កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៧ មករា ២០២០
![អ្នកភូមិក្មេងម្នាក់ធ្វើការនៅលើទីវាលដាំពោតនៅភូមិ Murkata ស្រុក Morigaon ស្ថិតនៅប្រមាណ ៧០ គ.ម ពីទីក្រុង Guwahati ប្រទេសឥណ្ឌា។](https://gdb.voanews.com/8695b600-3173-410a-9d06-1f8990787473_w1024_q10_s.jpg)
១
អ្នកភូមិក្មេងម្នាក់ធ្វើការនៅលើទីវាលដាំពោតនៅភូមិ Murkata ស្រុក Morigaon ស្ថិតនៅប្រមាណ ៧០ គ.ម ពីទីក្រុង Guwahati ប្រទេសឥណ្ឌា។
![កូនខ្លាឃ្មុំផែនដា កើតនៅឆ្នាំ២០១៩ កំពុងលេងនៅជិតកន្លែងដែលមានការតុបតែងសម្រាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ដែលនឹងមកដល់នៅថ្ងៃទី២៥ មករា នៅកន្លែងបង្កាត់ពូជខ្លាឃ្មុំ Shenshuping នៃឧទ្យានជាតិ Wolong ខេត្ត Wenchuan ប្រទេសចិន។](https://gdb.voanews.com/3cb9e038-f928-4af2-aada-ad61d157693e_w1024_q10_s.jpg)
២
កូនខ្លាឃ្មុំផែនដា កើតនៅឆ្នាំ២០១៩ កំពុងលេងនៅជិតកន្លែងដែលមានការតុបតែងសម្រាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ដែលនឹងមកដល់នៅថ្ងៃទី២៥ មករា នៅកន្លែងបង្កាត់ពូជខ្លាឃ្មុំ Shenshuping នៃឧទ្យានជាតិ Wolong ខេត្ត Wenchuan ប្រទេសចិន។
![ហ្វូងមនុស្សដែលធ្វើការបួងសួងកំពុងដើរតាមមេដឹកនាំកំពូល Ayatollah Ali Khamenei ក្នុងការបួងសួងនៅថ្ងៃសុក្រ នៅឯព្រះវិហារ Grand Mosque នៅទីក្រុងតេហេរ៉ង់។](https://gdb.voanews.com/e40f6bd9-c565-4894-bfd4-1e9e03eb8919_w1024_q10_s.jpg)
៣
ហ្វូងមនុស្សដែលធ្វើការបួងសួងកំពុងដើរតាមមេដឹកនាំកំពូល Ayatollah Ali Khamenei ក្នុងការបួងសួងនៅថ្ងៃសុក្រ នៅឯព្រះវិហារ Grand Mosque នៅទីក្រុងតេហេរ៉ង់។
![ឆ្មាមួយក្បាលកំពុងស្ងាបនៅពេលវាអង្គុយនៅចន្លោះដើមឈើដែលប្រឡាក់ទៅដោយផេះ និងអាគារដែលរងការប៉ះពាល់ពីការផ្ទុះភ្នំភ្លើង Taal នៅភូមិ Buso Buso ប្រទេសហ្វីលីពីន។](https://gdb.voanews.com/7fed638a-63a1-459e-a8cd-0b46d3b42327_w1024_q10_s.jpg)
៤
ឆ្មាមួយក្បាលកំពុងស្ងាបនៅពេលវាអង្គុយនៅចន្លោះដើមឈើដែលប្រឡាក់ទៅដោយផេះ និងអាគារដែលរងការប៉ះពាល់ពីការផ្ទុះភ្នំភ្លើង Taal នៅភូមិ Buso Buso ប្រទេសហ្វីលីពីន។
![លោក Hunter Carey មកពីសហរដ្ឋអាមេរិកកំពុងហ្វឹកហាត់ជិះស្គី សម្រាប់ការប្រកួតជិះស្គីយុវជនរដូវរងា ឆ្នាំ ២០២០ នៅឧទ្យាន Leysin ក្រុង Leysin ប្រទេសស្វ៊ីស។](https://gdb.voanews.com/7df8de2a-6b91-4296-a7a7-850e2b646535_w1024_q10_s.jpg)
៥
លោក Hunter Carey មកពីសហរដ្ឋអាមេរិកកំពុងហ្វឹកហាត់ជិះស្គី សម្រាប់ការប្រកួតជិះស្គីយុវជនរដូវរងា ឆ្នាំ ២០២០ នៅឧទ្យាន Leysin ក្រុង Leysin ប្រទេសស្វ៊ីស។
![ក្រុមជនភៀសខ្លួននិងជនចំណាកស្រុកដុតធុងសំរាម និងស្រែកពាក្យស្លោក នៅពេលពួកគេធ្វើបាតុកម្មនៅខាងក្រៅជំរំ Moria បន្ទាប់ពីមានការចាក់សម្លាប់បុរសអាយុ២០ឆ្នាំម្នាក់មកពីប្រទេសយេម៉ែន នៅកោះLesbos ប្រទេសក្រិក។](https://gdb.voanews.com/b9576ba3-6df6-4f85-a612-18cd0ed9125e_w1024_q10_s.jpg)
៦
ក្រុមជនភៀសខ្លួននិងជនចំណាកស្រុកដុតធុងសំរាម និងស្រែកពាក្យស្លោក នៅពេលពួកគេធ្វើបាតុកម្មនៅខាងក្រៅជំរំ Moria បន្ទាប់ពីមានការចាក់សម្លាប់បុរសអាយុ២០ឆ្នាំម្នាក់មកពីប្រទេសយេម៉ែន នៅកោះLesbos ប្រទេសក្រិក។
![លោកសង្ឃនៃសាសនាគ្រិស្តបួងសួងទៅកាន់ឆ្កែមួយក្បាល នៅថ្ងៃបុណ្យសត្វនៅអេស្ប៉ាញ គឺពិធីបុណ្យរបស់អ្នកមានបុណ្យ Anthony នៅខាងក្រៅព្រះវិហារគ្រិស្តសាសនា San Anton ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/fe3fc5cc-1ebc-4156-abfd-9da27ada021d_w1024_q10_s.jpg)
៧
លោកសង្ឃនៃសាសនាគ្រិស្តបួងសួងទៅកាន់ឆ្កែមួយក្បាល នៅថ្ងៃបុណ្យសត្វនៅអេស្ប៉ាញ គឺពិធីបុណ្យរបស់អ្នកមានបុណ្យ Anthony នៅខាងក្រៅព្រះវិហារគ្រិស្តសាសនា San Anton ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
![ក្មេងអំបូរជន Samburu ប្រើដំបងឈដើម្បីវាយទៅលើហ្វូងសត្វកណ្ដូបខ្សាច់ ដែលហើរនៅលើអាកាស នៅពេលគាត់ឃ្វាលសត្វអូដ្ឋនៅជិតភូមិ Sissia ស្រុក Samburu ប្រទេសកេនយ៉ា។ សត្វកណ្ដូបនេះកំពុងគំរាមកំហែងដល់ដំណាំកសិកម្មនៅតំបន់អាហ្វ្រិកខាងកើត។](https://gdb.voanews.com/75641588-a7cb-4543-b740-56f092a6a4f0_w1024_q10_s.jpg)
៨
ក្មេងអំបូរជន Samburu ប្រើដំបងឈដើម្បីវាយទៅលើហ្វូងសត្វកណ្ដូបខ្សាច់ ដែលហើរនៅលើអាកាស នៅពេលគាត់ឃ្វាលសត្វអូដ្ឋនៅជិតភូមិ Sissia ស្រុក Samburu ប្រទេសកេនយ៉ា។ សត្វកណ្ដូបនេះកំពុងគំរាមកំហែងដល់ដំណាំកសិកម្មនៅតំបន់អាហ្វ្រិកខាងកើត។
![ក្រុមអ្នកពន្លត់ភ្លើងចូលរួមបាតុកម្មដើម្បីប្រឆាំងនឹងការវាយប្រហារលើពួកគេ ក្នុងពេលពួកគេធ្វើអន្តរាគមន៍នៅទីក្រុង Strasbourg នៅភាគខាងកើតនៃប្រទេសបារាំង។](https://gdb.voanews.com/aacd8f3a-6d13-40d5-9add-002d385646af_w1024_q10_s.jpg)
៩
ក្រុមអ្នកពន្លត់ភ្លើងចូលរួមបាតុកម្មដើម្បីប្រឆាំងនឹងការវាយប្រហារលើពួកគេ ក្នុងពេលពួកគេធ្វើអន្តរាគមន៍នៅទីក្រុង Strasbourg នៅភាគខាងកើតនៃប្រទេសបារាំង។
![រថភ្លើងមួយគ្រឿងចាកចេញពីស្ថានីយ៍ បន្ទាប់ពីថ្ងៃលិច នៅទីក្រុង Frankfurt ប្រទេសបារាំង។](https://gdb.voanews.com/4e260ae3-5e0b-4a96-90f2-b456d92ac9a9_w1024_q10_s.jpg)
១០
រថភ្លើងមួយគ្រឿងចាកចេញពីស្ថានីយ៍ បន្ទាប់ពីថ្ងៃលិច នៅទីក្រុង Frankfurt ប្រទេសបារាំង។