គាល់ថា សាលក្រមនេះគឺជាការធ្វើឲ្យភ្ញាក់ផ្អើលមួយចំពោះបុរសវ័យក្មេងជាច្រើនដែលផ្ដល់កិត្តិយសដល់លោក Cosby ក្នុងនាមជាឪពុក។
សេចក្តីរាយការណ៍ទាំងនោះប្រាប់ឲ្យដឹងថា គីម ជុងអ៊ុននិងភរិយាឈ្មោះ Ri Sol Ju បានស្នាក់នៅក្នុងប្រទេសចិនចាប់តាំងពីថ្ងៃអាទិត្យរហូតដល់ថ្ងៃពុធ។ នេះជាដំណើរទស្សនកិច្ចទៅកាន់បរទេសលើកទី១របស់ គីម ជុងអ៊ុន ចាប់តាំងពីឡើងកាន់អំណាចនៅឆ្នាំ២០១១មក។
ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសបង់ក្លាដែសមានការព្រួយកង្វល់អំពីសុវត្ថិភាពរបស់ពួកគេប្រសិនបើ ត្រូវគេបង្ខំឲ្យវិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញដែលនៅទីនោះពួកគេបានរត់គេចខ្លួនពីអំពើហិង្សានិងការធ្វើទុកបុកម្នេញ។
ក្បួនដង្ហែស្ត្រី Women's March ដើម្បីតវ៉ាប្រឆាំងនឹងសិទ្ធិមិនស្មើគ្មានិងបញ្ហាសង្គមដទៃទៀតជាច្រើនបានធ្វើឡើងកាលពីចុងសប្តាហ៍មុននៅក្នុងសហរដ្ឋអាមេរិកនិងបណ្តាទីក្រុងធំៗនៅអឺរ៉ុប។ ក្បួនដង្ហែធំៗដោយមានស្ត្រីពាក់មួកពណ៌ផ្កាឈូកបានចាប់ផ្តើមឡើងកាលពីមួយឆ្នាំមុន ដែលភាគច្រើនដើម្បីបង្ហាញពីកំហឹងរបស់ស្ត្រីចំពោះការជាប់ឆ្នោតរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងអាកប្បកិរិយារបស់លោកទៅកាន់ស្ត្រីនិងក្រុមប្រជាពលរដ្ឋភាគតិច ។ ឆ្នាំនេះ ក្បួនដង្ហែកំពុងក្លាយជាចលនាមួយដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអយុត្តិធម៌សង្គម។
នៅក្នុងការថ្លែងសុន្ទរកថារបស់លោកប្រធានាធិបតីកាលពីថ្ងៃពុធទី១៥ មួយថ្ងៃបន្ទាប់ពីទស្សនកិច្ច១២ថ្ងៃនៅអាស៊ី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអួតពី «ជោគជ័យដ៏មហិមា» ក្នុងការជំរុញប្រយោជន៍របស់សហរដ្ឋអាមេរិកឲ្យបានចម្រើនទៅមុខទៀត។
រថយន្តបើកដោយខ្លួនឯង ធ្លាប់ត្រូវបានគេផលិតឡើងតាំងពីពេលមុនៗមក ហើយអាជីវកម្មមួយចំនួនក៏បានចាប់អារម្មណ៍លើរថយន្តប្រភេទនេះដែរ។
ទីភ្នាក់ងារជួយសង្គ្រោះនៅក្នុងទីក្រុង Houston កំពុងខិតខំស្វែងរកតង់ស្នាក់នៅសម្រាប់ពលរដ្ឋតិចសាសរាប់ម៉ឺននាក់ដែលត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួនបន្ទាប់ពីព្យុះសង្ឃរា Harvey និងបន្ទាប់ពីការធ្លាក់ភ្លៀងយ៉ាងច្រើនដែលមិនធ្លាប់កាលពីពេលមុន។ មនុស្សប្រហែល៣ម៉ឺននាក់បានរស់នៅក្នុងទីជម្រកបណ្តោះអាសន្នរហូតមកទល់ពេលនេះ ក៏ប៉ុន្តែ គេត្រូវការតង់ស្នាក់នៅថែមទៀត នៅពេលដែលភ្លៀងបន្តធ្លាក់។ ពួកមន្ត្រីនិយាយថា ដំណើរការស្តារឡើងវិញនឹងមានរយៈពេលយូរ និងចំណាយលុយថ្លៃបំផុត។
ទឹកបន្តកើនឡើងខ្ពស់ឡើងនៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់នៅក្នុងរដ្ឋ Texas និងរដ្ឋ Louisiana ដែលបានបង្កជាអ្វីដែលទីភ្នាក់ងារឧត្តុនិយមជាតិហៅថាជា «វិបត្តិដែលមិនធ្លាប់មានពីមុនមក»។ មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ ហើយមនុស្សប្រមាណ ៣ម៉ឺននាក់ត្រូវបានជម្លៀសពីលំនៅដ្ឋានរបស់ពួកគេ ហើយពួកគេត្រូវប្តូរឲ្យទៅស្នាក់នៅក្នុងជម្រកផ្សេងៗ។ ក្រុមមន្ត្រីកំពុងកោតសរសើរកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលសហព័ន្ធនិងរដ្ឋាភិបាលនៅតាមរដ្ឋ និងរវាងក្រុមឯកជននិងពលរដ្ឋនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសង្គ្រោះជីវិត។ លោកប្រធានាធិបតី Donald Trump បានធ្វើដំណើរទៅកាន់តំបន់រងគ្រោះដោយគ្រោះមហន្តរាយនេះកាលពីថ្ងៃអង្គារ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកគ្មានជម្រើសណាផ្សេងទៀត ក្រៅពីបង្ក្រាបការរីករាលដាលការប្រើប្រាស់ថ្នាំញៀនដែលនាំឲ្យមានប្រតិកម្មដូចការប្រើអាភៀនហៅថា Opioid ដែល សម្លាប់ពលរដ្ឋអាមេរិកាំងជាង១០០នាក់ក្នុងមួយថ្ងៃ។
លោក Jared Kushner កូនប្រសារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ត្រូវបានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភាសម្ភាសន៍ ពាក់ព័ន្ធនឹងការចោទប្រកាន់ដែលថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ មានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី។
ព័ត៌មានផ្សេងទៀត