លោក Trump ប្រកាសដូច្នេះថា៖ «យើងកំពុងធ្វើដំណើរទៅមុខក្នុងល្បឿនមួយដែលនឹកស្មានមិនដល់គឺក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយយើងនឹងមិនត្រឡប់ក្រោយវិញជាដាច់ខាត!»។
លោកស្រីវេជ្ជបណ្ឌិត Sylvie Briand នាយកនៃជំងឺឆ្លងរបស់អង្គការសុខភាពពិភពលោកបានប្រាប់ពួកអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារថា ការផ្ទុះឡើងនូវជំងឺនោះស្ថិតនៅក្នុងដំណាក់ការជាបន្តបន្ទាប់ «ដែលវាមានច្រើនមុខព្រួញ»។
សមាជិកព្រឹទ្ធសភាមានគម្រោងបោះឆ្នោតនៅថ្ងៃពុធនេះថាតើកាត់ទោសលោកប្រធានាធិបតីត្រាំនិងដកលោកចេញពីតំណែងដែឬទេ។
រូបភាពជុំវិញពិភពលោកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២០ មានមកពីប្រទេសដូចជាចិន អាហ្វហ្គានីស្ថាន កូរ៉េខាងត្បូង ក្រិក សហរដ្ឋអាមេរិក អ៊ីស្រាអែល អាល្លឺម៉ង់ និងអង់គ្លេស។
បុគ្គលិកសុខាភិបាលហុងកុងធ្វើកូដកម្មទាមទារឲ្យបិទព្រំដែនទាំងអស់ជាមួយចិន ក្រោយពីមានករណីស្លាប់ដំបូងដោយសារមេរោគកូរ៉ូណាប្រភេទថ្មី។
ក្រុមសមាជិកគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភាដែលដើរតួជារដ្ឋអាជ្ញាចោទប្រកាន់លោក Trump និងក្រុមមេធាវីការពារលោក Trump បានបង្ហាញអំណះអំណាងបញ្ចប់របស់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីការជំនុំជម្រះទោសលោក Trump នេះដំណើរការបាន ២ សប្ដាហ៍។
មន្ត្រីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Iowa ថា ការពន្យារពេលនេះគឺបណ្ដាលមកពីបញ្ហានៅក្នុងការរាយការណ៍អំពីចំនួនសរុបពីគ្រប់មណ្ឌលបោះឆ្នោតទាំងអស់នៅទូទាំងរដ្ឋ និងបានបន្ថែមថា ពួកគេរំពឹងថានឹង «ទទួលបានចំនួនសរុបដើម្បីរាយការណ៍» នៅថ្ងៃអង្គារនេះ។
រដ្ឋាភិបាលអ៊ីរ៉ង់នឹងបញ្ឈប់ការចែករំលែកព័ត៌មានជាមួយរដ្ឋាភិបាលអ៊ុយក្រែនអំពីការធ្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនកាលពីខែមុនបន្ទាប់ពីប៉ុស្តិ៍ទូរទស្សន៍អ៊ុយក្រែនមួយផ្សាយការលេចធ្លាយខ្សែអាត់សំឡេងពីកន្លែងគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសអ៊ីរ៉ង់។
សមាជិកព្រឹទ្ធសភាអាមេរិក និងពលរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះបានស្តាប់ភាគីទាំងសងខាងនៃការចោទប្រកាន់នៅព្រឹទ្ធសភាប្រឆាំងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំខណៈប្រធានអង្គសវនាការព្រឹទ្ធសភានិងមេធាវីការពារលោកប្រធានាធិបតីផ្តល់អំណះអំណាងចុងបញ្ចប់។
នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានបង្កឲ្យមានការភ័យខ្លាចទាក់ទិននឹងការផ្ទុះឡើងនូវមេរោគកូរ៉ូណាប្រភេទថ្មី ដោយសារសហរដ្ឋអាមេរិកបានជម្លៀសពលរដ្ឋខ្លួនចេញ និងដាក់កំហិតចំពោះការធ្វើដំណើរ ជាជាងផ្ដល់នូវជំនួយចាំបាច់ណាមួយ។
នៅថ្ងៃចន្ទនេះ ប្រទេសចិនបានបើកដំណើរការមន្ទីរពេទ្យថ្មីមួយដែលមានគ្រែពេទ្យ ១ ពាន់គ្រែ ដែលទើបតែសាងសង់ហើយថ្មីៗ ដើម្បីជួយទប់ទល់នឹងការផ្ទុះឡើងនូវមេរោគកូរ៉ូណាវីរុសប្រភេទថ្មី។
ការបោះឆ្នោត caucus របស់គណបក្សប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក ដែលជាការបោះឆ្នោតដើម្បីជ្រើសតាំងបេក្ខជនប្រធានាធិបតីនៃគណបក្សនេះ ដើម្បីចូលប្រកួតនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះ នឹងចាប់ផ្ដើមដំបូងនៅថ្ងៃចន្ទនេះនៅក្នុងរដ្ឋ Iowa។
នៅថ្ងៃចន្ទនេះ សមាជិករដ្ឋសភាសហរដ្ឋអាមេរិកដែលដើរតួជារដ្ឋអាជ្ញាចោទប្រកាន់ដើម្បីទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង និងក្រុមមេធាវីការពារលោក Trump មានពេល ២ ម៉ោងក្នុងមួយក្រុមដើម្បីបង្ហាញអំណះអំណាងបិទបញ្ចប់របស់ខ្លួន។
មូលហេតុមួយទៀតដែលសហរដ្ឋអាមេរិកអាចនឹងដាក់ទណ្ឌកម្មលើវៀតណាមគឺពាក់ព័ន្ធនឹងការបន្លំពាណិជ្ជកម្ម នោះមានន័យថាប្រសិនបើវៀតណាមអនុញ្ញាតឱ្យក្រុមហ៊ុននានាដឹកជញ្ជូនទំនិញនាំចេញរបស់ចិនកាត់តាមប្រទេសខ្លួន និងធ្វើឱ្យគេយល់ថា វាជាការនាំចេញរបស់វៀតណាមដើម្បីគេចពន្ធ។
ក្រុមកីឡាបាល់ឱបអាមេរិកាំងចំនួនពីរ ដែលមានក្រុម San Francisco 49ers និងក្រុម Kansas City Chiefs នឹងប្រកួតគ្នានៅយប់នេះក្នុងទីក្រុង Miami រដ្ឋ Florida នៅក្នុងការប្រកួតជើងឯកសម្ព័ន្ធបាល់ឱបថ្នាក់ជាតិអាមេរិកដែលមានឈ្មោះថា Super Bowl។
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានជំរុញឲ្យប្រទេស កាហ្សាក់ស្ថាន ចូលរួមជាមួយរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន ក្នុងការដាក់សម្ពាធលើប្រទេសចិន ចំពោះការប្រព្រឹត្តរបស់ចិនទៅលើជនជាតិភាគតិចកាន់សាសនាឥស្លាមនៅក្នុងតំបន់ Xinjiang ប្រទេសចិន។
លទ្ធផលនៃការបោះឆ្នោត Caucus នៅក្នុងរដ្ឋ Iowa នេះ អាចផ្ដល់ជាតឹកតាងជាក់ស្ដែងទៅលើការគាំទ្របេក្ខជនណាម្នាក់។
អាជ្ញាធរហ្វីលីពីនវិញ នៅថ្ងៃអាទិត្យនេះ បានប្រកាសអំពីករណីអ្នកស្លាប់លើកដំបូងដោយសារមេរោគនេះនៅក្នុងប្រទេស ដែលនេះគឺជាការស្លាប់ដោយសារមេរោគនេះលើកដំបូងបង្អស់នៅក្រៅប្រទេសចិន។
ព័ត៌មានផ្សេងទៀត