អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោក Gareth Evans ដែលជាស្ថាបនិកមួយរូបនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានលើកឡើងយ៉ាងដូចនេះថា «យើងបានធ្វើការងារនេះយ៉ាងល្អអំពីការធ្វើឲ្យមានសន្តិភាព ក៏ប៉ុន្តែ បានបរាជ័យអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។
រុស្ស៊ី ធ្វើជាម្ចាស់ផ្ទះរៀបចំការពិភាក្សានៅក្នុងរដ្ឋធានីមូស្គូនៅថ្ងៃពុធនេះ ដើម្បីស្វះស្វែងការពារឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីកណ្តាល និងដើម្បីជំរុញឲ្យមានចំណាត់ការប្រឆាំងនឹងពួកអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមដែលរុស្ស៊ីនិយាយថា បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
China was the undisputed heartland of crypto mining with about two-thirds of global capacity in September 2019, but last month Beijing declared illegal all transactions involving crypto money.
រដ្ឋាភិបាលថ្មីអាហ្វហ្គានីស្ថានដែលដឹកនាំដោយពួកតាលីបង់ បានព្រមានបេសកជនសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបថា ការបន្តប៉ុនប៉ងដើម្បីដាក់សម្ពាធលើពួកគេតាមរយៈការដាក់ទណ្ឌកម្មនឹងធ្វើឲ្យអន្តរាយដល់សន្តិសុខនិងអាចបណ្តាលឲ្យមានរលកនៃជនភៀសខ្លួន ដោយសារបញ្ហាសេដ្ឋកិច្ច។
មេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០ឬហៅថា G-20 បានចូលរួមកាលពីថ្ងៃអង្គារនៅក្នុងសន្និសីទកំពូលតាមប្រព័ន្ធអនឡាញ ដែលផ្តោតទៅលើការឆ្លើយតបវិបត្តិមនុស្សធម៌ដែលរីកកាន់តែធំឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ប្រទេសចិនកាលពីថ្ងៃអង្គារបានសន្យាដាក់បញ្ចូលប្រាក់ចំនួន២៣៣លានដុល្លារនៅក្នុងថវិកាថ្មីដើម្បីការពារជីវៈចម្រុះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងអំឡុងនៃសន្និសីទកំពូលស្តីពីការអភិរក្សជីវៈចម្រុះរបស់អង្គការសហប្រជាជាតិ។
Beijing, the world's biggest polluter, has sought to position itself in recent years as a world leader on climate issues.
រដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃចន្ទបានពណ៌នាចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដនៅក្នុងប្រទេសរុស្ស៊ីថា «មានចំនួនខ្ពស់» ហើយអត្រានៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសមានចំនួនទាបក្នុងកម្រិតដែល«មិនអាចទទួលយកបាន» ស្របពេលដែលខ្លួនបានច្រានចោលវិធានការថ្មីៗក៏ដោយ។
ប្តីប្រពន្ធជនជាតិអាមេរិកកាំងមួយគូ ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋ West Virginia ដោយរងការចោទប្រកាន់ថា បានលក់ព័ត៌មានស្តីពីនាវាចម្បាំងប្រើដោយថាមពលនុយក្លេអ៊ែរទៅឲ្យប្រទេសមួយ ដែលគេជឿជាក់ថាជារដ្ឋបរទេស។
កូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការហ្វីលីពីនលោក Ferdinand Marcos បាននិយាយកាល ពីថ្ងៃអង្គារថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ ២០២២ នៅពេលដែលក្រុមគ្រួសារដ៏ចម្រូងចម្រាសនេះស្វះស្វែងស្តារឥទ្ធិពលនយោបាយឡើងវិញ។
ទីក្រុងហូជីមិញ នៅថ្ងៃសុក្រនេះ បានលុបចោលបទបញ្ជាបិទខ្ទប់សកម្មភាពទីក្រុងដែលបានធ្វើឲ្យពលរដ្ឋចំនួន៩លាននាក់ស្ថិតនៅក្នុងផ្ទះរយៈពេល៣ខែ ហើយបានធ្វើឱ្យខូចខាតការជួញដូរនៅក្នុងទីក្រុងនេះ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសនេះ។
ការិយាល័យស្ថិតិទូទៅ(GSO)បានប្រាប់ឲ្យដឹងថា ផលិតផលសរុបក្នុងស្រុក (GDP) បានរួញតូច ៦,១៧ភាគរយនៅក្នុងរវាងខែកក្កដានិងខែកញ្ញា។ វាជាការរួញតូចខ្លាំងបំផុតចាប់ តាំងពីវៀតណាម បានចាប់ផ្តើមកត់ត្រាតួលេខប្រចាំត្រីមាសនៅក្នុងឆ្នាំ១៩៨៦មក។
ខ្យល់ព្យុះត្រូពិក Dianmu បានបណ្តាលឲ្យមានទឹកជំនន់ក្នុងខេត្តចំនួន៣០នៅប្រទេសថៃ ហើយតំបន់ភាគកណ្តាលបានទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានទប់ស្កាត់ និងការពារគ្រោះមហន្តរាយរបស់ប្រទេសថៃ។
មុនការរាតត្បាតនៃជំងឺកូវីដ១៩ ប្រទេសថៃ បានទាក់ទាញទេសចរណ៍ជិត៤០លាននាក់ក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែការរឹតត្បិតការធ្វើដំណើរទាក់ទិននឹងជំងឺកូវីដ១៩ បានធ្វើឲ្យវិស័យមួយនេះដួលរលំ និងធ្វើឲ្យសេដ្ឋកិច្ចថៃស្ថិតក្នុងស្ថានភាពអាក្រក់បំផុតក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅនេះ។
បណ្តាញព័ត៌មានក្នុងស្រុកបានរាយការណ៍ថា វាជាលើកទី១ហើយ ដែលនាវាចំបាំងចក្រភពអង់គ្លេស បានឆ្លងកាត់តាមផ្លូវទឹកដ៏ចង្អៀតដែលបែងចែករវាងកោះតៃវ៉ាន់ និងចិនដីគោកនោះ។
ប្រជាពលរដ្ឋរាប់ពាន់នាក់ បានរត់គេចពីទីប្រជុំជនមួយនៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនថ្ងៃរវាងក្រុមអ្នកប្រឆាំងនឹងរបបយោធា និងកងកម្លាំងយោធា ក្នុងអំឡុងពេលនោះក្រុមយោធា បានទម្លាក់គ្រាប់បែកទៅលើផ្ទះសម្បែងរបស់ជនស៊ីវិល។
រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian ដែលកំពុងស្ថិតនៅក្នុងបូរីញូយ៉កដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់អ.ស.ប បានអំពាវនាវកាលពីថ្ងៃចន្ទដល់អឺរ៉ុបឲ្យ«គិតឲ្យបានហ្មត់ចត់»អំពីសម្ព័ន្ធភាព ក្រោយពីរដ្ឋាភិបាលក្រុងប៉ារីស មានការខឹងសម្បាររឿងបាត់បង់កិច្ចសន្យានាវាមុជទឹកជាមួយអូស្ត្រាលី។
ក្រុមសមាជិកសភានៃគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងចំនួនភាគច្រើនបាននាំគ្នាបង្កើតរដ្ឋាភិបាលឯកភាពជាតិមួយដើម្បីតស៊ូផ្តួលរំលំរបបយោធានិងបានប្រកាសសង្គ្រាមវាយប្រហាររបស់ប្រជាពលរដ្ឋកាលពីដើមខែកញ្ញានេះ។
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ជួបគ្នានៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីសន្ធិសញ្ញា AUKUS ដែលជាកិច្ចព្រមព្រៀងនាវាមុជទឹកដែលបានទទួលបរាជ័យរវាងបារាំងនិងអូស្ត្រាលី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
សហភាពអឺរ៉ុបកំពុងស្វះស្វែងដាក់បម្រាមការនាំចូលផលិតផលនានា ដែលធ្វើឡើងដោយពលកម្មបង្ខំដែលជាកាយវិការមួយត្រូវបានគេមើលឃើញថាសំដៅទៅលើប្រទេសចិន ដែលបានធ្វើទុក្ខបុកម្នេញដល់ក្រុមជនជាតិភាគតិចអ៊ុយហ្គ័រនៅក្នុងប្រទេសនេះ។
ព័ត៌មានផ្សេងទៀត