ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​មួយ​ចំនួន​ខាង​បក្ស​សាធារណរដ្ឋ​ថា ពួកគេ​នឹង​បោះឆ្នោត​ប្តឹង​ទម្លាក់​លោក Trump ចេញ​ពី​តំណែង


រូបឯកសារ៖ លោក​ស្រី​តំណាងរាស្ត្រ Liz Cheney នៃ​រដ្ឋ Wyoming ជា​សមាជិក​នៃ​ក្រុម​មេដឹកនាំ​រដ្ឋសភា​របស់​គណបក្ស​សាធារណរដ្ឋ ក្នុងអំឡុងពិធីចុះហត្ថលេខាប្រធានាធិបតី នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក​ស្រី​តំណាងរាស្ត្រ Liz Cheney នៃ​រដ្ឋ Wyoming ជា​សមាជិក​នៃ​ក្រុម​មេដឹកនាំ​រដ្ឋសភា​របស់​គណបក្ស​សាធារណរដ្ឋ ក្នុងអំឡុងពិធីចុះហត្ថលេខាប្រធានាធិបតី នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។

សមាជិក​សភា​អាមេរិកខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​តូច​ ក៏​ប៉ុន្តែ​កាន់តែ​កើន​ឡើង​កំពុង​ផ្តល់​សញ្ញា​ពី​ការ​គាំទ្រ​ការ​ប្តឹង​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ចេញ​ពី​តំណែង​ បន្ទាប់ពីក្រុម​អ្នក​គាំទ្រ​របស់​លោក​បាន​វាយ​សម្រុក​ចូល​វិមាន​សភា​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ​ដើម្បី​ព្យាយាម​បញ្ឈប់​ការ​ចាញ់​ឆ្នោត​របស់​លោក ​ដោយ​ព្រឹត្តិការណ៍​នេះ​បាន​បន្សល់​ទុក​មនុស្ស ​៥ ​នាក់​ស្លាប់។

លោក​ស្រី​តំណាងរាស្ត្រ Liz Cheney នៃ​រដ្ឋ Wyoming ជា​សមាជិក​នៃ​ក្រុម​មេដឹកនាំ​រដ្ឋសភា​របស់​គណបក្ស​សាធារណរដ្ឋ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក​ស្រី នឹង​បោះឆ្នោត​ប្តឹង​ទម្លាក់​លោក​ប្រធានាធិបតី Trump ចេញពី​តំណែង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​របស់​លោក​ជា​ប្រធានាធិបតី។

លោកស្រី Cheney បាន​ថ្លែង​ថា៖ «មិន​ដែល​មាន​ការ​ក្បត់​ដោយ​ប្រធានាធិបតី ចំពោះ​តំណែង​និង​ការ​ស្បថ​ចំពោះ​រដ្ឋធម្មនុញ្ញជាង​នេះ​ទេ»។

កាលពី​ថ្ងៃ​អង្គារ​ដែរ តំណាង​រាស្ត្ររដ្ឋ​ញូវយ៉ក​លោក John Katko ​និង​តំណាង​រាស្ត្រ​រដ្ឋ Illinois លោក Adam Kinzinger ខាង​គណបក្ស​សាធារណរដ្ឋ​ទាំង​២​រូប បាន​និយាយ​ថា ពួកគេ​ក៏​នឹង​បោះឆ្នោត​ប្តឹង​ទម្លាក់​ប្រធានាធិបតី​ចេញ​ពី​តំណែង។

ខណៈ​ដែល​ពួក​គណបក្ស​សាធារណរដ្ឋ បាន​បោះឆ្នោត​ប្រឆាំង​នឹង​ការប្តឹង​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ចេញ​ពី​តំណែង​កាលពី​ឆ្នាំ​ទៅ​ចំពោះ​ការដាក់​គំនាប​ឲ្យ​ប្រទេស​អ៊ុយក្រែន​ស៊ើប​អង្កេត​លោក Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ឥឡូវ​នេះ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ពួក​មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​រដ្ឋសភា កំពុង​បង្ហាញ​ថា ពួកគេ​មិន​មាន​បំណង​ដាក់​ការគាប​សង្កត់​ឲ្យ​សមាជិក​របស់​ខ្លួន​បោះឆ្នោត​ ប្រឆាំង​នឹង​ការប្តឹង​ទម្លាក់​ប្រធានាធិបតីនៅ​ពេល​នេះ​ទេ។​

មក​ទល់​ពេល​នេះ សមាជិករដ្ឋសភា​ទាំង​អស់​ចំនួន ​២១៨​ នាក់ ​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​សម្រេច​ប្តឹង​ចោទប្រកាន់​ប្រធានាធិបតី​ទម្លាក់​ចេញ​ពី​តំណែង​ធ្វើ​ឲ្យ​ប្រាកដ​ថា សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា​ដែល​មាន​សមាជិក ​៤៣៥ រូប​នេះ ទោះមាន​ឬ​គ្មាន​សំឡេង​គាំទ្រណា​មួយ​របស់​គណបក្ស​សាធារណរដ្ឋ​ប្រឆាំង​នឹង​ប្រធានាធិបតី​ចេញ​ពី​តំណែង​ខាង​គណបក្ស​សាធារណរដ្ឋ​នេះ​ក្តី។

ដោយ​ឡែក លោក​ Trump បាន​លើកឡើង​កាល​ពី​ថ្ងៃ​អង្គារថា​ ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់លោក​ចេញ​ពី​តំណែង​របស់​រដ្ឋ​សភា នឹង​បណ្តាល​ឲ្យ​មាន​ «កំហឹង​ខ្លាំង​ក្លា» ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា​ លោក «​មិន​ចង់​បាន​អំពើ​ហិង្សា​» នោះ​ទេ

XS
SM
MD
LG