ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិស្ស​និស្សិត​បារាំង​តវ៉ា​ប្រឆាំង​នឹង​ការ​កែ​ទម្រង់​ការ​អប់រំ​របស់​រដ្ឋាភិបាល​នៅ​ទីក្រុង​ប៉ារីស


សិស្ស​និស្សិត​នានា​នៅ​ក្នុង​ប្រទេស​បារាំង​បាន​តវ៉ា​ប្រឆាំង​នឹង​គម្រោង​របស់​លោក​ប្រធានាធិបតី Emmanuel Macron ដែល​ចង់​កែប្រែ​ការ​ប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ នៅក្រុងប៉ារីស កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។ 
សិស្ស​និស្សិត​នានា​នៅ​ក្នុង​ប្រទេស​បារាំង​បាន​តវ៉ា​ប្រឆាំង​នឹង​គម្រោង​របស់​លោក​ប្រធានាធិបតី Emmanuel Macron ដែល​ចង់​កែប្រែ​ការ​ប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ នៅក្រុងប៉ារីស កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។ 

សិស្ស​និស្សិត​បាន​តវ៉ា​កន្លង​មក​រួច​មក​ហើយ​អំពី​ការ​កែ​ទម្រង់​នេះ និង​ការ​កែ​ទម្រង់​ផ្សេង​ទៀត ដែល​ពួកគេ​យល់​ឃើញ​ថា​ជា​វិធានការ​មួយ​ដើម្បី​ធានា​ឲ្យ​អ្នក​មាន​ទទួល​បាន​ការ​អប់រំ​ល្អ​បំផុត។

សិស្ស​និស្សិត​នានា​នៅ​ក្នុង​ប្រទេស​បារាំង​បាន​តវ៉ា​ប្រឆាំង​នឹង​គម្រោង​របស់​លោក​ប្រធានាធិបតី Emmanuel Macron ដែល​ចង់​កែប្រែ​ការ​ប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ និង​ចង់​ជំនួស​មុខ​វិជ្ជា​ទូទៅ​ដែល​សិស្ស​អាច​ជ្រើសរើស​បាន​នា​ពេល​បច្ចុប្បន្ន​នេះ​ដូចជា​មុខវិជ្ជា​វិទ្យាសាស្ត្រ អក្សរសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​ជា​ដើម ដោយ​មុខវិជ្ជា​ដែល​តាក់តែង​ឡើង​ដើម្បី​រៀបចំ​សិស្ស​សម្រាប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ និង​សម្រាប់​ទីផ្សារ​ការងារ​សម័យ​ទំនើប​នេះ។

សិស្ស​និស្សិត​បាន​តវ៉ា​កន្លង​មក​រួច​មក​ហើយ​អំពី​ការ​កែ​ទម្រង់​នេះ និង​ការ​កែ​ទម្រង់​ផ្សេង​ទៀត ដែល​ពួកគេ​យល់​ឃើញ​ថា​ជា​វិធានការ​មួយ​ដើម្បី​ធានា​ឲ្យ​អ្នក​មាន​ទទួល​បាន​ការ​អប់រំ​ល្អ​បំផុត។

នាង Anais និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សង្កាត់ Nanterre និយាយ​ថា៖ «ការ​ធ្វើ​ឲ្យ​សាកលវិទ្យាល័យ​ទៅ​ជា​លក្ខណៈ​ឯកជន​ត្រូវតែ​បញ្ចប់។ ទ្វារ​សាកលវិទ្យាល័យ​គួរ​បើក​ទទួល​សិស្ស​វិទ្យាល័យ ហើយ​រដ្ឋាភិបាល​ត្រូវ​វិនិយោគ​ឲ្យ​បាន​ច្រើន​លើ​ការ​អប់រំ​ថ្នាក់​ក្រោយ​ឧត្ដមសិក្សា»។

ការ​តវ៉ា​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ក្រុម​អ្នក​ពាក់​អាវ​កាក់​ពណ៌​លឿង​បាន​តវ៉ា​ហិង្សា​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នៅ​ក្នុង​ទីក្រុង​ប៉ារីស។ ការ​តវ៉ា​ដែល​បាន​ចាប់ផ្ដើម​ដំបូង​ដោយ​ផ្ដោត​លើ​ការ​ប្រឆាំង​នឹង​ការ​ដំឡើង​ពន្ធ​ប្រេង​សាំង បាន​ក្លាយ​ទៅ​ជា​ចលនា​សង្គម​មួយ​ប្រឆាំង​នឹង​ប្រាក់​បៀវត្សរ៍​ទាប និង​វិសមភាព​សង្គម។

សិស្ស​និស្សិត​ខ្លះ​ថា ពួកគេ​មាន​គោល​បំណង​ដូច​ក្រុម​អ្នក​តវ៉ា​ដែល​ពាក់​អាវ​កាក់​ពណ៌​លឿង​ដែរ ដែល​ក្រុម​នោះ​តំណាង​ឲ្យ​ក្រុម​ផ្សេងៗ​ជា​ច្រើន។

នាង Laura Pfister អនុ​ប្រធាន​សហជីព​និស្សិត UNL និយាយ​ថា៖ «ការ​ទាមទារ​របស់​អ្នក​តវ៉ា​ពាក់​អាវ​កាក់​ពណ៌​លឿង​គឺ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​នេះ។ យើង​ចង់​បាន​អនាគត​ល្អ​មួយ ដែល​មិន​បែកបាក់ ដោយសារតែ​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​សេវា​សាធារណៈ​រង្គោះរង្គើ ឬ​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​សោធន​និវត្តន៍​ជា​ដើម‍»។

លោក Macron បាន​ថ្លែង​សុន្ទរកថា​សុំ​អភ័យទោស​តាម​កញ្ចក់​ទូរទស្សន៍​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​កន្លង​មក​នេះ​ថា៖ «ខ្ញុំ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ទទួល​ខុស​ត្រូវ។ ដោយសារតែ​ខ្ញុំ​មាន​រឿង​អាទិភាព​ផ្សេង​ទៀត​ដែល​ត្រូវ​ធ្វើ អ្នក​អាច​មើល​មក​ខ្ញុំ​ថា​ខ្ញុំ​ជា​មនុស្ស​មិន​ចេះ​ខ្វាយខ្វល់​អំពី​រឿង​ទាំង​នេះ‍»។

នៅ​ក្នុង​ធ្វើ​សម្បទាន​ជាមួយ​នឹង​អ្នក​តវ៉ា លោក Macron បាន​ប្រកាស​ដំឡើង​ប្រាក់​បៀវត្សរ៍​អប្បបរមា និង​កាត់​បន្ថយ​ពន្ធ​សម្រាប់​អ្នក​ចូល​និវត្តន៍ ប៉ុន្តែ​បដិសេធ​មិន​ធ្វើ​ឲ្យ​ដូច​ដើម​វិញ​នូវ​ការ​យក​ពន្ធ​លើ​ធនធាន ឬ​ក៏​លុបចោល​នូវ​គម្រោង​កំណែ​ទម្រង់​របស់​លោក។

នាយករដ្ឋមន្ត្រី​បារាំង​លោក Edouard Philippe និយាយ​ថា៖ «ការ​ប្ដេជ្ញា​របស់​លោក​ប្រធានាធិបតី Macron នៅ​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី គឺ​មិន​ដូច​នឹង​ការ​ប្ដេជ្ញា​របស់​អ្នក​នោះ​ទេ។ វា​ជា​ការ​ពិត ដែល​ការ​ប្ដេជ្ញា​ទាំង​នោះ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រជាពលរដ្ឋ​បារាំង។ ការ​ប្ដេជ្ញា​ទាំង​នោះ​នឹង​ត្រូវ​អនុវត្ត​ដោយ​សំឡេង​គាំទ្រ​ភាគ​ច្រើន​នេះ។ យើង​ត្រូវតែ​បន្ត​កែប្រែ​ប្រទេស​បារាំង‍»។

កុប្បកម្ម​របស់​ពួក​ពាក់​អាវ​កាក់​ពណ៌​លឿង​បាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់​រយ​នាក់​រង​របួស មនុស្ស​ជាង ១ ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​បាន​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​នៅ​កណ្ដាល​ទីក្រុង​ប៉ារីស។ ការ​បំផ្លាញ​របស់របរ​សាធារណៈ និង​ការ​បាត់បង់​ចំណូល​ពី​ទេសចរណ៍ ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​ឱនភាព​របស់​ប្រទេស​បារាំង​កើន​ឡើង។

ការ​ស្ទង់​មតិ​ថ្មី​មួយ​កាល​ពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​បារាំង​ប្រហែល​ពាក់​កណ្ដាល​គិត​ថា ពួក​អ្នក​តវ៉ា​ពាក់​អាវ​កាក់​ពណ៌​លឿង​គួរតែ​បញ្ចប់​សកម្មភាព​របស់​ពួកគេ បន្ទាប់ពី​លោក Macron ធ្វើ​សម្បទាន​ខ្លះ​រួច​មក​ហើយ​នេះ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG