ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកគាំទ្រ​តាលីបង់​ជាច្រើន​នាក់ ប្រារព្ធ​ពិធី​អបអរ​ការចាកចេញ​របស់​អាមេរិក និង​ថា​អាហ្វហ្គានីស្ថាន​ជា​កន្លែង​កប់​ខ្មោច​ប្រទេស​មហា​អំណាច


អ្នកនាំពាក្យ​ក្រុមតាលីបង់​លោក Zabihullah Mujahid (កណ្តាល) និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាកាស​យានដ្ឋាន​ក្នុង​ទីក្រុង​កាប៊ុល​នៅ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពី​សហរដ្ឋ​អាមេរិក បាន​ដក​កងទ័ព​របស់ខ្លួន​ទាំងអស់​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យ​ក្រុមតាលីបង់​លោក Zabihullah Mujahid (កណ្តាល) និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាកាស​យានដ្ឋាន​ក្នុង​ទីក្រុង​កាប៊ុល​នៅ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពី​សហរដ្ឋ​អាមេរិក បាន​ដក​កងទ័ព​របស់ខ្លួន​ទាំងអស់​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន។

អ្នក​គាំទ្រ​ក្រុម​តាលីបង់​រាប់ពាន់​នាក់​ កាលពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ បាន​ចេញ​មក​តាម​ផ្លូវ​នានា​ក្នុង​ទី​ក្រុងកាន់ដាហា (Kandahar) ដែល​ជា​កន្លែង​ចាប់​កំណើត​នៃ​ចលនា​អ៊ីស្លាម​នេះ​ ដោយ​ពួក​គេ​ធ្វើ​ការ​គ្រវី​ទង់​ជាតិ ​និង​ស្រែក​ពាក្យ​ថា «ព្រះ​អស្ចារ្យ​ណាស់» នៅ​ក្នុង​ពិធីអបអរ​មួយដែល​សហរដ្ឋ​អាមេរិក​ បាន​ចាកចេញ​ពី​អាហ្វហ្គានីស្ថាន។ នេះ​បើយោង​ទៅ​លើ​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន AFP។

រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​ចុច​ស៊ីប្លេ​ផង​នោះ​ បាន​មក​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ទី​លាន​ប្រមូលផ្តុំ​ដ៏​សំខាន់​មួយ​នៅ​ទីក្រុង​ធំទី​២​របស់​អាហ្វហ្គានីស្ថាន​ ស្រប​ពេល​ដែល​ក្រុម​មនុស្ស​បាន​អបអរ​ដោយ​សំឡេង​សប្បាយ​រីករាយ​ចំពោះ​ការ​ដក​កង​ទ័ព​អាមេរិកចុង​ក្រោយ​ចេញ​ពី​អាហ្វហ្គានីស្ថាន ​បន្ទាប់​ពីសង្គ្រាម​អស់​រយៈពេល​២០​ឆ្នាំ​មក។

ទីក្រុង Kandahar គឺ​ជា​បេះដូង​នៃ​ក្រុម​ជនជាតិ​ភាគតិច Pashtun របស់​ក្រុម​តាលីបង់​ ដែល​នៅ​ទី​នោះ​ក្រុម​នេះ ត្រូវ​បាន​បង្កើត​ឡើង​ហើយ​បាន​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ​១៩៩៦​នោះ។ នៅឆ្នាំ​២០០១ នៅ​ពេល​ដែល​កង​កម្លាំង​បរទេស​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ បាន​ចូល​ក្នុងអាហ្វហ្គានីស្ថាន ក្រុម​តាលីបង់​ បាន​ដណ្តើម​កាន់​កាប់​គ្រប់​គ្រង​ទឹក​ដីស្ទើរ​ទាំង​ស្រុង។

ទីក្រុង Kandahar ជា​ទី​ដែល​មេដឹកនាំ​ជាន់​ខ្ពស់​តាលីបង់ដ៏​អាថ៌កំបាំង​មួយ​រូប​ គឺលោក Hibatullah Akhundzada កំពុង​រស់​នៅ​ ក្រោយការ​លាក់​ខ្លួន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​ក្រុមតាលីបង់​កាល​ពី​ថ្ងៃអាទិត្យ។

ក្នុង​វីដេអូឃ្លីប​មួយ​ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គមពី​ទី​លាន Shaheedan បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Abdullah និយាយ​ថា «ថ្ងៃ​នេះ​ជា​ថ្ងៃ​ឯករាជ្យជាតិរបស់​អាហ្វហ្គានីស្ថាន​ដែល​ដឹកនាំ​ដោយ​ក្រុម​អ៊ីស្លាម។ យើង​សូម​អបអរ​សាទរ​ដល់​បងប្អូន​មូស្លីម​ និង​ប្រទេស​អាហ្វហ្គានីស្ថាន​ទាំង​មូល។ យើង​បាន​លើក​ទង់​ព្យាការី Muhammad ហើយ​យើង​នឹង​លើក​ទង់​ជាតិនេះ​ នៅក្នុង​ពិភព​លោក​ទាំង​មូល»។

អ្នក​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP បាន​ឃើញ​ហ្វូង​មនុស្សដែល​ជា​អ្នក​គាំទ្រ​ក្រុម​តាលីបង់​ដែល​មកពី​ភូមិ​ក្បែៗ​នោះ ធ្វើ​ដំណើរ​យ៉ាង​ណែន​ណាន់​ទៅ​កាន់​ទី​ក្រុង Kandahar ភាគ​ខាង​ត្បូង​ បន្ទាប់​ពី​មាន​ព័ត៌មាន​នៃ​ការ​ចាក​ចេញរបស់​កងទ័ព​អាមេរិក​មក។

«យើង​បាន​យក​ឈ្នះ​មហា​អំណាច។ អាហ្វហ្គានីស្ថាន​ ជា​កន្លែង​កប់​ខ្មោចពួក​មហា​អំណាច»។ ពួក​អ្នក​គាំទ្រ​តាលីបង់​បាន​ស្រែកយ៉ាង​ដូច​នេះចេញ​ពី​ឡាន​ ​និង​មូតូ​របស់​គេ ស្រប​ពេល​ដែល​គេ ​បាន​បើកជុំវិញទីក្រុង​នៅ​ក្រោម​កំដៅ​ថ្ងៃ​ដោយ​មាន​បង្ហាញ​កាំភ្លើង​យន្តស្វ័យ​ប្រវត្តិរបស់​គេ​ផង​ដែរ៕

XS
SM
MD
LG