ស្របពេលដែល(គ.ជ.ប.)គ្រោងចាប់ផ្តើមសាកល្បងចុះឈ្នោះអ្នកបោះឆ្នោតនៅដើមខែវិច្ឆិកាខាងមុខនេះ និងធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីនាដើមឆ្នាំ២០១៦ ប្រជាពលរដ្ឋមួយចំនួនធំមិនទាន់បានទទួលអត្តសញ្ញាណបណ្ណប្រភេទថ្មីសម្រាប់ការចុះឈ្មោះនោះនៅឡើយទេ។
លោកអនុសេនីយ៍ត្រី សួន សំបូរ ដែលជាកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលីបានលាចាកលោកកាលពីថ្ងៃច័ន្ទកន្លងទៅបន្ទាប់ ពីមានជំងឺគ្រុនចាញ់ប្រភេទធ្ងន់អស់រយៈពេលជាច្រើនថ្ងៃ។
ក្រុមអង្គការសង្គមស៊ីវិលធំៗនៅក្នុងប្រទេសកម្ពុជាបានអំពាវនាវសុំឲ្យមានសេរីភាពលើប្រព័ន្ធអ៊ីនធឺណិត ការបញ្ចេញមតិដោយគ្មានការរឹតត្បិតលើប្រព័ន្ធសារគមនាគមដ៏មានឥទ្ធិពលនេះ។ ការអំពាវនាវជាបន្ទាន់នេះកើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមរឹតត្បិត និងដាក់ទោសទណ្ឌលើអ្នកប្រើប្រាស់មួយចំនួន។
អ្នកតាមដានសិទ្ធិមនុស្សនៅកម្ពុជា រិះគន់ដល់ការមើលថែជនភៀសខ្លួនដែលអូស្ត្រាលីបានបញ្ជូនមកប្រទេសកម្ពុជានាពេលកន្លងមក ក្នុងខណៈពេលដែលរដ្ឋាភិបាលកំពុងត្រៀមខ្លួនទៅពិនិត្យឯកសារដើម្បីទទួលជនភៀសខ្លួនក្រុមទីពីរពីកោះណូរូ។
គណបក្សសង្គ្រោះជាតិ បានកោះប្រជុំផ្ទៃក្នុងរបស់ខ្លួនកាលពីថ្ងៃច័ន្ ទដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងស្ថានភាពនយោបាយនាពេលបច្ចុប្បន្ននិងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
ក្រសួងអប់រំនឹងប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ទូទាំងប្រទេស នាចុងសប្តាហ៏នេះ។ អ្នកឃ្លាំមើលការប្រឡងបានអះអាងថា បេក្ខជនជាង៧០ភាគរយនឹងអាចជាប់ក្នុងការប្រឡងនេះ ដោយសារតែចេតនារបស់ក្រសួងអប់រំ។
កម្ពុជានិងអូស្ត្រាលីបានឯកភាពនឹងបញ្ជូនជនភៀសខ្លួនមកពីកោះដាច់ស្រយ៉ាល ណូរូ បន្ថែមទៀតមករស់នៅប្រទេសកម្ពុជាដ៏ក្រីក្រនេះ បើទោះជាជនភៀសខ្លួនមួយរូបក្នុងចំណោមបួនរូបដែលបានមកពីលើកដំបូងទាមទារត្រឡប់ ទៅប្រទេសកំណើតវិញក៏ដោយ។
គណបក្សនយោបាយក្នុងប្រទេសកម្ពុជា បានសាទរចំពោះការចាប់ផ្តើមសាកល្បងការចុះឈ្មោះអ្នកបោះឆ្នោតនាពេលខាងមុខ ក៏ប៉ុន្តែពួកខ្លួននៅតែបន្តតាមដានដំណើរការនៃការចុះបញ្ជីអ្នកបោះឆ្នោតដោយប្រុងប្រយ័ត្ន។
ប្រទេសកម្ពុជាបានអះអាងនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលឥណ្ឌាបានផ្អាកដំណើរការសាងសង់ប្រាសាទដែលមានលក្ខណៈចម្លងពីប្រាសាទអង្គរវត្តខ្មែរនៅក្នុងប្រទេសឥណ្ឌាហើយ បន្ទាប់ពីមានការតវ៉ាពីរដ្ឋាភិបាលកម្ពុជា។
អគ្គិភ័យនៅក្លឹបកំសាន្តមួយនៅជាយរាជធានីភ្នំពេញបានសម្លាប់មនុស្សអស់៥នាក់និងបណ្តាលឱ្យមនុស្សពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។
តុលាការរាជធានីភ្នំពេញបានចោទប្រកាន់ជនសង្ស័យម្នាក់ដែលគំរាមតាមហ្វេសប៊ុកចង់សម្លាប់លោកបណ្ឌិតសុខ ទូចពីបទ«គំរាមថានឹងសម្លាប់»ដោយសារតែលោកធ្វើការទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជានិងវៀតណាម។
គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប.) នឹងចាប់ផ្តើមសាកល្បងចុះឈ្នោះអ្នកបោះឆ្នោតនៅដើមខែវិច្ឆិកាខាងមុខនេះ នៅក្នុងភូមិចំនួន៤៣នៃប្រទេសកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងរបស់គ.ជ.ប។
លោក ហោ ណាំហុង បានបង្ហើបឲ្យដឹងថានាពេលដ៏ខ្លីខាងមុខនេះ រដ្ឋាភិបាលបារាំងនឹងផ្តល់ផែនទី Bonne ១ភាគ ១០០ពាន់ឲ្យកម្ពុជាថ្មី ស្របគ្នានោះដែរ មន្ត្រីកម្ពុជានឹងទៅពិនិត្យផែនទីនៅក្នុងប្រទេសអង់គ្លេសផងដែរ។
អ្នកជំនាញ និងជនរងគ្រោះចោទសួរអំពីយុត្តិធម៌សម្រាប់ជនរងគ្រោះក្នុងរបបវាលពិឃាត «កម្ពុជាប្រជាធិបតេយ្យ» ខណៈពេលដែលពិធីបុណ្យសពរបស់អ្នកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ចក្នុងរបបខ្មែរក្រហមត្រូវបញ្ចប់នៅរាត្រីថ្ងៃច័ន្ទនេះ។
រាជរដ្ឋាភិបាលកម្ពុជានឹងប្រគល់សងដែនទី UTM ១ភាគ១០០ពាន់ ចំនួន១៨ផ្ទាំង ដែលខ្លួនបានខ្ចីពីអង្គការសហប្រជាជាតិ ដើម្បីយកមកធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងផែនទី ដែលប្រើសម្រាប់បោះបង្គោល ព្រំដែនកម្ពុជា-វៀតណាម។
ផែនទីជិត២០ផ្ទាំង ដែលខ្ចីពីអង្គការសហប្រជាជាតិនោះ ត្រូវបានយកមកដាក់ឲ្យផ្ទៀងផ្ទាត់កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ នាវិមានសន្តិភាពដើម្បីបញ្ជាក់ពីភាពប្រាកដនិយមនៃផែនទី ដែលរដ្ឋាភិបាលបានប្រើប្រាស់កន្លងទៅសម្រាប់ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។
គណបក្សសង្គ្រោះជាតិថា អ្នកតំណាងរាស្ត្រខ្លួននឹងចូលរួមដោយបានត្រៀមឯកសារយោងនិងផែនទីមួយចំនួនទៅពិនិត្យផ្ទៀងផ្ទាត់ផងដែរ។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា ពួកខ្លួនយល់ថា រដ្ឋាភិបាលកម្ពុជាកំពុងតែរៀបចំយុទ្ធនាការថ្នាក់ជាតិមួយដើម្បីបិទមាត់ក្រុមមតិភាគតិច និងសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅថ្ងៃច័ន្ទនេះថា លោកមានសុទិដ្ឋិនិយមថា នឹងអាចធ្វើការចរចាជាមួយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីឈានដល់ការដោះលែងសកម្មជននយោបាយរបស់ខ្លួន និងបន្ធូរបន្ថយភាពតានតឹងនយោបាយនោះ។
ប្រាសាទព្រះវិហារ ដែលស្ថិតនៅលើជាយភ្នំដងរែក ជិតព្រំដែននៃប្រទេសថៃ បានក្លាយជាចំណុចកណ្តាលនៃការប្រទាញប្រទង់គ្នារវាងកម្ពុជានិងប្រទេសថៃ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។
ព័ត៌មានផ្សេងទៀត