ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​សម រង្ស៊ី ​សួរ​សុខ​ទុក្ខ​សមាជិក​ក្នុង​ពន្ធនាគារ


រូបឯកសារ៖ លោក ​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
រូបឯកសារ៖ លោក ​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ លោក​មាន​សុទិដ្ឋិ​និយម​ថា ​នឹង​អាច​ធ្វើ​ការ​ចរចា​ជា​មួយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដើម្បី​ឈាន​ដល់​ការ​ដោះ​លែង​សកម្មជន​នយោបាយ​របស់​ខ្លួន​ និង​បន្ធូរបន្ថយ​ភាពតាន​តឹង​នយោបាយ​នោះ។

លោក ​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ លោក​មាន​សុទិដ្ឋិ​និយម​ថា ​នឹង​អាច​ធ្វើ​ការ​ចរចា​ជា​មួយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដើម្បី​ឈាន​ដល់​ការ​ដោះ​លែង​សកម្មជន​នយោបាយ​របស់​ខ្លួន​ និង​បន្ធូរបន្ថយ​ភាពតាន​តឹង​នយោបាយ​នោះ។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌​មានមុខ​មន្ទីរ​អប់រំ​កែប្រែ​ទី១​ព្រៃ​ស ​បន្ទាប់​ពី​លោក​បាន​សួរ​សុខ​ទុក្ខ​សកម្មជន​របស់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ​លោក​សម រង្ស៊ី​បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ទម្លាយ​ភាព​ជាប់គាំង ​និង​ភាព​តាន​តឹង​ផ្នែក​នយោបាយ​ពីរ​លើក​មក​ហើយ​ជា​មួយ​គណបក្ស​កាន់​អំណាច​ ចាប់​តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​មក។​ ​ ​ហើយ​នា​លើក​ទីបី​នេះ​ លោក​នឹង​ព្យាយាម​ចរចាជា​មួយ​លោក​នាយ​រដ្ឋមន្ត្រី​ហ៊ុន សែននា​ពេល​ឆាប់ៗ​ខាង​មុខ​នេះដើម្បី​ឈាន​ដល់​ការ​ដោះ​លេង​អ្នកទាំង​នោះ ​រួម​ទាំង​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​សម រង្ស៊ី គឺ​លោក​ហុង សុខហួរ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។​

«អញ្ចឹង​ពីរ​ដង​ហើយ​ដែល​យើង​បាន​រក​ដំណោះ​ស្រាយ។​ ឥឡូវ​គឺ​លើក​ទីបី ទើប​តែ​ចាប់​ផ្តើម​មួយ​ខែ​ចុង​ក្រោយ​ ហើយ​លោក​ហុង សុខហួរ​គឺ​ទើបតែ​ចាប់​ផ្តើម​ប៉ុន្មានថ្ងៃ​មុន​នេះ។​ ​អញ្ចឹង​នៅ​លើក​ទីបី​ នា​ខែ​សីហា​២០១៥​នេះ​ ​ ​ខ្ញុំ​ជឿ​ជាក់​ថា ​នឹងមាន​ដំណោះ​ស្រាយ​ដូចគ្នា​អញ្ចឹង​ ​ពីព្រោះ​បញ្ហា​វា​ប្រហាក់​ប្រហែល​នឹង​គ្នា ​ដំណោះ​ស្រាយ​គឺ​ប្រហែល​ជា​មាន​ដំណោះស្រាយប្រហាក់​ប្រហែល​នឹង​គ្នា​អញ្ចឹង​ដែរ។ ​ខ្ញុំ​មាន​សុទិដ្ឋិនិយម ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ ខ្ញុំ​មាន​ជំនឿថា​ បើ​យើង​ប្រកាន់​សារតី​ហ្នឹង​ ​យើង​នឹង​អា​ចរក​ដំណោះ​ស្រាយ​ ដូច​លើក​ទី១​ ​ដូច​លើក​ទី២​អញ្ចឹង»។​

លោក​បាន​បញ្ជាក់​ថា​ ដំណោះ​ស្រាយ​លើក​ទី១​គឺ​ការ​ដោះ​លែង​សមាជិក​រដ្ឋ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧រូប ​ក្រោយ​ពេល​មាន​ព្រឹត្តិ​ការណ៍​ហិង្សា​ក្បែរស្ពាន​នាគ​នា​ពី​ថ្ងៃទី​១៥​ខែ​កក្កដា​ឆ្នាំ​២០១៤។​ ​ ហើយ​លើក​ទី​ពីរ​គឺ​ការ​ដោះលេង​សកម្មជន​គណបក្ស​នយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិឲ្យ​នៅ​ក្រៅ​ឃុំ​នា​ខែ​មេសា​កន្លង​ទៅ។​

លោក​សម រង្ស៊ី​ក៏​បាន​បង្ហើប​ឲ្យដឹង​ផង​ដែរ​ថា​ នឹង​អាច​មាន​ការ​ដោះ​ដូរ​នយោបាយ​មួយ​ចំនួន​ដើម្បី​ឈាន​ដល់​ការ​សម្រេច​ការ​ដោះលែង​នេះ​ ក៏​ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ឲ្យ​ច្បាស់​នោះ​ទេ។​

«បើ​យើង​ដឹង​ថា​ គេ​រសើប​ យើង​កុំ​ចាក់​ក្រឡេច​គេ​ទៅ!​ ​យើង​រក​មធ្យោបាយ​និយាយ​គ្នា​ទៅ! ​ដឹង​ថា ​គេរស៊ើប​គឺ​យើង​ត្រូវ​ចេះ​ប្រុង​ប្រយ័ត្ន​ថ្នាក់​ថ្នម​គេ​ទៅ»។ ​សំខាន់​គឺ​លទ្ធផល​ ​ហើយ​លទ្ធផលគឺ​សម្រាប់​ជាតិ​ មិន​មែន​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ មិនមែន​សម្រាប់​គណបក្ស​សង្គ្រោះជាតិ​នោះ​ទេ»។​

កាល​ពី​ថ្ងៃទី​២១​ខែ​កក្កដា​ឆ្នាំ​២០១៥​កន្លង​ទៅ​ ​តុលាការ​រាជធានី​ភ្នំពេញ​បានផ្តន្ទាទោស​លោក​មាជ សុវណ្ណារ៉ា​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១០​រូប​ផ្សេង​ទៀត​ទាក់​ទិន​នឹង​អំពើ​ហិង្សា​ក្បែរ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ឆ្នាំ​មុន។ ​ ជា​មួយ​គ្នា​នោះ​ដែរ​ សកម្មជន​បីរូប​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ពី​បទ​ចូលរួម​បាតុកម្មនោះ​ផង​ដែរ។​

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ តុលាការ​ក្រុង​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​ ​និង​ចោទ​ប្រកាន់លោក​ហុង សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​សម រង្ស៊ី​ ដែល​មាន​សញ្ជាតិ​បារាំង​ពី​បទ​«ក្លែង​បន្លំ​ឯក​សារ​ ​សាធារណៈ ​ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ ​និង​ញុះញង់»។​ ការ​ចាប់​ឃុំ​ខ្លួន​នេះ​គឺ​ធ្វើ​ឡើង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ បន្ទាប់​ពី​មាន​ការ​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​ព្រឹទ្ធ​សភា​កម្ពុជា​បាន​កោះ​ប្រជុំ​ពិសេស​មួយ​ដើម្បី​សម្រេច​ឲ្យ​ក្រសួង​មាន​សមត្ថ​កិច្ច​បន្ត​នីតិវិធី​លើរូបលោកហុង សុខហួរ​ក្នុង​ករណី​នេះ។​ ​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​អ៊ុំ សារិទ្ធ ​អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា។​ លោក​បាន​បន្ត​ថា​ ការ​ចាប់​ខ្លួន​លោក​ហុង សុខហួរ​នេះ​គឺ​មិន​ចាំ​បាច់​រង់​ចាំ​ការ​ដក​អភ័យ​ឯក​សិទ្ធិ​របស់​លោកនោះ​ទេ​ ដោយ​នេះ​គឺ​ជា​បទ​ល្មើសជាក់ស្តែង។​

«ហ្អើ​ដំណាក់​កាល​អភ័យ​ឯក​សិទ្ធិ​នោះ​គឺ​វាហួស​បាត់​ទៅ​ហើយ​ ព្រោះ​រឿង​នេះ​គឺ​ជា​រឿង​បទល្មើស​ព្រហ្ម​ទណ្ឌ​ជាក់ស្តែង។​ កាល​ណា​បទល្មើស​ព្រហ្ម​ទណ្ឌជាក់​ស្តែង​នេះ ​គឺ​សមត្ថកិច្ចអាច​ធ្វើ​ការ​ឃាត់​ខ្លួន​ ឃុំខ្លួន​ ហើយ​ចាប់​ខ្លួន​គឺ​អត់​មាន​បញ្ហា​អ្វី​ទេ​ ព្រោះ​ថា ​អភ័យ​ឯក​សិទ្ធិ​នេះ​គឺ​អត់មាន​គ្រប​ដណ្តប់​លើ បទ​ល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្តែង​នោះ​ទេ»។​

ស្រប​គ្នា​នោះដែរ​ ​លោក​សុខ ឦសាន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ និង​លោក​ហ៊ុន សែន​ ដោយ​បញ្ជាក់​ថា​ រឿង​ក្តី​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​រឿង​ក្តី​របស់​លោក​ហុង សុខហួរ​គឺ​ជា​សមត្ថកិច្ចតុលាការ។​ ​ហើយ​កិច្ច​ព្រមព្រាង​នយោបាយ​នៃ​គណបក្ស​ទាំងពី​រមិន​មាន​សុពល​ភាព​គ្រប​ដណ្តប់​លើ​សមត្ថ​កិច្ចតុលាការ​នោះ​ទេ។​

«​បាទ​ត្រូវ​ហើយ! ​អាហ្នឹង​គឺ​ជា​ជំហរ​របស់​គណបក្ស​ប្រជាជាន​កម្ពុជា​ តាំង​ពី​ដើម​មក។ ​តាំង​ពី​ដើម​ យើង​បែង​ចែក​ឲ្យ​ដាច់ ​១​គឺ​បញ្ហា​នយោបាយ​ ១​គឺ​បញ្ហាផ្លូវ​ច្បាប់។​ ​ បើសិន​ណា​បញ្ហា​ប្រព្រឹត្ត​វាជា​បញ្ហាន​យោបាយ​ អាហ្នឹង​យើង​អាច​យក​វប្បធម៌​សន្ទនា​ទៅ​ដោះស្រាយ​បាន។​ តែ​បើ​អំពើ​ប្រព្រឹត្ត​វា​គឺ​ជា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ យើង​មិន​អាច​យក​វប្បធម៌​សន្ទនា​ទៅ​ដោះ​ស្រាយ​ រំលោភ​លើ​ច្បាប់​ព្រហ្ម​ទណ្ឌ​នោះ​ទេ»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទំនាក់​ទំនង​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ជំទាស់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាព​រកាំ​រកុស​ឡើង​វិញ​បន្ទាប់​ពី​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិបាន​ធ្វើ​សម្មភាព​ទាក់​ទិន​នឹង​បញ្ហា​បោះបង្គោល​ព្រំដែន ការ​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​ និង​ការ​ពិនិត្យផែន​ទីជា​ដើម៕

XS
SM
MD
LG