ព្រឹទ្ធសភាបានបោះឆ្នោតគាំទ្រក្នុងសំឡេង ៥៦ ទល់នឹង ៤៤ ដើម្បីចាប់ផ្តើមសវនាការបង្ហាញភស្តុតាងនៅក្នុងសំណុំរឿងនេះ ដែលនឹងធ្វើឡើងនៅពេលថ្ងៃត្រង់ថ្ងៃពុធនេះ។
ការប្រកែកគ្នាដំបូងផ្តោតលើថាតើវាស្របតាមរដ្ឋធម្មនុញ្ញដែរឬទេ ក្នុងការកាត់ទោសអតីតប្រធានាធិបតី ក្រោយពេលលោកចេញពីតំណែង។
ដើម្បីអាចផ្ដន្ទាទោសលោក Trump បាន ព្រឹទ្ធសភាត្រូវការសំឡេងឆ្នោត ២ ភាគ ៣។
អ្នកស្រី Yellen បានប្រាប់ទូរទស្សន៍ CNN ថា បើសំណើកញ្ចប់ថវិកាជំនួយនោះត្រូវបានអនុម័ត នោះសេដ្ឋកិច្ចរបស់ស.រ.អ អាចវិលទៅរកអ្វីដែលត្រូវបានចាត់ទុកថាអាចផ្ដល់ការងារបានពេញលេញនៅត្រឹមឆ្នាំ២០២២ ដោយមានអត្រាគ្មានការងារធ្វើចំនួន៤% បើប្រៀបធៀបទៅនឹងអត្រាគ្មានការងារធ្វើចំនួន៦,៣% កាលពីខែមករា។
«សហរដ្ឋអាមេរិកត្រឡប់មកវិញហើយ»។ លោក Biden បានប្រកាសដូច្នេះនៅឯក្រសួងការបរទេសសហរដ្ឋអាមេរិកនៅក្នុងការថ្លែងសុន្ទរកថាលើកដំបូងអំពីគោលនយោបាយការបរទេសក្នុងនាមជាប្រធានាធិបតីរបស់លោក។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា លោកបើកចិត្តទូលាយចំពោះការទាមទាររបស់គណបក្សសាធារណរដ្ឋ ដែលចង់ឲ្យរឹតបន្តឹងទៅលើលក្ខខណ្ឌថាតើនរណាខ្លះគួរទទួលបានប្រាក់នេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយចំនួនកាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីចាប់ផ្តើមលុបចោលគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងតែងរបស់លោកអតីតប្រធានាធិបតី Donald Trump។
ការបោះឆ្នោតឱ្យមានដំណើរការកាត់ទោសនោះគឺ ៥៥ សំឡេងទល់នឹង ៤៥ សំឡេង ក៏ប៉ុន្តែ សមាជិកគណបក្សសាធារណរដ្ឋតែ ៥នាក់ប៉ុណ្ណោះ បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យទាំងអស់ចំនួន ៥០នាក់។
លោកប្រធានាធិបតី Biden បានប្រាប់លោក Putin ថា រុស្ស៊ីនិងសហរដ្ឋអាមេរិក គួរតែបន្តសន្ធិសញ្ញាត្រួតត្រាអាវុធនុយក្លែអ៊ែររបស់ពួកគេចំនួន៥ឆ្នាំទៀត មុននឹងផុតកំណត់នៅដើមខែកុម្ភៈខាងមុខនេះ។
លោក Trump បានរងការចោទប្រកាន់ពីការញុះញង់ឲ្យមានការបះបោរនៅក្នុងព្រឹត្តិការណ៍ការវាយសង្គ្រប់វិមានសភាសហរដ្ឋអាមេរិក ដោយពួកអ្នកគាំទ្ររបស់លោករាប់រយនាក់ កាលពីថ្ងៃទី៦ ខែមករា។
លោកប្រធានាធិបតី Biden បានកំណត់គោលដៅនៃការចាក់វ៉ាក់សាំងចំនួន១០០លានដូសនៅក្នុងរយៈពេល១០០ថ្ងៃដំបូងនៃការកាន់តំណែងរបស់លោក។
លោក Biden ដែលមានអាយុ ៧៨ ឆ្នាំ បានក្លាយជាប្រធានាធិបតីដែលមានវ័យចំណាស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ក្រោយពីលោកបានបម្រើការងារជាសមាជិកព្រឹទ្ធសភាអស់រយៈពេល ៣៦ ឆ្នាំ និងជាអនុប្រធានាធិបតីអស់រយៈពេល ៨ ឆ្នាំ។
គេនៅមិនទាន់ដឹងភ្លាមៗនៅឡើយទេថាតើលោក Trump បានសរសេរខ្លឹមសារអ្វីខ្លះនៅក្នុងកំណត់ត្រាខ្លីនោះ។
មេដឹកនាំរដ្ឋអាជ្ញាពីរដ្ឋសភាដែលដឹកនាំការចោទប្រកាន់ដកប្រធានាធិបតីចេញពីតំណែងកាលពីថ្ងៃអាទិត្យបានចោទប្រកាន់លោកប្រធានាធិបតី Donald Trump ពីការមិនបានចាត់វិធានការអ្វីទាំងអស់កាលពីថ្ងៃទី៦ ខែមករា។
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Joe Biden មានគម្រោងលាតត្រដាង ចក្ខុវិស័យ«វិជ្ជមាននិងប្រកបដោយសុទិដ្ឋិនិយម»សម្រាប់ប្រទេសនៅក្នុងសុន្ទរកថាស្បថចូលកាន់តំណែងនៅថ្ងៃពុធខាងមុខនេះ។
ក្រុមរដ្ឋអាជ្ញាពីរដ្ឋសភាដែលដឹកនាំការចោទប្រកាន់ដកប្រធានាធិបតីចេញពីតំណែង កំពុងរៀបចំគម្រោងដើម្បីបង្ហាញពីតួនាទីរបស់លោកប្រធានាធិបតី Donald Trump ដែលបាននាំឲ្យមានការវាយសង្គ្រប់ដ៏ប្រល័យកាលពីសប្តាហ៍មុន នៅវិមានសភាសហរដ្ឋអាមេរិក
ការបោះឆ្នោតដោយសំឡេងភាគច្រើន ២៣២ ទល់នឹង ១៩៧ សំឡេងដើម្បីប្តឹងទម្លាក់លោកចេញពីតំណែង ដែលនៅសល់តែមួយសប្តាហ៍ទៀតនៃការកាន់តំណែងរបស់លោក Trump ជាមេដឹកនាំសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងដោយសមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យដែលមានការចូលរួមដោយក្រុមគណបក្សសាធារណរដ្ឋចំនួន១០រូប។
លោកស្រីតំណាងរាស្ត្រ Liz Cheney នៃរដ្ឋ Wyoming ជាសមាជិកនៃក្រុមមេដឹកនាំរដ្ឋសភារបស់គណបក្សសាធារណរដ្ឋ បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា លោកស្រី នឹងបោះឆ្នោតប្តឹងទម្លាក់លោកប្រធានាធិបតី Trump ចេញពីតំណែងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយរបស់លោកជាប្រធានាធិបតី។
មេដឹកនាំខាងគណបក្សប្រជាធិបតេយ្យក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Chuck Schumer បានព្រមានកាលពីថ្ងៃអាទិត្យម្សិលមិញអំពីការគំរាមកំហែងនៃអំពីហិង្សាក្នុងថ្ងៃស្បថចូលកាន់តំណែងថ្ងៃទី២០ ខែមករាខាងមុខ របស់លោក Joe Biden។
លោកស្រី Nancy Pelosi ប្រធានរដ្ឋសភា គ្រោងនឹងដាក់ស្នើសេចក្តីសម្រេចនៃការប្តឹងចោទប្រកាន់ទម្លាក់ពីតំណែងនៅថ្ងៃច័ន្ទនេះ
ព័ត៌មានផ្សេងទៀត