ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​៥​ទាម​ទារ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ការ​​បាញ់​ទម្លាក់​យន្ត​ហោះ​អ៊ុយក្រែន​ដោយ​អ៊ីរ៉ង់


រដ្ឋ​មន្ត្រី​ការបរទេស​កាណាដា Francois-Philippe ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការបាញ់ទម្លាក់​យន្តហោះ​អ៊ុយក្រែន​នៅ​អ៊ីរ៉ង់កាលពី​ថ្ងៃទិ​១៦ ខែមករា ឆ្នាំ២០២០។

ប្រទេស​៥​ដែល​បាន​បាត់​បង់​ពលរដ្ឋ​នៅ​ក្នុងការ​ធ្លាក់​យន្តហោះ​អ៊ុយក្រែន ​កំពុង​អំពាវ​នាវ​ដល់​អ៊ីរ៉ង់​ឲ្យ​បើកការ​ស៊ើបអង្កេត​ហើយ​នឹង​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ។

ការទាមទារ​នេះ មាន​មក​ពី​ប្រទេស​អ៊ុយក្រែន ​កាណា​ដា ​អាហ្វហ្គានីស្ថាន ស៊ុយ​អែត​និង​ចក្រភព​អង់គ្លេស បន្ទាប់​ពី​រដ្ឋ​មន្រ្តីការ​បរទេស​របស់​ប្រទេស​ទាំង​នោះ ​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​គណៈកម្មការ​ជាន់​ខ្ពស់​កាណាដា​ក្នុង​ទីក្រុង​ឡុងដ៍នៃ​ចក្រ​ភព​អង់គ្លេស។

​អស់​លោក​រដ្ឋ​មន្រ្តី ​បាន​អំពាវនាវ​ឲ្យមាន«ការ​ស៊ើបអង្កេតព្រហ្ម​ទណ្ឌឯករាជ្យ​មួយ​ក្នុង​ដំណើរ​ការមាន​តម្លាភាព​និង​តាម​ប្រព័ន្ធ​យុត្តិធម៌»។

​យន្តហោះ​អាកាស​ចរណ៍​អ៊ុយក្រែន ​បាន​ត្រូវ​បាញ់​ដោយ​ទម្លាក់​ដោយ​ការ​ភ័ន្ត​ច្រ​ឡំ​កាលពី​ថ្ងៃ​ទី៨ ​ខែ​មករា​ដោយ​កាំ​ជ្រួច​មីស៊ីល​របស់​អ៊ីរ៉ង់ ភ្លាម​ៗ​បន្ទាប់​ពី​ហោះ​ចេញ​ពី​ចំណត​យន្តហោះ​ក្នុង​រដ្ឋ​ធានី​ តេហេរ៉ង់ ​ដោយ​បាន​សម្លាប់មនុស្ស​ទាំងអស់​១៧៦​នាក់​នៅ​លើ​យន្តហោះ​នោះ។

​ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​នោះ ​មាន​ជន​ជាតិ​កាណា​ដា៥៧​នាក់ ​១៧​នាក់​ទៀត​មក​ពី​ប្រទេស​ស៊ុយអែដ ​១១​នាក់ជា​ជន​ជាតិ​អ៊ុយក្រែន ​៤​នាក់ជាជន​ជាតិ​អាហ្វ​ហ្គា​នីស្ថាន ​៤​នាក់ជា​ជនជាតិ​អង់គ្លេស​និង​ពលរដ្ឋ​អ៊ីរ៉ង់។

កាលពី​ដំបូង ​អ៊ីរ៉ង់ ​បាន​និយាយថា ​បញ្ហា​បច្ចេក​ទេស​បាន​នាំ​ឲ្យ​យន្តហោះ​នោះ​ធ្លាក់ ក៏​ប៉ុន្តែ បាន​សារភាព​ប៉ុន្មាន​ថ្ងៃ​ក្រោយមកនៅពេល​មាន​ភស្តតាង​ដ៏​ច្រើន​ថា ​ឆ្មាំ​ការ​ពារ​បដិវត្តន៍​របស់​បានបាញ់​អាកាស​ចរណ៍​នោះ​ដោយ​ភន្ត័​ច្រឡំ។

​យន្តហោះ​នោះ បាន​ធ្លាក់​នៅពេល​មានការ​តាន​តឹង​យ៉ាង​ខ្លាំង​រវាង​អ៊ីរ៉ង់​និង​សហ​រដ្ឋ​អាមេរិក​ចំពោះ​ការ​សម្លាប់ឧត្តម​សេនីយ៍ Qassem Soleimani ​មេបញ្ជាការ​ឆ្មាំ​ការពារ​បដិវត្តន៍​អ៊ីរ៉ង់៕

XS
SM
MD
LG