ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ចំនួន​មនុស្ស​ស្លាប់​និង​ឆ្លង​ជំងឺ​កូវីដ១៩ នៅទូទាំង​ពិភពលោក​កាលពី​ថ្ងៃ​អង្គារ


រូបឯកសារ៖ បុគ្គលិក​ពេទ្យ​ រៀបចំ​សាកសព​អ្នកជំងឺ​កូវីដ១៩ ដែល​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង Machakos ប្រទេស​កេនយ៉ា កាលពី​ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១។

វីរុស​កូរ៉ូណា បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏ ៤.៥៧៤.២២៥ នាក់​ដែរ ចាប់តាំង​ពី​ការផ្ទុះ​បាន​លេច​ចេញ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៩ ​មក។ នេះ​បើ​តាម​ចំនួន​សរុប​មកពី​ប្រភព​ផ្លូវការណ៍​នានា​ ដែល​ត្រូវ​បាន​ចងក្រង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP កាលពី​ថ្ងៃ​អង្គារ។

មនុស្ស​យ៉ាង​តិច​ណាស់​ក៏ ២២១.១៣៣.៥៧០ នាក់ បាន​ឆ្លង​វីរុស​កូរ៉ូណា។ ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ បាន​ជាសះស្បើយ​ឡើង​វិញ ថ្វី​បើ​អ្នក​ខ្លះបាន​បន្ត​ជួប​ប្រទះ​រោគសញ្ញា​ប៉ុន្មាន​សប្តាហ៍​ ឬ​ប៉ុន្មានខែ​ក្រោយ​មក​ក៏ដោយ។

តួលេខ​ទាំង​នេះ ផ្អែកលើ​របាយការណ៍​ប្រចាំ​ថ្ងៃ​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​ពួកអាជ្ញាធរ​សុខាភិបាល​នៅ​ក្នុង​ប្រទេស​នីមួយៗ។

តួលេខ​ទាំង​នេះ មិន​រួមបញ្ចូល​ការកែប្រែ​បន្ថែម​បន្ថយ​ដោយ​អង្គការ​ស្ថិតិ​ផ្សេង​ៗ​ទៀត​ដែល​បង្ហាញ​ថា ចំនួន​មនុស្ស​ស្លាប់​ខ្ពស់​ជាង​នេះ​នោះ​ទេ។

អង្គការ​សុខភាព​ពិភពលោក បាន​ប៉ាន់ស្មាន​ថា ចំនួន​នៃ​ការរាតត្បាត​ទាំង​អស់ អាច​មាន ​២ ឬ ៣ដង​ច្រើន​ជាង​ចំនួន​ផ្លូវការណ៍ បណ្តាល​មកពី​ការស្លាប់​ហួស​ប្រមាណ​ដែល​មាន​ការ​ជាប់​ទាក់ទង​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​នៃ​ជំងឺ​កូវីដ១៩​នោះ។

ចំនួន​មួយ​ផ្នែក​ធំ​នៃ​ករណី​រោគសញ្ញា​មិន​ធ្ងន់ធ្ងរ​ ក៏​មិន​ត្រូវ​បាន​គេ​តាមដាន​នោះទេ ថ្វីបើ​មាន​ការពង្រីក​ការធ្វើតេស្ត​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ក៏ដោយ។

កាលពី​ថ្ងៃ​ចន្ទ មាន​មនុស្ស​ស្លាប់​ថ្មី​ចំនួន ៧.៦១៤នាក់​ និង​ការឆ្លង​ថ្មី​ចំនួន ៤៦៣.៤៥៧ ករណី ត្រូវបាន​កត់ត្រា​នៅ​ទូទាំង​ពិភពលោក។

ផ្អែកលើ​របាយការណ៍​ថ្មី​ៗនេះ ប្រទេស​ដែល​មាន​ការស្លាប់​ថ្មី​ច្រើន​បំផុត​គឺ សហរដ្ឋ​អាមេរិក​ដែល​មាន​ការស្លាប់​ថ្មី​ចំនួន ៩៥៩ ​នាក់ បន្ទាប់​មក​ប្រទេស​រុស្ស៊ី​មាន​ ៧៩៥​នាក់​ និង​អ៊ីរ៉ង់​ចំនួន ៦៣៥ ​នាក់។

សហរដ្ឋ​អាមេរិក ជា​ប្រទេស​ដែល​រងការប៉ះពាល់​ខ្លាំង​ជាង​គេ​បំផុត ដោយ​មាន​អ្នក​ស្លាប់​សរុប​ចំនួន ៦៤៩.៤២៦ ​នាក់​ និង​មាន​អ្នក​ឆ្លង​សរុបចំនួន៤០.0១៨.៣២៦​ករណី។

បន្ទាប់ពី​សហរដ្ឋ​អាមេរិក ប្រទេស​ដែល​រងផល​ប៉ះពាល់​ខ្លាំង​បំផុត​គឺ ប្រេស៊ីល​មាន​អ្នក​ស្លាប់ ៥៨៣.៨១០នាក់​ និង​មាន​អ្នក​ឆ្លង២០.៨៩៩.៩៣៣នាក់ ឥណ្ឌា​មាន​មនុស្ស​ស្លាប់ ៤៤១.០៤២ នាក់​និង​អ្នក​ឆ្លង ៣៣.០៥៨.៨៤៣ នាក់ ម៉ិចសិច​មាន​អ្នក​ស្លាប់ ២៦៣.៤៧០​ នាក់​និង​អ្នក​ឆ្លង ៣.៤៣៣.៥១១ នាក់ និង​ប៉េរូ​មាន​អ្នក​ស្លាប់ ១៩៨.៥២៣ នាក់​និង​អ្នក​ឆ្លង ២.១៥៥.៥០៨ នាក់៕

XS
SM
MD
LG