រដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ដែលកំពុងគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួន និងមានការខឹងសម្បារាល់ការប៉ុនប៉ងផ្នែកការទូតណាមួយ ក្នុងការទទួលស្គាល់កោះមួយនេះ ថាជាប្រទេសឯករាជ្យ។
វៀតណាមដែលធ្លាប់ជាប្រទេសគំរូក្នុងការដោះស្រាយប្រកបដោយជោគជ័យប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ក្នុងពេលកន្លងមកនេះ បានចាប់ផ្តើមសុំជំនួយឧបត្ថម្ភពីសាធារណជនរបស់ខ្លួន ដើម្បីទិញវ៉ាក់សាំងដើម្បីទប់ទល់នឹងរលកឆ្លងថ្មីនៃវីរុសកូរ៉ូណា។
គណៈប្រតិភូសមាជិកសភាអាមេរិកមួយក្រុមដែលមានសមាជិកចំនួន៣នាក់បានឈប់សំចតក្នុងទីក្រុងតៃប៉ិកាលពីថ្ងៃអាទិត្យកន្លងទៅ ដោយបានប្រកាសថា រដ្ឋាភិបាលអាមេរិកនឹងផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន៧សែន៥ម៉ឺនដូសដល់កោះតៃវ៉ាន់។
លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រប្រជាជនចិននៅពេលពួកគេទាមទារឲ្យរដ្ឋាភិបាលរបស់ពួកគេគោរពសិទ្ធិមនុស្សជាសាកល។
ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់ (Total) ដ៏ធំរបស់បារាំងបានសម្រេចចិត្តផ្អាកការបង់ប្រាក់ទៅឲ្យរបបយោធានៅក្នុងប្រទេសមីយ៉ាន់បន្ទាប់ពីសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះបានទាមទារឲ្យបញ្ឈប់ការផ្តល់ហរិញ្ញវត្ថុទៅឲ្យក្រុមយោធា។
ម៉ាឡេស៊ីបានបញ្ចេញយន្តហោះចម្បាំងកាលពីថ្ងៃច័ន្ទដើម្បីស្ទាក់ចាប់យន្តហោះដឹកជញ្ជូនកងទ័ពអាកាសចិនដែលបានបង្ហាញខ្លួននៅជិតកោះ Borneoនៅលើសមុទ្រចិនខាងត្បូងជាកន្លែងដែលប្រទេសនេះបានទាមទារដែនដីត្រួតស៊ីគ្នាជាមួយប្រទេសចិន។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួនបានបញ្ឈប់សកម្មភាពអភិវឌ្ឍន៍ប្រេងនៅក្នុងតំបន់ជម្រកសត្វព្រៃ Arctic ក្នុងរដ្ឋ Alaska ដែលផ្ទុយនឹងលោកអតីតប្រធានាធិបតី Donald Trump ដែលអនុញ្ញាតឱ្យខួងប្រេង។
កិច្ចពិភាក្សាដែលជាធម្មតារៀបចំដោយកម្មវិធីការប្រែប្រួលអាកាសធាតុរបស់អ.ស.ប.នៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ នឹងមិនមែនជាកិច្ចពិភាក្សាផ្លូវការទេ មានន័យថា នឹងគ្មានការសម្រេចចិត្តណាមួយទេក្នុងកិច្ចពិភាក្សារយៈពេល៣សប្តាហ៍នេះទេ។
ប្រទេសណាមីប៊ីនៅថ្ងៃសុក្រនេះដែរ បានស្វាគមន៍ការទទួលស្គាល់របស់អាល្លឺម៉ង់ដែលថាខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសនៅភាគនិរតីនៃទ្វីបអាហ្វ្រិកមួយនេះ ក្នុងអំឡុងសតវត្សរ៍ទី២០ នៅពេលដែលប្រទេសណាមីប៊ីស្ថិតនៅក្រោមអាណានិគមអាល្លឺម៉ង់។
ដោយភាពមិនច្បាស់លាស់ថាតើភាគីណាមួយគួរត្រូវទទួលស្គាល់ថាជាតំណាងស្របច្បាប់របស់ប្រទេសមីយ៉ាន់ម៉ាក្រោយរដ្ឋប្រហារយោធាកាលពីខែកុម្ភៈនោះសមាជិកអង្គការសុខភាពពិភពលោកបានសម្រេចនៅថ្ងៃពុធម្សិលមិញដោយមិនបញ្ចូលប្រទេសមីយ៉ាន់ម៉ាទៅក្នុងមហាសន្និបាតប្រចាំឆ្នាំ។
តាមទីភ្នាក់ងារព័ត៌មានBelta របស់រដ្ឋបេឡារុស លោក Lukashenko បាននិយាយក្នុងពេលថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាបេឡារុសថា៖ «ខ្ញុំបានធ្វើសកម្មភាពដោយស្របច្បាប់ដើម្បីការពារប្រជាជនរបស់យើង»។
រដ្ឋាភិបាលរុស្សីបាននិយាយនៅថ្ងៃអង្គារម្សិលមិញថា ខ្លួនសោកស្តាយដែលយន្តហោះរបស់សហភាពអឺរ៉ុប នឹងបើកវាងដែនអាកាសរបស់ប្រទេសបេឡារុស បន្ទាប់ពីមានការបង្ខំឲ្យចុះចតយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair ដែលមានដឹកសកម្មជនប្រឆាំងរបស់បេឡារុសម្នាក់នៅលើនោះ។
អូស្រ្តាលីបានចេញសេចក្តីប្រកាសបន្ទាន់មួយនៅថ្ងៃអង្គារម្សិលមិញ ដោយលើកឡើងថា ខ្លួននឹងបិទស្ថានទូតរបស់ខ្លួននៅអាហ្វហ្គានីស្ថាន ក្នុងសប្តាហ៍នេះ ដោយបារម្ភពីការ«កើនឡើងនៃបរិយាកាសសន្តិសុខដែលគ្មានភាពប្រាកដប្រជា» ក្នុងទីក្រុងកាប៊ុល ស្របពេលដែលកងកម្លាំងបរទេស កំពុងចាកចេញពីប្រទេសនេះ។
ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដ៏សាហាវនៅក្នុងប្រទេសឥណ្ឌា ប្រេស៊ីល និងប្រទេសផ្សេងៗទៀត បានធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងពិភពលោកកើនឡើងដល់ជាង៣លាន៤សែននាក់។
ប្រទេសជប៉ុន គឺជាអ្នកផ្តល់ជំនួយដ៏ធំមួយដល់មីយ៉ាន់ម៉ា ហើយជប៉ុនបានផ្អាកជំនួយថ្មីរួចហើយបន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីលោកស្រី Aung San Suu Kyi មេដឹកនាំស៊ីវិល។
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.គ្រោងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារនេះចំពេលមានកិច្ចប្រឹងប្រែងការទូតបន្ទាន់ដែលមានគោលបំណងរារាំងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ២០០ នាក់។
រដ្ឋាភិបាលនៃប្រទេសម៉ិកស៊ិក បានរៀបចំពិធីប្រកាសសូមអភ័យទោសជាផ្លូវការដល់ជនជាតិដើមម៉ាយ៉ាន ចំពោះទង្វើខុសឆ្គងនានា ដែលធ្វើឲ្យជនជាតិនេះ ទទួលរងការរំលោភបំពាននៅក្នុងអំឡុងយុទ្ធនាការគ្រប់គ្រងទ្វីបអាមេរិកដោយអេស្ប៉ាញ។
រសួងសុខាភិបាលប្រទេសម៉ាលី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាង Cisse បានសម្រាលកូនស្រី ៥ និងកូនប្រុស ៤ ដោយវិធីវះកាត់
យោធាបានបញ្ជាក់ថា មូលដ្ឋានទ័ពអាកាសមីយ៉ាន់ម៉ាចំនួន២កន្លែង បានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រទេសនេះកំពុងប្រឈមនឹងអំពើហិង្សា បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។
លោក Obama លើកឡើងថា៖ «ពិភពលោកត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើប្រទេសមីយ៉ាន់ម៉ា ដែលខ្ញុំមានការរន្ធត់ចិត្តជាខ្លាំង ចំពោះអំពើហិង្សាដែលកើតមានទៅលើជនស៊ីវិល ហើយខ្ញុំមានការជំរុញទឹកចិត្តដោយចលនាប្រឆាំងនៅទូទាំងប្រទេស។
ព័ត៌មានផ្សេងទៀត