លោក ហ៊ុន សែន នឹងគ្រោងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូ អាបេ ចុះហត្ថលេខាលើគម្រោងហិរញ្ញប្បទានឥតសំណងនិងឥណទានសប្បាទានសម្រាប់ការអភិវឌ្ឍន៍ដែលមានទឹកប្រាក់ប្រមាណជាង២៤០លានដុល្លារអាមេរិក នឹងស្នើឲ្យមានវិនិយោគទុនជប៉ុនមកកម្ពុជាមន្ថែមទៀត។
«ជាពិសេសសេចក្តីស្នើច្បាប់នេះមាន ចរិតនយោបាយគាបសង្កត់ទៅលើសិទ្ធិបុគ្គល បំបែកបំបាក់ជាតិ និងគាបសង្កត់មកលើគណបក្សនយោបាយក្នុងន័យកម្ចាត់កម្ចាយខ្មែរគ្នាឯង និងគាបសង្កត់គូប្រជែងនយោបាយតែប៉ុណ្ណោះ ហើយអាចបណ្តាលឱ្យការបោះឆ្នោតនាពេលខាងមុខមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌»។
«ជាគោលការណ៍យើងប្រាប់ទៅសមាជិកយើងទាំងអស់ឱ្យធ្វើតាមច្បាប់ហើយ មានន័យថាថ្ងៃ៤ត្រូវតែឱ្យឈប់សម្រាក ក្រៅពីហ្អាហ្នឹង ឱ្យសហគ្រាសមួយៗទៅ ពិចារណាខ្លួនឯង ហើយសម្រួលតាមសហគ្រាសនិមួយៗទៅ»។
ខណៈដែលអ្នកវិនិយោគក្នុងស្រុកហាក់មានភាពស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យា សហគ្រាសបង្កើតថ្មីឬ startup ខ្មែរមួយចំនួនបានទទួលទុនវិនិយោគផ្ទាល់ពីអ្នកវិនិយោគនៅតំបន់បច្ចេកវិទ្យា Silicon Valley របស់សហរដ្ឋអាមេរិក។
នៅដើមឆ្នាំ២០១៧នេះ សហគ្រាស startup ខាងបច្ចេកវិទ្យានៅកម្ពុជា មានចំនួនជាង១២០ក្រុមហ៊ុន ដោយមានការិយាល័យធ្វើការរួមគ្នាជាង១០ កន្លែងនៅក្រុងភ្នំពេញ និងខេត្តសៀមរាប។
ជារៀងរាល់ថ្ងៃក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ជនរងគ្រោះ និងគ្រួសារជនរងគ្រោះនៃហេតុការណ៍គប់គ្រាប់បែកនៅខាងមុខអតីតរដ្ឋសភាកម្ពុជានោះ នៅតែទន្ទឹងរង់ចាំយុត្តិធម៌និងចម្លើយពីព្រឹត្តិការណ៍ដ៏រន្ធត់នេះ។ លោកនៅ វណ្ណារិន នៃ VOA រាយការណ៍លម្អិតពីខេត្តកណ្តាល៕
ក្រុមគ្រួសារនិងជនរងគ្រោះក្នុងហេតុការណ៍គប់គ្រាប់បែកឆ្នាំ១៩៩៧ នៅតែមានក្តីឈឺចាប់និងចិញ្ចឹមចិត្តទង្ទឹងរកយុត្តិធម៌ បើទោះជាហេតុការណ៍នោះកន្លងផុតទៅ២០ឆ្នាំក៏ដោយ។
ខ្សែភាពយន្តហូលីវូដទាក់ទិននិងសោកនាដកម្មក្នុងរបបខ្មែរក្រហមមួយ ត្រូវបានគេដាក់បញ្ចាំងដំបូងគេបង្អស់នៅកម្ពុជានាសប្តាហ៍នេះ ដើម្បីរំឭកឲ្យក្មេងជំនាន់ក្រោយបានដឹងពីបញ្ហាដែលក្រុមគ្រួសារខ្មែរដែលបានជួបប្រទះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការដាក់បញ្ចាំងខ្សែភាពយន្តនេះក្នុងខេត្តសៀមរាប លោកស្រី Angelina Jolie បានបញ្ជាក់ថា ការផលិតខ្សែភាពយន្ត ដែលយកតាមសៀវភៅរបស់អ្នកនិពន្ធខ្មែរអាមេរិកាំងគឺលោកស្រី អ៊ឹង លួង ដែលជាមិត្តសម្លាញ់របស់លោកស្រី Jolie ដើម្បីបញ្ជាក់ពីខ្សែជីវិតនិងការជួបប្រទះរបស់ជនដែលងាយរងគ្រោះនៅក្នុងសង្គ្រាម ហើយនិងសេចក្តីស្រលាញ់និងការយកចិត្តទុកដាក់របស់ក្រុមគ្រួសារកម្ពុជាផងដែរ។
ជាង៤០ឆ្នាំ ក្រោយការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ ថា្នក់ដឹកនាំកំពូលពីររូបរបស់របបខ្មែរក្រហមត្រូវបានកាត់ទោសដាក់គុកអស់មួយជីវិតជាស្ថាពរ។ យ៉ាងណាក៏ដោយ ជនរងគ្រោះខ្មែរមួយចំនួននៅមិនទាន់អស់ចិត្តអស់កាយទាក់ទិននឹងមូលហេតុនៃការកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងនៅឡើយ។
ប្រជាពលរដ្ឋអាមេរិកបានជ្រើសរើសលោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនមកពីគណបក្សសាធារណរដ្ឋ ជាប្រធានាធិបតីទី៤៥របស់ពួកគេ ជាជាងលោកស្រីHilary Clinton បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ។
លោកស្រី កង សេងមករា វ័យ៣៦ឆ្នាំ ដែលគាំទ្រលោក Donald Trump សង្ឃឹមថាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក នឹងជួយឲ្យមានការនាំចេញផលិតផលខ្មែរទៅកាន់សហរដ្ឋអាមេរិក ដោយមិនយកពន្ធគយឲ្យបានកាន់តែច្រើន។
ពលរដ្ឋខ្មែរមួយចំនួននៅទីក្រុងភ្នំពេញបានបង្ហាញប្រតិកម្មខ្លះៗជុំវិញលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ជាមួយនឹងលោក នៅ វណ្ណារិន នៃ VOA តាមរយៈការផ្សាយផ្ទាល់តាម Facebook។
ការលើកឡើងរបស់អ្នកនយោបាយក្នុងប្រទេសកម្ពុជាដែលតាមដានការវិវត្តន៍ថ្មីៗនៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក គឺធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតជាតិអាមេរិកនាដើមសប្ដាហ៍ខាងមុខ។
២៥ឆ្នាំមុន នាថ្ងៃទី២៣ខែតុលា គ្រប់ភាគីជម្លោះកម្ពុជាទាំងអស់បានឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាចំណុចផ្តើមនៃការកសាងសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាឡើងវិញក្រោយពីសង្គ្រាមស៊ីវិលជិតបីទសវត្សរ៍។
ក្នុងគ្រានោះដែរ លោកស្រី ពុង ឈីវកេក ដែលជាបុត្រីរបស់លោក ពុង ប៉េងចេង មន្ត្រីជំនិតរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គឺជាតួអង្គយ៉ាងសំខាន់ក្នុងការសម្របសម្រួលឱ្យមានជំនួបរវាង សម្តេច នរោត្តម សីហនុនិង លោក ហ៊ុន សែន។
ថ្មីៗនេះរដ្ឋាភិបាលប្រទេសថៃបានប្រកាសពីគម្រោងសាងសង់ទំនប់បង្វែរទឹក ពីទន្លេមេគង្គ ដែលមានតំលៃជាង ១៧ពាន់លានដុល្លារ។ គម្រោងដែលបានគេដឹងថា នឹងសាងសង់ក្នុងខេត្តលើយនាភាគឦសានប្រទេសថៃ នឹងទាញយកធនធានទឹកមួយចំនួនធំ ពីទន្លេមេគង្គ។ អ្នកជំនាញ និងអ្នកការពារបរិស្ថានយល់ថា គម្រោងបង្វែរទឹកនេះនឹងជះផលអវិជ្ជមានជាច្រើនដល់ប្រទេសនានានិងប្រជាពលរដ្ឋរស់នៅផ្នែកខាងក្រោមដងទន្លេមេគង្គដូចជាប្រទេសកម្ពុជានិងវៀតណាម។ នេះជាបទសម្ភាសន៍របស់ VOA ជាមួយលោកបណ្ឌិត John Ward សេដ្ឋវិទូផ្នែកអេកូឡូស៊ីនៃវិទ្យាស្ថានអនាគតតំបន់ទន្លេមគង្គ អំពីបញ្ហាជុំវិញការសាងសង់ទំនប់បង្វែរទឹកនេះ នឹង ការគ្រប់គ្រងទឹកក្នុងអាងទន្លេមេគង្គ។
លោកស្រី Rhona Smith បានក៏បញ្ជាក់ពីបន្ថែមថា ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងគាបសង្កត់លើអ្នកការពារសិទ្ធិមនុស្សនិងតាក់តែងច្បាប់ដោយការខ្វះការពិគ្រោះយោបល់ជាដើម។
ព័ត៌មានផ្សេងទៀត