កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
ប្រទេស៥ដែលបានបាត់បង់ពលរដ្ឋនៅក្នុងការធ្លាក់យន្តហោះអ៊ុយក្រែន កំពុងអំពាវនាវដល់អ៊ីរ៉ង់ឲ្យបើកការស៊ើបអង្កេតហើយនឹងផ្តល់សំណងជំងឺចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ។
លោក Parnas បានប្រាប់អ្នកស្រី Rachel Maddow នៅក្នុងកិច្ចសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃពុធម្សិលមិញថា លោក Trump «ដឹងយ៉ាងច្បាស់អំពីអ្វីដែលបានកើតឡើង»។
ប្រធានតុលាការកំពូលលោកចៅក្រម John Roberts នឹងស្បថចូលបំពេញតួនាទីជាអ្នកមើលការខុសត្រូវលើដំណើរការកាត់ទោសនេះ ហើយបន្ទាប់មក សមាជិកព្រឹទ្ធសភាទាំង ១ រយនាក់នឹងស្បថចូលបំពេញតួនាទីសម្រាប់ដំណើរការនេះផងដែរ។
លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ថា «យើងទាំង២បានធ្វើត្រូវនិងខុសកាលពីអតីតកាល»។ លោកប្រធានាធិបតីត្រាំមានប្រសាសន៍ទៀតថា លោកនឹងបំពេញទស្សនកិច្ចនៅប្រទេសចិនម្តងទៀតក្នុងពេលឆាប់ៗនេះ។
ក្រោយមក លោក Putin បានតែងតាំងលោក Mikhail Mishustin នាយកពន្ធដារជានាយករដ្ឋមន្រ្តីរបស់រុស្ស៊ី។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី។
រូបភាពជុំវិញពិភពលោកថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា អាល្លឺម៉ង់ ស៊ីរី អូស្ត្រាលី ប៉ាគីស្ថាន លីបង់ ឥណ្ឌា ហូឡង់ ស៊ែរប៊ី។
កិច្ចព្រមព្រៀងដំណាក់កាលពីមួយនេះស្នើឲ្យប្រទេសចិនបង្កើនការទិញទំនិញរបស់សហរដ្ឋអាមេរិក បញ្ឈប់ទង្វើបង្ខំក្រុមហ៊ុនបរទេសឲ្យផ្ទេរបច្ចេកវិទ្យាឲ្យខ្លួន និងបញ្ឈប់ការក្រឡុករូបិយវត្ថុរបស់ខ្លួនដើម្បីធ្វើឲ្យការនាំចេញរបស់ខ្លួនមានតម្លៃថោកជាងមុន។
បញ្ហានេះនៅតែមិនទាន់ដោះស្រាយនៅឡើយ។ មេដឹកនាំខាងគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាលោក Mitch McConnell បានប្រឆាំងនឹងគំនិតនៃការកោះហៅសាក្សីនេះ និងបាននិយាយថា ការសម្រេចអំពីរឿងនេះនឹងធ្វើឡើងពេលក្រោយនៅក្នុងសវនាការ។
លោក Sanders បានចំអកឲ្យលោក Biden ចំពោះការណ៍ដែលលោកបោះឆ្នោតឆ្នាំ២០០២ អនុញ្ញាតឲ្យសហរដ្ឋអាមេរិកឈ្លានពានអ៊ីរ៉ាក់ ខណៈដែលលោកប្រឆាំងនឹងការឈ្លនពានកាលពីឆ្នាំ២០០៣។
ក្រោមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលបានអនុម័តនៅឆ្នាំ២០១៧ ប្រទេសទាំងអស់ មានពេលរហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីបញ្ជូនកម្មករទាំងអស់មកពីប្រទេសកូរ៉េខាងជើងចេញពីប្រទេសរបស់ខ្លួន។
បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសនិយាយថា ចំណាត់ការដែលសង្ឃឹមរក្សាកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលគេស្គាល់ជាផ្លូវការថា ផែនការនៃសកម្មភាពធំទូលាយរួមគ្នាឬ (JCPOA) សង្ឃឹមថា ការធ្វើដូច្នេះ អាចល្បួងអ៊ីរ៉ង់ឲ្យវិលត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងនោះវិញ។
រូបភាពជុំវិញពិភពលោកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន អូស្ត្រាលី លីបង់ ហ្វីលីពីន កូរ៉េខាងជើង និងឥណ្ឌា។
ក្រុមសមាជិកសភានៅក្នុងតំបន់អាស៊ាន បានជំរុញប្រទេសជាសមាជិកអាស៊ានឲ្យ «បង្កើនវិធានការជាបន្ទាន់ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ»។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ។
ប្រធានាធិបតីអ៊ីរ៉ង់បានសន្យានៅថ្ងៃអង្គារនេះថានឹងដាក់ទោសអ្នកដែលទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់ប្រទេសអ៊ុយក្រែនដោយចៃដន្យកាលពីសប្ដាហ៍មុន ដែលបណ្ដាលឲ្យមនុស្សទាំង ១៧៦ នាក់ ដែលជិះនៅលើយន្តហោះនោះស្លាប់។
ព័ត៌មានផ្សេងទៀត