រូបភាពជុំវិញពិភពលោកថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា អាល្លឺម៉ង់ ស៊ីរី អូស្ត្រាលី ប៉ាគីស្ថាន លីបង់ ឥណ្ឌា ហូឡង់ ស៊ែរប៊ី។
រូបភាពជុំវិញពិភពលោក ១៥ មករា ២០២០

៣
សមាជិកម្នាក់នៃអង្គការ Syrian Violet បីក្មេងប្រុសរងរបួសម្នាក់នៅមន្ទីរពេទ្យបន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់រដ្ឋាភិបាលទៅលើផ្សារបន្លែក្នុងប្រទេសស៊ីរី។

៤
កូនសត្វកង់ហ្គោរូដែលបាត់បង់ឪពុកម្តាយដោយសារគ្រោះថ្នាក់ចរាចរ ឆ្កែខាំ ភ្លើងឆេះព្រៃ និងគ្រោះរាំងស្ងួត ត្រូវបានគេដាក់ក្នុងកញ្ច្រែង នៅមន្ទីរពេទ្យសត្វព្រៃអូស្ត្រាលីក្នុងទីក្រុង Beerwah រដ្ឋ Queensland។

៥
មន្ត្រីប៉ូលិសនិងប្រជាជនស្វែងរកសាកសពជនរងគ្រោះពីការបាក់ព្រិលសង្កត់ក្នុងភូមិ Doodnail ជ្រោះភ្នំ Neelum Valley តំបន់ Kashmir។

៦
ប៉ូលិសកូបកម្មបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅកាន់បាតុករប្រឆាំងរដ្ឋាភិបាល អំឡុងបាតុកម្មប្រឆាំងនឹងអភិបាលធនាគារកណ្តាលលីបង់និងវិបត្តិហិរញ្ញវត្ថុក្នុងទីក្រុង Beirut ប្រទេសលីបង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

៧
សមាជិកម្នាក់នៃក្រុមរំដោះគ្រឿផ្ទុះពិនិត្យមើលប្រអប់មួយបន្ទាប់ពីត្រូវបានរកឃើញនៅខាងមុខទ្វារភោជនីយដ្ឋាន Koshe ទីក្រុង Amsterdam ប្រទេសហូឡង់។

៨
អ្នកភូមិម្នាក់ព្យាយាមចាប់សត្វគោមួយក្បាលអំឡុងពិធីបុណ្យផ្សាំងគោនៅជាយក្រុង Madurai ភាគខាងត្បូងរដ្ឋឥណ្ឌា Tamil Nadu។

១០
សត្វក្ងានប្រមូលផ្តុំនៅមាត់ទន្លេ Danube ក្នុងទីក្រុង Belgrade ប្រទេសស៊ែរប៊ី។

១១
សត្វសេះប្រទេសអ៊ីស្លង់ឈរជាមួយគ្នាក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។