ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​លោក Trump និង​យុទ្ធនាការ​លោក Biden ឆ្លើយឆ្លង​ដាក់គ្នា​អំពី​ស្ថានភាព​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ ព័ត៌មាន​ថ្មីៗ​ទាក់ទិន​នឹង​ជំនួយ​សម្រាប់​អ្នក​បាត់បង់​ការងារ​ដោយសារវិបត្តិ​​ជំងឺ​កូវីដ១៩ ត្រូវ​បាន​បង្ហាញ​នៅ​លើ​កញ្ចក់​ទូរស័ព្ទ​ស្មាតហ្វូន​មួយ​គ្រឿង ដែល​ដាក់​នៅ​ពីលើ​ពាក្យ​សុំ​អត្ថប្រយោជន៍​សម្រាប់​អ្នក​បាត់បង់​ការងារ​ ថ្ងៃ​ទី ៨ ខែ​ឧសភា ឆ្នាំ ២០២០។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Joe Biden ឆ្លើយឆ្លង​ដាក់​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក។ ការ​ឆ្លើយឆ្លង​ដាក់​គ្នា​នេះ​ធ្វើ​ឡើង​ក្នុង​ពេល ៨ សប្ដាហ៍​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក Steven Mnuchin បាន​លើកឡើង​ពី​ការ​ធ្លាក់ចុះ​នូវ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​មក​នៅ​ត្រឹម ៨,៤% កាល​ពី​ខែ​សីហា និង​ការ​បន្ថែម​ការងារ​ចំនួន ១ លាន ៤ សែន​ការងារ ថា​ជា​ភស្តុតាង​បង្ហាញ​ថា សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​កំពុង​ងើប​ឡើង​វិញ​ពី​វិបត្តិ​ដ៏​អាក្រក់​បំផុត​ដែល​បណ្ដាល​មក​ពី​បញ្ហា​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

លោក Mnuchin បាន​បញ្ជាក់​ក្នុង​កម្មវិធី «Fox News Sunday» ថា៖ «យើង​នឹង​មាន​ផលិតផល​ក្នុង​ស្រុក​សរុប​ដ៏​អស្ចារ្យ​នៅ​ត្រីមាស​ទី ៣ នៃ​ឆ្នាំ​នេះ» ចាប់​ពី​ខែ​កក្កដា​រហូត​ដល់​ខែ​កញ្ញា។

ប៉ុន្តែ​លោក​បាន​ទទួលស្គាល់​ថា សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​នៅ​ត្រូវការ​បន្ថែម​ការងារ​ថ្មី​ចំនួន​យ៉ាង​តិច ៧ លាន ៥ សែន​ការងារ​ទៀត ដើម្បី​អាច​ត្រឡប់​ឲ្យ​ដូច​ស្ថានការណ៍​កាល​ពី​ខែ​មីនា​វិញ ដែល​នៅ​ពេល​នោះ អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​មាន​ចំនួន ៣,៥% ដែល​ជា​អត្រា​ទាប​ក្នុង​ពេល ៥ ទស្សវត្សរ៍​កន្លង​មក​នេះ។

ប៉ុន្តែ បេក្ខជន​អនុប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​អ្នកស្រី Kamala Harris បាន​ហៅ​លោក Trump ថា​បាន «បរាជ័យ​ធ្ងន់ធ្ងរ និង​អសមត្ថភាព» នៅ​ក្នុង​ការ​ដឹកនាំ​សេដ្ឋកិច្ច​ក្នុង​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ។

អ្នកស្រី​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន CNN ថា លោក Trump វាស់វែង​សេដ្ឋកិច្ច «ផ្អែក​លើ​ស្ថានភាព​របស់​អ្នក​មាន​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ យើង​ឃើញ​ថា ម្ដាយ​ម្នាក់​ក្នុង​ចំណោម​ម្ដាយ ៥ នាក់ និយាយ​ថា កូនៗ​របស់​ពួកគេ​ក្រោម​អាយុ ១២ ឆ្នាំ គ្មាន​អាហារ​បរិភោគ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG