ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កាត់​ទោស​ប្តឹង​ទម្លាក់​លោក Trump ​​នឹង​​​ដំណើរការ ទោះ​បី​​មាន​ការ​ជំទាស់​​​ខ្លាំង​ពី​​គណបក្ស​សាធារណរដ្ឋ


អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump លើកដៃ​ស្វាគមន៍ នៅ​ពេល​ដែ​ល​លោក​អញ្ជីញ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Palm Beach ក្រុង West Palm Beach រដ្ឋ Florida ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump លើកដៃ​ស្វាគមន៍ នៅ​ពេល​ដែ​ល​លោក​អញ្ជីញ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Palm Beach ក្រុង West Palm Beach រដ្ឋ Florida ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ក្រុម​គណបក្ស​សាធារណរដ្ឋ​ភាគច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​ ប្រឆាំង​នឹង​ការ​កាត់​ទោស​ប្តឹង​ទម្លាក់​អតីត​ប្រធានាធិបតី Donald Trump ចេញ​ពី​តំណែង ដើម្បី​កំណត់​ថា​ តើ​លោក​បាន​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​នៅ​ក្នុង​ការ​វាយ​សង្គ្រប់​វិមាន​សភា កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា​ ដែរ​ឬទេ។

ការណ៍​នេះផ្តល់​សញ្ញា​ថា លោក Trump ទំនង​មាន​សន្លឹក​ឆ្នោត​គ្រប់​គ្រាន់​ ដើម្បី​រួច​ពី​ការ​ចោទប្រកាន់។​

ការ​បោះឆ្នោត​ឱ្យ​មាន​ដំណើរការ​កាត់ទោស​នោះ​គឺ ៥៥​ សំឡេង​ទល់​នឹង​ ៤៥​ សំឡេង ក៏ប៉ុន្តែ សមាជិកគណបក្ស​សាធារណរដ្ឋ​តែ​ ៥នាក់​ប៉ុណ្ណោះ បាន​ចូលរួម​ជាមួយ​គណបក្សប្រជាធិបតេយ្យ​ទាំងអស់​ចំនួន​ ៥០​នាក់។

គេ​ត្រូវការ​សំឡេង​ឆ្នោត​២ភាគ៣ ដើម្បី​ផ្តន្ទា​ទោសដែល​នេះ​នឹង​តម្រូវ​ឲ្យគណបក្ស​សាធារណរដ្ឋ​ចំនួន ១៧​រូប​ បោះឆ្នោត​ប្រឆាំង​លោក Trump ហើយ​នេះសន្មត​ថា​ ក្រុមគណបក្ស​ប្រជាធិបតេយ្យបោះឆ្នោត​ឯកភាព​គ្នា​ជា​ក្រុម​មួយ នៅ​ពេល​សវនាការកាត់ទោសចាប់ផ្តើមពេញ​លេញ នៅ​ថ្ងៃ​ទី៩ ខែកុម្ភៈ។

អ្នក​គាំទ្រ​លោក Trump ម្នាក់​គឺ​សមាជិក​ព្រឹទ្ធសភា​លោក Rand Paul នៃ​រដ្ឋ Kentucky បាន​បង្ខំ​ឱ្យមាន​ការ​បោះឆ្នោត​អំពី​ថា​ តើ​ដំណើរការ​កា​ត់ទោស​នេះ គួរ​ត្រូវ​ចាប់ផ្តើម​ឬទេ ដោយ​លោក​បាន​ហៅ​ការ​កាត់ទោស​នេះ​ថា «រឿង​បញ្ឆោត​ខុស​រដ្ឋធម្មនុញ្ញ»។

លោក Paul បាន​អះអាង​ថា ព្រឹទ្ធសភា​មិន​អាច​ធ្វើ​ការ​កាត់ទោស​ពលរដ្ឋ​ឯកជន​ម្នាក់​ទេ​ ហើយ​លោក Trump ឥឡូវ​នេះ​ជា​ពលរដ្ឋ​សាមញ្ញ បន្ទាប់​ពី​អាណត្តិ​នៃ​ការ​កាន់​តំណែង​របស់​លោក បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ហើយ​លោក Joe Biden ខាង​គណបក្ស​ប្រជា​ធិបតេយ្យ ត្រូវ​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី៤៦​ របស់​សហរដ្ឋ​អាមេរិក។

តាមពិត ព្រឹទ្ធសភា​អាមេរិក ​ធ្លាប់​បាន​បើក​ការ​ជំនុំជម្រះពលរដ្ឋ​សាមញ្ញ​កាល​ពី​មុន៕

XS
SM
MD
LG