ខណៈគ្រឿងបរិភោគមានជាតិគីមីមានច្រើនក្នុងទីផ្សារនៅកម្ពុជា លោក ហ៊ុន សែនជំរុញឱ្យពលរដ្ឋខ្មែរដាំបន្លែធម្មជាតិ និងពហិកាគ្រឿងបរិភោគនាំចូលពីបរទេសនេះ។ មន្ត្រីសហជីពនិយាយថា នេះជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។
ប៉ុន្តែក្នុងលិខិតមួយរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានសម្តែងការបារម្ភថា កម្ពុជានឹងអាចខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារទៅលើការបង់ពន្ធនាំចូលទៅកាន់បស្ចិមប្រទេសរួមទំាងសហភាពអឺរ៉ុបផងដែរ។
ប្រទេសជាច្រើនក្នុងពិភពលោករួមទាំងមហាអំណាចផងមានការបារម្ភចំពោះឥទ្ធិពលនៃអាវុធមហាប្រល័យរបស់កូរ៉េខាងជើងក្រោយការបាញ់សាកល្បងចុងក្រោយដែលគេជឿថា អាចបាញ់ទៅដល់សហរដ្ឋអាមេរិកផង។
ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយVOA ឯកអគ្គរដ្ឋទូតអាមេរិកលោក William Heidt បំភ្លឺថា អាមេរិក គ្មានបំណងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាទេ តែនៅបន្តកិច្ចសហការនិងជួយជំរុញសេដ្ឋកិច្ច។
នេះជាបទសម្ភាសន៍ផ្តាច់មុខ របស់ VOA Khmer ជាមួយលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក William Heidt លើប្រធានបទស្តីអំពីស្ថានការណ៍នយោបាយពេលបច្ចុប្បន្ន និងចំណងការទូតរវាងសហរដ្ឋអាមេរិកកម្ពុជា។
គណបក្សហ៊្វុនស៊ីនប៉ិចទទួលអាសនៈសភាគណបក្សសង្គ្រោះជាតិច្រើនជាងគេចំនួន៤១អាសនៈ ហើយកន្លងមកគណបក្សខ្មែរឈប់ក្រនិងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ធ្លាប់បានប្រកាសមិនព្រមទទួលអាសនៈរដ្ឋសភាដែលបែងចែកនោះទេ។
លោក ហ៊ុន សែន បានចំអកឱ្យគណបក្សសង្គ្រោះជាតិ ថាការលាលែងរបស់សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបីរូបមកពីគណបក្សជំទាស់ គឺជា ការបង់ខាតរបស់បក្សនេះ ហើយការកាត់ជំនួយក្នុងការរៀបចំការបោះឆ្នោត ឬការប្រកាសមិនបញ្ជូន អ្នកអង្កេតការណ៍បោះឆ្នោតនាពេលខាងមុខ ក៏មិនបានប៉ះពាល់ពីភាពស្របច្បាប់នៃការបោះឆ្នោតនៅកម្ពុជាផងដែរ។
យោងតាមក្រមព្រហ្មទណ្ឌនៃប្រទេសកម្ពុជាមាត្រា៤៤៥ ស្តីពីបទ «ផ្តល់ព័ត៌មានសម្ងាត់ទៅបរទេស» ឱ្យដឹងថា ជនដែលជាប់ទោសពីបទនេះ អាចប្រឈមនឹងទោសដាក់ពន្ធនាគារពី ៧ ទៅ១៥ឆ្នាំ។
នៅពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ខរបស់អាមេរិក Facebook បានបង្កើតមុខងារថ្មី លើបណ្តាញរបស់ខ្លួន គឺ Explore Feed ដើម្បីកាត់ចេញការបង្ហោះសារមួយចំនួនរបស់អ្នកមានទំព័រហ្វេសប៊ុកពី News Feed។
លោក ហុង សុខហួរ ដែលទើបនឹងមានសេរីភាពអតីតសមាជិកព្រឹទ្ធសភាដែលទើបចេញពីពន្ធនាគារថ្លែងថា លោកនឹងទៅចុះឈ្មោះបោះឆ្នោតមុនទៅពិនិត្យជម្ងឺ។
ការប៉ុនប៉ងរំលាយបក្សជំទាស់សង្គ្រោះជាតិត្រូវបានអ្នកឃ្លាំមើលការវិវត្តនយោបាយក្នុងប្រទេសកម្ពុជា និងអង្គការនានា ថាជាការបំបាត់សំឡេងប្រឆាំង មុនពេលការបោះឆ្នោតជាតិ ២០១៨ ឈានចូលមកដល់ហើយថា ជាការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យកម្ពុជា។
លោក ហ៊ុន សែន នឹងចូលរួមពិធីថ្វាយព្រះភ្លើងដល់អតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាតេជ (Bhumibol Adulyadej) ដែលគ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នៅទីក្រុងបាងកក។
លោក ហ៊ុន សែន ថ្លែងថា យុទ្ធនាការដោះគ្រាប់បែកគីមីរបស់អាមេរិក ដែលបន្សល់ទុកក្នុងខេត្តស្វាយរៀងនេះ នឹងអាចធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនៅមុនពេលនៃការបើកវេសនកាលសិក្សារបស់សិស្សានុសិស្សទូទាំងប្រទេស។
ក្នុងវីដេអូខ្លីឈ្មោះ «ក្តីស្រឡាញ់និងកត្តិយសរបស់ សូកាន និងលក្ខិណា» សុខ សូកាន ដែលជាកូនប្រុសរបស់អតីតរដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី សុខ អាន បានបង្ហាញការពាក់នាឡិកាដៃម៉ាក Pakek Phillipe ដែលមានតម្លៃថ្លៃមុននឹងឡើងជិះរថយន្តទំនើប Range Rover ចូលទៅកាន់វិមានដ៏ធំស្កឹមស្កៃធ្វើពីថ្មក្រានីតរបស់ សំអាង លក្ខិណា ដែលជាកូនស្រីបង្កើតរបស់ម្ចាស់ក្រុមហ៊ុនវឌ្ឍនៈ។
«លោក Wang បានបញ្ជាក់ជម្រាបសម្ដេចតេជោ ផងដែរថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាបងប្អូន និងជាមហាគ្រួសារ ព្រោះថា ឧបសគ្គរបស់កម្ពុជា គឺជាឧបសគ្គរបស់ចិន ហើយជោគជ័យរបស់កម្ពុជា គឺជាជោគជ័យរបស់ចិនផងដែរ។ ប្រទេសយើងទាំងពីរគឺមិនអាចមានអ្នកណាមកបំបែកបំបាក់បានឡើយ»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួននិងបញ្ជូនខ្លួនទៅកាន់មណ្ឌលកែប្រែម៣ កាលពីរំលងអាធ្រាត្រថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ។ រដ្ឋាភិបាលអះអាងថាលោកមានគម្រោងការសម្ងាត់ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន។ ក៏ប៉ុន្តែការអះអាងនេះត្រូវបានច្រានចោល និងថ្កោលទោសដោយគណបក្សសង្គ្រោះជាតិ។
នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវព្រមព្រៀងស្នើឲ្យបារាំងជួយផ្តល់ផែនទីព្រំដែន និងបញ្ចប់វិវាទនៃប្រទេសទាំងពីរ ដើម្បីឈានដល់ការបោះបង់បង្គោលព្រំដែនបង្ហើយនិងបញ្ចប់ការប្រឈមនានា។
ក្នុងការចុះជួបកម្មករកាត់ដេរ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឆ្លៀតវាយប្រហារលើគូបដិបក្ខរបស់ខ្លួន ខណៈការបោះឆ្នោតនឹងមកដល់ក្នុងពេលឆាប់ៗ។
សេចក្តីប្រកាសដដែលក៏បានឱ្យដឹងផងដែរថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានាពេលខាងមុខនឹងបែងចែកជា ៨ភូមិភាគទូទាំងប្រទេស។
ក្រុមអ្នកប្រជាធិបតេយ្យនិងសិទ្ធិមនុស្សអំពាវនាវឱ្យ រដ្ឋាភិបាល លោក ហ៊ុន សែន បញ្ឈប់ ជាបន្ទាន់នូវការគំរាមកំហែងកិច្ចការប្រជាធិបត្យរបស់អង្គការ និងបណ្តាញព័ត៌មាននៅកម្ពុជា។
ព័ត៌មានផ្សេងទៀត