ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក​​បើក​សវនាការ​​សម្រេច​លើ​បេក្ខភាព​ចៅក្រម​​តុលាការ​កំពូល​ទី​៣​ដែល​ស្នើ​ដោយ​លោក​ Trump


បេក្ខជន​ចៅក្រម​តុលាការ​កំពូល​អ្នកស្រី Amy Coney Barrett នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។
បេក្ខជន​ចៅក្រម​តុលាការ​កំពូល​អ្នកស្រី Amy Coney Barrett នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។

បេក្ខជនតុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ លោក​ស្រី Amy Coney Barrett ត្រូវ​រំពឹង​ថា​ នឹង​ថ្លែងប្រាប់​ទៅ​សមាជិកព្រឹទ្ធសភាសហរដ្ឋ​អាមេរិក​ នៅ​ក្នុង​សវនាការ​ផ្តល់​ការ​យល់ព្រម​សម្រាប់​ការ​តែង​តាំង​លោក​ស្រី ដែល​បានចាប់​ផ្តើម​ឡើង​កាលពី​ថ្ងៃ​ចន្ទ​ថា តុលាការ «មិន​គួរព្យាយាម​បង្កើត​គោល​នយោបាយ»​ ហើយ​គួរ​ទុក​រឿង​នោះ​ ឲ្យ​ប្រធានាធិបតី ​និង​សភា​អាមេរិក​ជា​អ្នក​ធ្វើ​វិញ។

នៅ​ក្នុង​សុន្ទរកថា​ថ្លែង​បើក​របស់​លោក​ស្រី ដែលត្រូវ​បាន​ចេញ​ផ្សាយ​ជា​មុន​នោះ​ លោក​ស្រី Barrett​ បានបង្ហាញ​ពីការ​បក​ស្រាយដ៏តូច​ចង្អៀត​មួយ​នូវ​តួនាទី​របស់​តុលាការ​កំពូល​ថា​ តុលាការ​នេះ​ «មិន​មែន​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​គ្រប់​បញ្ហា​នោះ​ទេ​ ហើយមិន​មែន​សុទ្ធតែ​កាត់​សេចក្តីកែតម្រូវ​រាល់​កំហុស​ទាំង​អស់​នៅក្នុង​ជីវិត​សាធារណៈរបស់​យើង​នោះ​ទេ»។

លោក​ស្រី Amy Coney Barrett អាយុ​៤៨​ឆ្នាំ​ ដែល​ជា​អ្នក​អភិរក្សនិយមមួយ​រូបនិង​ជា​បេក្ខជនទី​៣​ហើយ​ ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​លោក​ប្រធានាធិបតី Donald Trump សម្រាប់​តំណែង​ចៅក្រមតុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ ដែល​មាន​ចៅក្រមសរុប​៩​រូប​នោះ នឹង​ត្រូវឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​គណៈកម្មាធិការ​តុលាការ​របស់​ព្រឹទ្ធសភា​អាមេរិក ​ដែល​មាន​រយៈពេល​៤​ថ្ងៃ​ ក្នុង​សបា្តហ៍​នេះ។ ​

ប្រសិន​បើ​លោក​ស្រី​ត្រូវ​បាន​យល់​ព្រម​សម្រាប់​ការ​តែង​តាំងមួយ​ជីវិត​នោះ​ លោក​ស្រី​នឹង​ត្រូវក្លាយ​ជា​ចៅក្រម​តុលាការ​កំពូលជំនួស​អតីត​ចៅ​ក្រម​សេរីនិយម​មួយ​រូប គឺ​លោក​ស្រី Ruth Bader Ginsburg ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា​ កន្លង​ទៅ។​

ទោះ​បី​ជា​មាន​ការប្រឆាំង​យ៉ាង​ខ្លាំង​ពីគណបក្ស​ប្រជាធិបតេយ្យ​ក្តី​ ក៏​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ ដែល​គ្រប់គ្រង​ដោយគណបក្ស​សាធារណរដ្ឋ​នោះ​ បានជំរុញ​ដំណើរការ​ដើម្បី​អនុម័ត​យល់​ព្រម​លើ​ការ​តែង​តាំង​លោក​ស្រី Barrett ឲ្យ​ក្លាយ​ជា​ចៅក្រម​តុលាការ​កំពូល​ដែល​មាន​អាណត្តិ​អស់​មួយ​ជីវិត​ឲ្យ​បាន​ត្រឹម​ដំណាច់ខែ​តុលា​ គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ថ្ងៃ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ដែល​មាន​ការ​ប្រកួត​ប្រជែង​រវាង​លោក​ប្រធានាធិបតី​ Donald Trump និង​គូ​ប្រជែង​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ដើម្បី​ដណ្តើម​អាណត្តិសេតវិមានរយៈពេល​៤​ឆ្នាំ​ខាង​មុខ​នោះ។

ផ្ទុយ​ទៅ​វិញ​ លោក​ស្រីរំពឹង​ថា​នឹង​បញ្ជាក់ថា៖​ «សេចក្តី​សម្រេចជុំវិញ​រឿង​គោល​នយោបាយ​ និងការ​វាយតម្លៃ​ផ្អែក​លើ​គុណតម្លៃ​ទៅ​លើ​រដ្ឋាភិបាល​នោះ ត្រូវ​ធ្វើ​ឡើង​ដោយ​ការិយាល័យ​នយោបាយ​ ដែល​ត្រូវ​បាន​បោះ​ឆ្នោត និង​ដាក់​ឲ្យទទួល​ខុស​ ចំពោះ​មុខ​ប្រជា​ពលរដ្ឋ។​ សាធារណជន មិន​គួររំពឹង​ទុក​ឲ្យ​តុលា​ការ​ធ្វើ​រឿងហ្នឹង​នោះ​ទេ ហើយតុលាការ​ ក៏​មិន​គួរ​ព្យាយាម​ដើម្បីធ្វើ​រឿង​ហ្នឹង​នោះ​ដែរ៕

XS
SM
MD
LG