ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក កឹម សុខា ស្នើ​តុលាការ​ឲ្យ​ពន្លឿន​សវនាការ​របស់​លោក

អតីត​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម សុខា​ បាន​បង្ហាញ​មុខ​ជា​ថ្មី​ម្តង​ទៀត​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ ដើម្បី​បន្ត​តតាំង​ក្តីក្តាំ​របស់​លោក​ដែល​អូស​បន្លាយ​ពេល​មក​ជិត​ពីរ​ឆ្នាំ​មក​ហើយ។

លោក​ កឹម សុខា​ កំពុង​រង​ការ​ចោទ​ប្រកាន់​អំពី​ការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដោយ​មាន​សហ​រដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ​ទាំង​លោក​ កឹម សុខា​ និង​សហ​រដ្ឋ​អា​មេរិក ​កន្លង​មក​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។ ​

នៅ​ក្នុង​សាល​សវនាការ​ដែល​មាន​ការ​ឃ្លាំមើល​ពី​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ការទូត​បរទេស​ផង​ដែរ​នោះ​ លោក​ កឹម​ សុខា អតីត​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​ បាន​ស្នើ​សុំ​ឱ្យ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ដឹកនាំ​ដោយ​លោក​ចៅក្រម​ កូយ សៅ ​បន្ត​នីតិវិធី​ដោយ​ភាព​ត្រឹម​ត្រូវ​ និង​ពន្លឿន​ការ​កាត់​ក្តី​របស់​លោក​ ដើម្បី​អាច​ឱ្យ​លោក​បាន​ចូលរួម​បម្រើ​ជាតិ។

XS
SM
MD
LG