រូបភាពជុំវិញពិភពលោកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន អូស្ត្រាលី លីបង់ ហ្វីលីពីន កូរ៉េខាងជើង និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១៤ មករា ២០២០

១
សមាជិកម្នាក់របស់កងកម្លាំងការពារអូស្ត្រាលីសង្រ្គោះសត្វ Koala មួយក្បាលនៅមន្ទីរពេទ្យបណ្តោះអាសន្នលើសួនសត្វព្រៃកោះ Kangaroo កោះ Kangaroo។

២
ប្រជាជនលីក្អមទឹកដើរត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបន្ទាប់ពីមានព្រិលធ្លាក់ខ្លាំងក្នុងតំបន់ Khanozai ដែលមានចម្ងាយប្រមាណ៧៥គីឡូម៉ែតភាគឦសានខេត្ត Quetta ប្រទេសប៉ាគីស្ថាន។

៣
បាតុករប្រឆាំងនឹងរដ្ឋាភិបាលលោតកាត់កង់ឡានដែលត្រូវបានគេដុតដើម្បីបិទផ្លូវក្នុងបាតុកម្មមួយនៅភាគខាងជើងទីក្រុង Beirut ប្រទេសលីបង់។

៥
បុរសម្នាក់ដើរកាត់ផ្លូវដែលពេញទៅដោយផេះនៃភ្នំភ្លើង Taal ក្នុងទីក្រុង Tagaytay ប្រទេសហ្វីលីពីន។

៧
មនុស្សម្នាលេងក្នុងព្រិលនៅរមណីយដ្ឋាន Yangdok Hot Spring ប្រទេសកូរ៉េខាងជើង។

១០
មនុស្សម្នាអង្គុយនៅជុំវិញភ្លើងដើម្បីកម្តៅខ្លួនបន្ទាប់ពីមានព្រិលធ្លាក់ខ្លាំងក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

១១
ប្រជាជនចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍នៅពេលដែលភ្នំភ្លើង Taal Volcano កំពុងផ្ទុះក្នុងទីក្រុង Alfonso ទីក្រុង Cavite ប្រទេសហ្វីលីពីន។

១៣
សាសនិកហិណ្ឌូប្រមូលផ្តុំគ្នាដើម្បីមុជទឹកពិសិដ្ឋនៅឆ្នេរ Bengal អំឡុងពិធីបុណ្យ Gangasagar Mela កោះ Sagar ដែលមានចម្ងាយប្រមាណ១៥០គីឡូម៉ែតភាគខាងត្បូងទីក្រុង Kolkata ប្រទេសឥណ្ឌា។