តុលាការមួយក្នុងទីក្រុងហាណូយ កាលពីថ្ងៃអង្គារ បានកាត់ទោសដាក់ពន្ធនាគារអ្នកកាសែតប្រឆាំងម្នាក់ ដែលមានឈ្មោះបោះសំឡេងក្នុងចំណោមអ្នកកាសែតប្រឆាំងជាច្រើននាក់ឲ្យជាប់ពន្ធនាគារចំនួន៩ឆ្នាំ ពីបទធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋ ដែលជាការដាក់ពន្ធនាគារចុងក្រោយថ្មីបំផុតមួយ ទៅលើអ្នកសារព័ត៌មាននៅវៀតណាម។
ប្រធានាធិបតីកូរ៉េខាងត្បូងនិយាយកាលពីថ្ងៃចន្ទថា ខ្លួនច្រានចោលនូវការចូលរួមការធ្វើពហិការជាមួយសហរដ្ឋអាមេរិកសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅក្នុងទីក្រុងប៉េកាំង នៅខែកុម្ភៈខាងមុខនេះ ដោយបានលើកឡើងនូវហេតុផលពីភាពចាំបាច់ក្នុងការធ្វើការជាមួយប្រទេសចិន។
Officials say the victims, who were burned alive, included children.
រដ្ឋាភិបាលចិនបានព្រមានបស្ចិមប្រទេសមួយចំនួនថា ពួកគេនឹង «រងផលវិបាក» សម្រាប់ការធ្វើពហិការការទូតរបស់ពួកគេមិនចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២២ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
អង្គការសុខភាពពិភពលោក (WHO) និងសហរដ្ឋអាមេរិក បានបញ្ជាក់ថា វីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង (Omicron) ហាក់ដូចជាមិនបង្កគ្រោះថ្នាក់ខ្លាំងជាងវីរុសកូវីដ១៩ ប្រភេទផ្សេងទៀតនោះទេ និងថា ការស្រាវជ្រាវបន្ថែមទៀតលើវីរុសនេះ គឺចាំបាច់ដើម្បីវាយតម្លៃអំពីភាពគ្រោះថ្នាក់របស់វា។
នៅថ្ងៃចន្ទនេះ របបយោធាមីយ៉ាន់ម៉ា បានកាត់ទោសអ្នកស្រី Aung San Suu Kyi ឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំ ពីបទញុះញង់ប្រឆាំងនឹងក្រុមយោធា និងបទបំពានលើបម្រាមជំងឺកូវីដ១៩។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា ដែលថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។
នៅថ្ងៃព្រហស្បតិ៍នេះ របបយោធាមីយ៉ាន់ម៉ា បានរិះគន់ការសម្រេចរបស់អង្គការសហប្រជាជាតិ ដែលបានបដិសេធមិនផ្តល់អាសនៈដល់អ្នកតំណាងដែលខ្លួនបានជ្រើសរើសប្រចាំអង្គការសហប្រជាជាតិ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
នាវាចម្បាំងមួយគ្រឿងរបស់អាមេរិក បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដែលបានបែងចែកកោះតៃវ៉ាន់ និងចិនដីគោក នៅថ្ងៃអង្គារនេះ។ នេះ បើតាមការបញ្ជាក់របស់កងនាវាជើងទឹកសហរដ្ឋអាមេរិក។ ការឆ្លងកាត់បែបនេះ ជាលើកទី១ចាប់តាំងពីមេដឹកនាំមហាអំណាចប្រកួតប្រជែងទាំង២ បានធ្វើជំនួបកំពូលតាមអនឡាញមក។
របបយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់អ្នកស្រី Aung San Suu Kyi ថា បានប្រព្រឹត្តិអំពើលួចបន្លំនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ នៅមីយ៉ាន់ម៉ាដែលជាការចោទប្រកាន់ថ្មីចុងក្រោយមួយក្នុងចំណោមការចោទប្រកាន់ជាច្រើនប្រឆាំងនឹងរូបអ្នកស្រី ចាប់តាំងពីគណបក្សអ្នកស្រីឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីនោះមក។
តុលាការរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ បានកាត់ទោសអ្នកកាសែតអាមេរិកាំងម្នាក់ឱ្យជាប់ពន្ធនាគារ១១ ឆ្នាំ ក្រោមការចោទប្រកាន់ថា បានជួបជុំគ្នាដោយខុសច្បាប់ ការញុះញង់ប្រឆាំងនឹងយោធា និងការបំពានច្បាប់ទិដ្ឋាការ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបង្ហាញ«ការព្រួយបារម្ភយ៉ាងខ្លាំង» កាលពីថ្ងៃពុធអំពីចលាចលនាពេលថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានអំពាវនាវឱ្យ«បញ្ឈប់អំពើហិង្សាជាបន្ទាន់» និងឱ្យប្រឹងប្រែងធានាថា ជនស៊ីវិលមិនមានគ្រោះថ្នាក់។ នេះ បើតាមទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារស្បៀងអាហារអង្គការសហប្រជាជាតិបានឲ្យដឹងនៅថ្ងៃចន្ទថា ចំនួនមនុស្សដែលកំពុងប្រឈមនឹងភាពស្រេកឃ្លានកំពុងកើនឡើងខ្លាំងរហូតដល់៤៥លាននាក់នៅក្នុងប្រទេសចំនួន៤៣ ស្របពេលដែលស្ថានភាពគ្រោះទុរ្ភិក្សដ៏ធ្ងន់ធ្ងរកំពុងកើតមានច្រើននៅជុំវិញពិភពលោក។
ប្រធានគណៈប្រតិភូសភាអឺរ៉ុបដែលធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ គឺជា«កំណប់ទ្រព្យ» ដែលត្រូវតែការពារដោយសន្យាថា នឹងគាំទ្រកោះនេះ នៅពេលដែលភាពតានតឹងរវាងទីក្រុងប៉េកាំងនិងតៃប៉ិកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។
អតីតអ្នកការទូត និងជាអ្នកចរចាចំណាប់ខ្មាំងអាមេរិកលោក Bill Richardson បានទៅដល់ប្រទេសមីយ៉ាន់ម៉ាក្នុង«បេសកកម្មមនុស្សធម៌ឯកជនមួយ» ខណៈពេលដែលប្រទេសនេះ កំពុងស្ថិតក្រោមការគ្រប់គ្រងដោយរបបសឹកយោធាអស់រយៈពេល៩ខែហើយ ក្រោយពួកគេធ្វើរដ្ឋប្រហារយោធាមួយ និងបានចាប់ឃុំខ្លួនអ្នកកាសែតអាមេរិកមួយរូបផងដែរ។
មេដឹកនាំពិភពលោកដែលបានចូលរួមក្នុងកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុកាលពីថ្ងៃអង្គារ បានប្រកាសនូវការសន្យារបស់ខ្លួនដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បីបញ្ចប់ការកាប់បំផ្លាញព្រៃឈើនៅត្រឹមឆ្នាំ២០៣០ ដែលជាការសន្យាមួយដែលធ្វើឲ្យក្រុមអ្នកការពារបរិស្ថាននៅមិនទាន់មានជំនឿនៅឡើយ។
សកម្មជនហុងកុងបីនាក់ រួមមានមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ លោក Jimmy Lai បានបដិសេធមិនទទួលកំហុសនៅថ្ងៃចន្ទដូចការចោទប្រកាន់ទាក់ទងនឹងពិធីអុចទៀនរំឭកការបង្ក្រាបនៅទីលាន Tiananmen ដែលត្រូវបានហាមឃាត់កាលពីឆ្នាំមុន។ នេះ បើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាននិយាយនៅថ្ងៃចន្ទថា អង្គការនេះ នឹងបិទការិយាល័យនៅទីក្រុងហុងកុងដោយសារតែច្បាប់សន្តិសុខជាតិដែលរដ្ឋាភិបាលទីក្រុងប៉េកាំងដាក់ឱ្យប្រើប្រាស់នៅទីក្រុងនេះ បានគំរាមកំហែងដល់បុគ្គលិក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
អាជ្ញាធរក្នុងប្រទេសចិនបានលុបចោលជើងហោះហើររាប់រយនិងបានបិទសាលារៀនជាច្រើនកន្លែងនិងបានបង្កើនការធ្វើតេស្តក្នុងទ្រង់ទ្រាយធំនៅថ្ងៃព្រហស្បតិ៍នេះដើម្បីព្យាយាមរាំងខ្ទប់ការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ថ្មីដែលជាប់ទាក់ទិននឹងទេសចរណ៍មួយក្រុម។
ព័ត៌មានផ្សេងទៀត