ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​នឹង​ហាមឃាត់​ការ​នាំ​ចូល​ផលិតផល​ដោយ​​ពលកម្ម​បង្ខិត​បង្ខំ​នៅ​ក្នុង​ប្រទេស​ចិន


រូបឯកសារ៖ អ្នក​តវ៉ា​នាំ​គ្នា​កាន់​បដា​ទាមទារ​ឲ្យ​ប្រទេស​កាណាដា និង​ប្រទេស​ដទៃទៀត​ចាត់ទុក​ថា​ការ​ប្រព្រឹត្ត​របស់​ចិន​ទៅ​លើ​ជាតិសាសន៍​អ៊ុយហ្គ័រ​ និង​អ្នក​កាន់​សាសនា​អ៊ីស្លាម​ភាគតិច​គឺ​ជា​របប​ប្រល័យ​ពូជសាសន៍ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ អ្នក​តវ៉ា​នាំ​គ្នា​កាន់​បដា​ទាមទារ​ឲ្យ​ប្រទេស​កាណាដា និង​ប្រទេស​ដទៃទៀត​ចាត់ទុក​ថា​ការ​ប្រព្រឹត្ត​របស់​ចិន​ទៅ​លើ​ជាតិសាសន៍​អ៊ុយហ្គ័រ​ និង​អ្នក​កាន់​សាសនា​អ៊ីស្លាម​ភាគតិច​គឺ​ជា​របប​ប្រល័យ​ពូជសាសន៍ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

សហភាព​អឺរ៉ុប​កំពុង​ស្វះស្វែង​ដាក់​បម្រាម​ការ​នាំ​ចូល​ផលិត​ផល​នានា ដែល​ធ្វើឡើងដោយ​ពលកម្ម​បង្ខំ​ដែល​ជា​កាយ​វិការ​មួយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថាសំដៅ​ទៅ​លើ​ប្រទេស​ចិន​ ដែល​បាន​ធ្វើ​ទុក្ខបុក​ម្នេញ​ដល់​ក្រុម​ជន​ជាតិភាគ​តិច​អ៊ុយហ្គ័រ​នៅ​ក្នុង​ប្រទេស​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ AFP។

សេចក្តីប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​មួយ​របស់ប្រធាន​គណៈកម្មការ​សហ ភាព​អឺរ៉ុប​លោក​ស្រី Ursula von der Leyen ដែល​បាន​ថ្លែង​ទៅ​កាន់​សភា​សហភាព​អឺរ៉ុប​ដែល​បាន​ផ្តល់​សញ្ញា​ពី​ការ​បង្ហាញនូវ​ជំហរដ៏​តឹង​រឹង​មួយ​របស់​សភាព​អឺរ៉ុបចំពោះ​ចិន។

ច្បាស់​ជាង​នេះ​ទៅ​ទៀត លោក​ស្រី von der Leyenក៏​បាន​អំពាវ​នាវ​ដល់​ប្រធានាធិបតី​ចិន​លោក Xi Jinpingឲ្យ​បង្ហាញ​នូវភាពដឹក​នាំ​របស់​លោក​ដោយ​ដាក់​ចេញ​នូវ​ចំណុច​លម្អិត​អំពី​របៀប​ដែលប្រទេស​របស់​លោក​ជា​ប្រទេស​បញ្ចេញឧស្ម័ន្ធ​ផ្ទះ​កញ្ចក់​ដ៏​ធំ​បំផុត​ក្នុង​ពិភព​លោក​នោះ​ មាន​គម្រោង​ផែន​ការយ៉ាង​ដូច​ម្តេច​ដើម្បី​ឆ្លើយតប​ទៅនឹងការប្រែប្រួល​អាកាសធាតុ​នៅ​មុនកិច្ច​ប្រជុំ​កំពូលរបស់​អង្គការ​សហប្រជាជាតិ COP26 នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

លោក​ស្រីក៏​បាន​គូស​បញ្ជាក់ពី​ផែន​ការ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការបង្កើត​នូវការតភ្ជាប់​ពាណិជ្ជកម្ម​និង​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ខ្លួនទៅ​កាន់​ផ្នែក​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក​ដែល​រួមមាន​តំបន់ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​ចិន​កំពុង​មាន​ឥទ្ធិពល​ដើម្បីប្រកួត​ប្រជែង​ជា​មួយ​កម្មវិធី​ផ្តួចផ្តើម​ពាណិជ្ជកម្ម «វិថី​និង​ខ្សែក្រវាត់»របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ទោះ​បី​ជា​លោកស្រី von der Leyenមិន​បាន​លើក​ឡើង​ចំ​ឈ្មោះ​ប្រទេស​នោះ​ក្តី តែ​ការ​ចោទ​ប្រកាន់ថា ចិន​កំពុងប្រើ​ប្រាស់​ជន​ជាតិ​ភាគតិចអ៊ុយហ្គ័រ​ដោយ​បង្ខំ​នៅ​ក្នុង​តំបន់​ស៊ីងជាំង​ដើម្បីផលិត​ទំនិញ​និង​របស់​របរសម្រាប់​ការ​នាំ​ចេញ​នោះ​ បាន​ក្លាយ​ជាបញ្ហា​ដ៏​ចម្បងនៅ​ក្នុង​ទំនាក់ទំនង​រវាងចិន​និង​សហភាព​អឺរ៉ុប។

លោក​ស្រី von der Leyen ដែល​មាន​ដើម​កំណើត​អាល្លឺម៉ង់​និង​ពួក​សកម្មជន​សិទ្ធិ​មនុស្ស នៅ​ខែ​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​ក្រុមហ៊ុន​លក់​ទំនិញ​រាយ​ចំនួន៥ រួមមាន​ក្រុមហ៊ុន Hugo Boss និង C&A ដោយ​បាន​ចោទប្រកាន់​ពួកគេ​ថា បាន​ទទួល​អត្ថប្រយោជន៍​ពី​ការរំលោភ​ធ្វើ​បាប​របស់​រដ្ឋ​ចិន​លើ​ជន​ជាតិ​ភាគ​តិច​អ៊ុយហ្គ័រ៕

XS
SM
MD
LG