ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​ចិនចុះហត្ថលេខាដំណាក់​ការ​ទី​១​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម


ប្រធានាធិបតីអាមេរិកលោក Donald Trump និងឧបនាយករដ្ឋមន្រ្តីចិនលោក Liu He ទទួលទានអាហារថ្ងៃត្រង់ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន នៅសេតវិមាន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។
ប្រធានាធិបតីអាមេរិកលោក Donald Trump និងឧបនាយករដ្ឋមន្រ្តីចិនលោក Liu He ទទួលទានអាហារថ្ងៃត្រង់ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន នៅសេតវិមាន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក​និង​ចិនបាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដំណាក់​កាល​ដំបូង​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដ៏​សំខាន់​នៃ​ការ​ជាប់​គាំង​ខាង​ពាណិជ្ជ កម្មដែល​បាន​កើត​មាន​ឡើង​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ដ៏​ធំបង្អស់​២​របស់​ពិភព លោក​អស់​រយៈ​ពេល​១៨​ខែ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​បាន​ធ្វើ​ជាម្ចាស់ផ្ទះ​រៀប​ចំ​ទទួល​លោក លុយ​ ហេ (Liu He) ​ឧបនាយករដ្ឋ​មន្រ្តី​ចិន​សម្រាប់​ពិធី​ចុះ​ហត្ថលេខា​នៅឯ​សេតវិមាន។

លោក​ប្រធានាធិបតី​ត្រាំបាន​មាន​ប្រសាសន៍​ថា «យើង​ទាំង​២ ​បាន​ធ្វើត្រូវ​និង​ខុស​កាលពី​អតីត​កាល»។ លោក​ប្រធានាធិបតី​ត្រាំមាន​ប្រសាសន៍ទៀត​ថា ​លោកនឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ម្តងទៀត​ក្នុង​ពេល​ឆាប់​ៗ​នេះ។

លោក​ប្រធានា​ធិបតី​ត្រាំ​និយាយ​បន្ត​ទៀត​ថា កិច្ច​ព្រម​ព្រៀង​នេះ ជា​កិច្ច​ព្រម​ព្រៀង​ដែល​មិន​គួរឲ្យ​ជឿ​សម្រាប់​សហរដ្ឋ​អាមេរិក​ដែល​នឹង​នាំ​ឲ្យ​មាន​សន្តិភាព​ប្រកប​ដោយ​ស្ថិរភាព​នៅ​ទូទាំង​សាកល​លោក។

ឧបនាយក​រដ្ឋមន្រ្តី​លុយបាន​អានលិខិត​ពី​ប្រធានា​ធិបតី​ចិន​លោកស៊ី ​ជីងពីង ​ដែល​បាន​និយាយថា «ក្នុង​វិធានការ​បន្ទាប់ ​ភាគី​ទាំង២ ​ចាំ​បាច់​អនុវត្ត​កិច្ច​ព្រម​ព្រៀងយ៉ាង​ស្មោះ​អស់ពី​ចិត្ត»។

សេតវិមានបាន​ប្រាប់​ឲ្យ​ដឹង​ថា «កិច្ចព្រម​ព្រៀង​ជា​ប្រវត្តិសាស្រ្ត​នេះ រួមមាន​ការសន្យា​ដ៏​សំខាន់ដោយ​ប្រទេស​ចិន​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ដ៏​សំខាន់​នៅ​ក្នុង​វិស័យ​សំខាន់​នានា​ហើយ​នឹង​ទិញ​ទំនិញ​និង​សេវាកម្មបន្ថែម​ពី​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ។​កិច្ច​ព្រមព្រៀង​នេះ ជួយ​ពង្រឹង​ប្រព័ន្ធ​ដំណោះ​ស្រាយ​ដែល​មាន​ជម្លោះ​ដែល​ជំរុញឲ្យ​មាន​ការ​អនុវត្ត​និង​ការ​ប្រតិបត្តិ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាពនូវកិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិសាស្រ្ត​នេះ»។

ភាគី​ទាំង២ បាន​ព្រម​ព្រៀង​អ្វី​ដែល​ពួកគេហៅ​ថា កិច្ចព្រមព្រៀង​ដំណាក់​កាលទី១​កាលពី​ពាក់​កណ្តាល​ខែធ្នូ៕

XS
SM
MD
LG