ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា លោក «បាន​ឈ្នះ​វីរុស​ចិន​​ដ៏​សាហាវ​នេះ​ហើយ‍»


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ដោះម៉ាស់ចេញ​ ពេល​ដែល​លោក​ដើរ​ចេញ​មក​រានហាល​ខាង​មុខ​សេតវិមាន​ដើម្បី​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​សួន​ប៉ែក​ខាង​ត្បូង រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ដោះម៉ាស់ចេញ​ ពេល​ដែល​លោក​ដើរ​ចេញ​មក​រានហាល​ខាង​មុខ​សេតវិមាន​ដើម្បី​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​សួន​ប៉ែក​ខាង​ត្បូង រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

ជាង​មួយ​សប្តាហ៍​បន្ទាប់ពី​ធ្វើ​តេស្ត​រកឃើញ​ថា​មាន​វីរុស​កូរ៉ូណា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ពណ៌នា​ខ្លួន​លោក​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញថា ស្ថិត​ក្នុង​ស្ថាន​ភាព​ល្អ ហើយ​ថា លោក​ឈប់​ទទួល​ទាន​ថ្នាំ​ទៀត​ហើយ។

លោក​ប្រធានាធិបតី Trump បានថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​បណ្តាញ​ទូរទស្សន៍ Fox News ក្នុង​កម្មវិធី «Sunday Morning Futures» ថា៖ «ខ្ញុំ​បាន​ឈ្នះ​វីរុស​ឆ្កួត​លីលា​និង​គួរ​ឲ្យ​ភ័យខ្លាច​ហើយ។ ខ្ញុំ​ហាក់​ដូចជា​មាន​ភាព​ស៊ាំ​នឹងជំងឺ​នេះ អាចក្នុង​រយៈពេល​យូរ រយៈពេល​ខ្លី អាច​អស់​មួយ​ជីវិត» ។

លោក Trump បាន​ថ្លែង​ទៀត​ថា លោក​មាន​ការ​ការពារ​ក្នុង​ខ្លួនហើយ បន្ទាប់ពី​ត្រូវបាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ច្រើន​មុខ​ក្នុង​អំឡុង​ពេល​ស្ថិតនៅ​ក្នុង​មន្ទីរពេទ្យ​រយៈពេល​៤​ថ្ងៃ​ហើយ​នឹង​បន្ទាប់ពី​ វិល ត្រឡប់​មកកាន់​សេតវិមាន​វិញ​កាលពី​សប្តាហ៍​មុន ។

ភ្លាមៗ​បន្ទាប់​ពីសម្ភាសន៍​ជាមួយ​ទូរទស្សន៍ លោក Trump បាន​សរសេរសារ Twitter ថា​ ក្រុម​វេជ្ជបណ្ឌិត​សេតវិមាន បានបញ្ជាក់​ថា ​លោក​បាន​ជា​សះស្បើយ​ហើយ ដោយ​លោក​បាន​បន្ថែម​ថា នេះ​មាន​ន័យថា​ ខ្ញុំ​មិន​អាច​មាន​ជំងឺ​នេះ​ទៀតទេ ហើយ​ក៏​មិនអាច​ចម្លង​អ្នក​ដទៃ​ដែរ។ ប៉ុន្តែ ក្រុមហ៊ុន Twitter ក្រោយមក​បាន​បញ្ជាក់​ថា Tweet របស់​លោក​បាន​រំលោភ​វិន័យ​របស់ Twitter អំពី​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​អាច​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ និងអាច​មាន​គ្រោះថ្នាក់​ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩៕​

XS
SM
MD
LG