ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​អារ៉ាប៊ី​សាអូឌីត​ម្នាក់​​រត់គេច​ខ្លួន ដើម្បីជៀស​វៀង​មិន​ឲ្យ​គេ​បញ្ជូនខ្លួន​ចេញ​ពី​ប្រទេស​ថៃ


នាងRahaf Mohammed Alqunun បាន​​​ធ្វើ​ដំណើរ​ពី​ប្រទេស​គុយ​វ៉ែត ទៅ​ដល់​ប្រទេ​ស​ថៃ កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ហើយ​ត្រូវ​បាន​​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន​នៅចំណត​អាកាស​យានដ្ឋាន​​ក្រុង​បាង​កក ហើយ​ត្រូវ​បាន​គេ​បម្រុង​នឹង​បញ្ជូន​​ខ្លួន​ទៅ​កាន់​ប្រទេស​​គុយ​វ៉ែត។​
នាងRahaf Mohammed Alqunun បាន​​​ធ្វើ​ដំណើរ​ពី​ប្រទេស​គុយ​វ៉ែត ទៅ​ដល់​ប្រទេ​ស​ថៃ កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ហើយ​ត្រូវ​បាន​​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន​នៅចំណត​អាកាស​យានដ្ឋាន​​ក្រុង​បាង​កក ហើយ​ត្រូវ​បាន​គេ​បម្រុង​នឹង​បញ្ជូន​​ខ្លួន​ទៅ​កាន់​ប្រទេស​​គុយ​វ៉ែត។​

សមាជិកា​ព្រឹទ្ធសភាអូស្រ្តាលីម្នាក់​កំពុង​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​ជាបន្ទាន់​ដើម្បី​យក​​ស្រ្តី​ដ៏​ក្មេង​នោះ​ទៅកាន់​ប្រទេស​អូស្រ្តាលី។

អាជ្ញាធរ​ថៃ​បាន​អនុញាត​ឲ្យ​ស្ត្រីជាតិ​អារ៉ាប៊ី​សាអូឌីត​ម្នាក់បាន​ដែល​ស្ថិត​នៅ​ក្នុង​អាកាសយាន​ដ្ឋាន​បាងកក ចាក​ចេញ​ទៅនៅ​ក្រោម​ការ​ថែ​ទាំ​របស់​ទី​ភ្នាក់​ងារ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ច​ការ​ជន​ភៀស​ខ្លួន​ខណៈ​ដែល​នាងកំពុង​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ក្នុង​ប្រទេស​ទី​៣។ នាង Rahaf Mohammed Alqunun បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​គុយ​វ៉ែត ទៅ​ដល់​ប្រទេ​ស​ថៃ កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ហើយ​ត្រូវ​បានអាជ្ញាធរ​ថៃ​ឃាត់​ខ្លួន​នៅចំណត​អាកាស​យានដ្ឋានក្រុង​បាង​កក ហើយ​ត្រូវ​បាន​គេ​បម្រុង​នឹង​បញ្ជូនខ្លួន​ទៅ​កាន់​ប្រទេសគុយ​វ៉ែត។​ នាង​ត្រូវ​បានអាជ្ញាធរ​ថៃ​ ដោះ​លែង​ហើយ​ប្រគល់​ខ្លួន​ឲ្យទី​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ច​ការ​ជន​ភៀស​ខ្លួន​ បន្ទាប់​ពី​មាន​ការប្រឆាំង​តវ៉ា​យ៉ាងខ្លាំង​ពី​សំណាក់អន្តរជាតិ ដោយ​សារ​មាន​ការ​ភ័យ​ខ្លាច ថា​នាង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត បើ​សិន​ជា​នាង​ត្រូវ​គេ​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ប្រ​ទេស​អារ៉ាប៊ី​សាអូឌីត។

ស្រ្តី​អារ៉ាប៊ី​សាអូឌីត​បាន​រត់​គេ​ច​ខ្លួនពីគ្រួសារ​នាង ក្នុង​អំឡុង​វិសម្សកាលក្នុង​ប្រ​ទេសគុយវ៉ែត ដោយឡើង​ជិះ​យន្ត​ហោះ​ទៅកាន់​ប្រទេស​ថៃ ក្នុង​គោល​បំណង​ទៅ​កាន់​ប្រ​ទេស​អូស្ត្រាលី។ នាង​និយាយ​ថា​ ពេល​នាង​ទៅ​ដល់ទី​ក្រុង​បាង​កក​ ឯក​សារ​ធ្វើ​ដំណើរ​របស់​នាងទាំង​ប៉ុន្មាន​ ត្រូវបាន​គេ​ដក​ហូត​យក​អស់។ អាជ្ញាធរ​ថៃ​បាន​ឃុំ​ខ្លួន​នាង ​ហើយ​ប្រុង​បម្រុង​បញ្ជូន​នាង​ទៅ​ប្រទេស​គុយ​វ៉ែតវិញ។ នាង​បានចាក់​សោរ​មិន​ព្រមចេញ​ពី​បន្ទប់​សណ្ឋាគារដែល​នាង​ស្នាក់​នៅ ហើយ​បាន​ផ្ញើរសារ​ឲ្យ​គេ​ជួយ​នាង។ នាង Rahal Mohammed Alqunun អាយុ​១៨​ឆ្នាំ​នោះ​ថ្លែងថា៖ «នាង​ខ្ញុំ​ឈ្មោះ Rahaf។ នាង​ខ្ញុំ​កំពុងតែ​ស្ថិត​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ។ នាង​ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ទេ។ ពួក​គេ​បាន​និយាយថា ស្អែកខ្ញុំ​ត្រូវ​ទៅ។ ហើយ​គ្មាន​អ្នកណាអាច​ជួយ​ខ្ញុំ​បាន​ទេ​នៅ​ពេល​នេះ»។

សមាជិកា​ព្រឹទ្ធសភាអូស្រ្តាលីម្នាក់​កំពុង​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​ជាបន្ទាន់​ដើម្បី​យកស្រ្តី​ដ៏​ក្មេង​នោះ​ទៅកាន់​ប្រទេស​អូស្រ្តាលី។ លោក​ស្រី Sarah Hanson-Young សមាជិកា​ព្រឹទ្ធ​សភារ​ដ្ឋ South Australia ថ្លែង​ថា៖ «នេះ​ជា​ឱកាស​មួយ​សម្រាប់​យើង​ដើម្បី​បង្ហាញពីសេចក្តី​មេត្តា​ពិតប្រាកដ​ហើយ​នឹង​គាំទ្រ​គោលការណ៍​របស់​យើង​ជា​សង្គម​សេរី​និង​យុត្តិធម៌​និង​សាក​សម្យ​មួយ ​ដែល​លើក​ដម្កើង​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សេរី ភាព​បុគ្គល​ម្នាក់​ៗ»។

​ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស​និយាយថា ​សម្រាប់​ស្រ្តី​នៅ​ក្នុង​ប្រទេស​អារ៉ា​ប៊ី ​សាអូ​ឌីតដែលរត់​គេច​ខ្លួន​ពី​ក្រុម​គ្រួសារ​អាច​ជា​បញ្ហា​ស្លាប់រស់។លោក Phil Robertson អនុ​ប្រ​ធាន​អង្គការ​សិទ្ធិ​មនុស្សHuman Rights Watchទទួល​បន្ទុក​តំបន់​អាស៊ី​បាន​និយាយ​ថា៖ «ប្រសិន​បើ នាង​ត្រូវ​បាន​គេ​បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​អា​រ៉ាប់ប៊ី ​សាអូឌីត ទៅ​កាន់​ក្រុម​គ្រួសារ​របស់​នាងវិញ ​ពួកគេ ​នឹង​មាននិទណ្ឌភាព​ដើម្បីរំលោភធ្វើបាប​នាង ​ដើម្បីធ្វើ​ឲ្យ​មាន​អំពើ​ហឹង្សា​ដែល​ទាក់​ទិន​នឹង​ភាព​ស្មោះ​ត្រង់​ប្រឆាំង​នឹង​នាង​ហើយ​អារ៉ា​ប៊ី ​សាអូឌីត ​មាន​ប្រវត្តិមិនល្អ​នៅ​ក្នុងការ​ស៊ើប​អង្កេត​និងការកាត់​ទោស​រឿងក្តី​បែប​នេះ»។

​ទីភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ត្រូវ​បាន​ជំរុញ​ឲ្យ​ជួយរឿង​នាងស្រី​រត់​ចោល​គ្រួសារ​នេះ។​ លោក Surachate Hakparn ​ប្រធាន​អន្តោ​ប្រ​វេសន៍​ថៃ​និយាយថា៖ «​ថ្ងៃនេះ ទីភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ​(UNHCR) បាន​ប្រាប់​ខ្ញុំ​ថា ​ពួកគេ​នឹង​ត្រូវការ​ពេលវេលា​៥​ថ្ងៃ​ ដើម្បី​ពិចារ​ណា​ការដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​របស់​នាង​ហើយ​នឹង​រយៈ​ពេល​៥​ថ្ងៃ​ដើម្បី​រៀប​ចំ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទី៣»។

ស្រ្តី​ជាតិ​អារ៉ាប់ប៊ី ​សាអូឌីត ត្រូវមានសាច់ញាតិ​ជាបុរស​ជា​អ្នកការពារ​នៅ​ពេល​ដែល​ពួកគេ​ជាមនុស្ស​ពេញ​វ័យ ​ហើយ​ពួកគេ​មិន​អាច​ធ្វើការ​សម្រេច​ដោយ​ខ្លួនឯងទេ ​ប្រសិន​បើ ​ពួកគេមិន​ស្តាប់​បង្គាប់ ​ពួកគេ​អាច​ទទួល​រង​ការ​ធ្វើ​បាប​យ៉ាង​ខ្លាំង ​ឬ​ត្រូវ​សម្លាប់​ចោល​ដោយ​មិនមាន​ការការ​ពារ​ខាង​ផ្លូវ​ច្បាប់​ទេ។ លោក Phil Robertson អនុ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្សHuman Rights Watchទទួល​បន្ទុក​តំបន់​អាស៊ី​បាន​ថ្លែង​ទៀត​ថា៖ «នាង​ជា​និមិត្តរូប​នៃការ​តស៊ូ​ជា​ស្រ្តី​ដ៏​ក្មេង​ម្នាក់។ នាង​មិន​ចង់ធ្វើ​តាម​បញ្ជា​ហើយ​មិនចង់ស្ថិតនៅ​ក្រោម​ការត្រួតត្រា​របស់បុរស​ទៀត​ហើយ ឬ​នៅ​ក្រោម​ការ​គ្រប់គ្រង​សង្គម​តាមបែប​សាស​នា​ ឬ​នយោបាយ»។

ក្នុង​ករណី​ស្រដៀង​គ្នា​នោះ​ដែរនៅ​ឆ្នាំ​២០១៧ ​ស្រ្តីវ័យ​ក្មេង​ម្នាក់​ទៀត​របស់​អារ៉ាប៊ី ​សាអូឌីត​បាន​ត្រូវ​គេ​ឃាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ​ខណៈ​ដែល​ព្យាយាម​រត់​គេច​ខ្លួន​ទៅកាន់​ប្រទេស​អូស្រ្តាលី។ ​នាង​បាន​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​របស់​នាង​នៅ​ក្នុង​ប្រទេសអារ៉ា​ប៊ី ​សាអូឌីតវិញ​ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គេ​មិនដឹងថា ​នាង​ស្ថិត​នៅ​ទីណា​ទេ៕

ប្រែសម្រួល​ដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG