ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះជាតិ​ប្រជុំ​រៀបចំ​យុទ្ធសាស្រ្ត​សម្រាប់​ការបោះឆ្នោត


រូបឯកសារ៖ លោក សម រង្ស៊ី (កណ្តាល) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា (ស្តាំ) អនុ​ប្រធាន​គណបក្ស ក្នុង​ពេល​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុងការ​ជួបជុំ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ខាងមុខ​រដ្ឋសភា​​ជាតិ នៅ​ថ្ងៃ​ទី១០ ខែឆ្នូ ឆ្នាំ២០១៤។
រូបឯកសារ៖ លោក សម រង្ស៊ី (កណ្តាល) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា (ស្តាំ) អនុ​ប្រធាន​គណបក្ស ក្នុង​ពេល​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុងការ​ជួបជុំ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ខាងមុខ​រដ្ឋសភា​​ជាតិ នៅ​ថ្ងៃ​ទី១០ ខែឆ្នូ ឆ្នាំ២០១៤។

គណបក្ស​សង្គ្រោះ​ជាតិ​ បាន​កោះ​ប្រជុំ​​ផ្ទៃ​ក្នុង​របស់​ខ្លួន​កាលពី​​ថ្ងៃ​ច័ន្ ទ​​​ដើម្បី​ត្រៀម​ខ្លួនឆ្លើយ​តបទៅ​នឹង​​​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន​និង​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​នា​ពេល​ខាង​មុខ។​

គណបក្ស​សង្គ្រោះ​ជាតិ​ បាន​កោះ​ប្រជុំផ្ទៃ​ក្នុង​របស់​ខ្លួន​កាលពីថ្ងៃ​ច័ន្ ទ​ដើម្បី​ត្រៀម​ខ្លួនឆ្លើយ​តបទៅ​នឹង​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន​និង​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​នា​ពេល​ខាង​មុខ។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ជំទាស់​ដែល​មាន​សំឡេងភាគ​តិច​ក្នុង​សភា​ ​ការប្រជុំ​នៃគណៈ​កម្មាធិការ​អចិន្ត្រៃ​យ៍​បក្ស​ផ្តោត​ទៅ​លើ​ចំណុច​ធំៗ​បួន​គឺ​រូប​ភាព​នយោ​បាយ រចនាសម្ព័ន​ កិច្ចការ​បោះ​ឆ្នោត​ និង​ការបង្កើត​ទូរទស្សន៍​ថ្មី​របស់​ខ្លួន​ដែល​មានឈ្មោះថា​ ទូរទស្សន៍​ព្រះ​អាទិត្យ។

សេចក្តី​ប្រកាស​ព័ត៌​មាន​ដដែល​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ​គណបក្ស​ ​សង្គ្រោះ​ជាតិ​គ្រោង​នឹង​បើក​ ​សិក្ខា​សាលា​ស្តី​ពី​រូប​ភាព​នយោបាយ​របស់​ខ្លួន​ នា​ពេល​ខាង​មុខ​ដើម្បី​កំណត់​ប្រធាន​បទ​ សំខាន់ៗ ​និង​ផែន​ការ​យុទ្ធសាស្រ្ត។​ ​ក្នុង​នោះដែរ​គណបក្ស​ជំទាស់​មួយនេះ​ក៏​បាន​ឯកភាព​ក្នុង​ ​រៀប​ចំ​យុទ្ធ​សាស្រ្ត​និង​ត្រៀមខ្លួនចូលរួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ។​

លោក​ ​កឹម សុខា​ អនុ​ប្រធាន​គណបក្សបញ្ជាក់​ប្រាប់​ VOA ​ថា​៖

«យើង​ធ្វើ​សិក្ខា​សាលា​មួ​យ​បាន​ប្រមូល​យក​មតិ​ថា​តើ​យើង​គួរ​ធ្វើ​សារ​នយោ​បាយ​យ៉ាង​ម៉េច​យើង​ធ្វើ​រូប​ភាព​នយោ​បាយ​យ៉ាង​ណា​?​ ​ហ្នឹង​បាន​យើង​ វា​ពាក់​ព័ន្ធ​ទាំង​អស់​ ក្នុង​ស្ថាន​ភាព​នយោបាយ​ហ្នឹង។​ អញ្ចឹង​យើង​មិន​អាចថា​យើង​ ជជែក​ហ្នឹង​ គ្រាន់​តែ​ថា​ ផ្តោត​ទៅ​លើ​អ្វីមួយ​បាន​នោះ​ទេ ​យើង​ព្យាយាម​រក​រូបភាព​និង​ ​សារ​នយោបាយ​យើង​ទូទៅ​សិន​ទើប​បាន​មិន​អាច​ ​ដោះ​ស្រាយ​បញ្ហា​ទាំងអស់​នោះ​បាន»។​

កាល​ពី​ថ្មីៗ​នេះ​ស្ថានភាព​នយោបាយ​នៃ​ប្រទេស​កម្ពុជា​បាន​ឡើង​កំដៅ​សារ​ជា​ថ្មី​បន្ទាប់​ពី​សកម្មជន​ព្រំដែន​ដែល​ដឹក​នាំ​ដោយ​ ​តំណាងរាស្ត្ររបស់​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ទៅ​ត្រួត​ពិនិត្យ​បង្គោល​ព្រំ​ដែន​នា​ខេត្ត​ស្វាយ​រៀង​និង​បញ្ជាក់​ពី​មន្ទិល​សង្ស័យ​ក្នុង​ការ​ប្រើប្រាស់​ផែនទី​បោះបង្គោល​ព្រំ​ដែន​ជា​មួយ​ប្រទេស​វៀត​ណាម។

គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​បាន​ស្វះ​ស្វែង​ខ្ចី​ផែនទី​និង​ធ្វើ​ការ​ផ្ទាត់​ផែន​ទី​ពី​ប្រទេស​ បារាំង​និង​ អង្គការ​សហប្រជាជាតិ​ ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន។​

លោក​ សម រង្សី​ ប្រធាន​គណបក្ស​បាន​បង្ហោះ​ ​សារ​នយោ​បាយ​នៅ​ក្នុង​ទំព័រ​ ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​ ​ថា​លោក​មិន​ចោទ​ប្រកាន់​បុគ្គល​ណា ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​ ហើយ​ក៏​មិន​ឆ្លើយ​តបទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​បុគ្គល​ណា​ ​ឬ​គណបក្ស​នយោបាយ​ណា​មួយ​ដែរ។​

​នៅក្នុង​សារ​នេះ​ ​លោក​សម រង្ស៊ី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​លោក​នឹង​បង្ហាញ​ ​ការ​ពិត​បង្ហាញទាក់​ទិន​នឹង​បញ្ហា​ព្រំ​ដែន​ ​និង​បូរ​ណភាព​ទឹក​ដី​នៃ​ប្រទេ​ស​កម្ពុជា​ ហើយ​វាមិ​នមែន​ជា​ជម្លោះ​នយោ​បាយ​ ​រវាង​ខ្មែរ​និង​ខ្មែរ​នោះ​ទេ។​ លោក​ក៏​បាន​បន្ត​ថា​នឹងខិត​ខំ​ស្វែង​រក​ឯក​សារជំនាញ​និង​គំនិត​ស្ថាបនា​ ​ដើម្បី​ជួយ​ការ​ពារ​ទឹកដី​ប្រទេស​កម្ពុជា​ប​ច្ចុប្បន្ន ​ឲ្យ​បាន​គង់​វង្ស​។

​VOA​ ​មិន​អាច​ទំនាក់​ទំនង ​សុំការ​អត្ថា​ធិប្បាយ​បន្ថែម​ពីលោក​សម រង្ស៊ីបាន​នោះ​ទេ​។​

​លោក​ សួស យ៉ារ៉ា​អ្នកនាំ​ពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ ​ការពារ​ចំណាត់​ការ​របស់​គណបក្ស​ខ្លួន​ដោយ​ ​លើក​ឡើង​ថា​ខ្លួន​នៅ​តែ​អនុវត្ត​និង​បន្ត​រក្សា​បូរណភាព​ទឹក​ដី​កម្ពុជា​ ​និង​អះ​អាង​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​កន្លង​មក។ លោក​ សួស យ៉ារ៉ា​បាន​បញ្ជាក់​ពី​មន្ទិល​សង្ស័យ​នៃ​ការ​អះអាង​របស់​លោក​សម រង្ស៊ី​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នោះ​។​

​«ការ​ប្រកាស​ជំហរ​របស់​ប្រធាន​គណបក្ស​មួយ​ឬ​តំណាង​គណបក្ស​ ​បក្ស​មួយ​ យើង​ក៏​កំពុង​តែ​តាម​ដាន​ដែរ​ ​ពី​ព្រោះ​ជា​ចរិត​នៃ​ការ​ដឹកនាំ​គណបក្ស​នីមួយ​ៗ​គឺ​ត្រូវ​មាន​ ​ចរិត​សមូហភាព​និយម​ ហើយ​នឹង​ការ​សម្រេច​ជា​រួម​អញ្ចឹង​ទើប​វា​ជា​ប្រជា​ធិបតេយ្យ​។​ អញ្ចឹង​យើង​យក​ពាក្យ​របស់​មនុស្ស​ម្នាក់​មក​ធ្វើ​ការ​បក​ស្រាយ​ ហើយ​យើងខ្ញុំ​បកស្រាយ​ ទៅ​ជា​រឿង​ណា​មួយ​ទៀត​ ហើយ​មនុស្ស​ផ្សេងទៀត​បក​ស្រាយ​បញ្ហា​ផ្សេង​ទៀត​ ​អញ្ចឹង​យើង​ក៏​មិន​ហ៊ាន​ប៉ះពាល់​អធិប​តេយ្យ​ភាព​នៃ​មនុស្ស​ម្នាក់ៗ​នោះ​ដែរ»។​

​ទោះ​ជា​យ៉ាងនេះ​ក៏ដោយ​លោក​ក៏​បាន​បញ្ជាក់​ថា​បុគ្គល​ណា​ដែល​យក​បញ្ហា​ព្រំ​ដែន​និង​ ​បូរណភាព​ទឹកដី​កម្ពុជា​មក​បង្កាត់​ភ្លើង​នយោបាយ​ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុ​ខ​ច្បាប់។

​យ៉ាង​ហោចណាស់​មាន​សកម្មជននិង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០​រូប​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេលប៉ុន្មានខែចុ​ង​ក្រោយនេះ​។ ​ក្នុងនោះ​ក៏​មាន ​លោក​ ហុង សុខ​ហួរ​ ​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​សម រង្ស៊ី​ ដែល​មាន​សញ្ជាតិ​បារាំងផងដែរ។​ តុលាការ​ក្រុង​ភ្នំពេញ​ចោទ​រូប​លោក​ពី​បទ​ ​«ក្លែង​បន្លំ​ឯក​សារ​ ​សា​ធារណៈ​ ​ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ​ ​និង​ញុះញង់»​ ក្រោយពី​លោក​បាន​បង្ហោះ​កិច្ច​ព្រមព្រៀង​នា​ឆ្នាំ​១៩៧៩​ទៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ ​ដែល​ក្នុង​នោះ​លោក​បង្ហាញ​ថា​ វៀតណាម​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ ​ច្រើន​ជាង​កម្ពុជា​ចូល​ទៅ​វៀតណាម​៕

XS
SM
MD
LG