ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកត្រាំនឹង​ធ្វើ​សុន្ទរកថា​ពីស្ថាន​ភាពរបស់​សហ​​ព័ន្ធ​មុនពេល​ការ​បោះឆ្នោត​ការចោទប្រកាន់​ដកហូត​ប្រធានា​ធិបតី​ចេញ​ពី​តំណែង​​របស់​ព្រឹទ្ធសភា


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយនៅមហាវិទ្យាល័យ Drake University ក្នុងក្រុង Des Moines រដ្ឋ Iowa សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ នឹង​ធ្វើ​សន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក​ស្តីពី​ស្ថាន​ភាព​សហព័ន្ធ ​ដោយ​លោក​សុខ​ចិត្ត​ទទួល​យក​សេចក្តីអញ្ជើញពី​សភា​តំណាង​រាស្រ្ត​ ដែល​កាល​ពី​ពេល​ថ្មី​ៗ​នេះបាន​ធ្វើការចោទ​ប្រកាន់​ដកហូត​លោក​ចេញ​ពី​តំណែង។

សមាជិកព្រឹទ្ធសភាមាន​គម្រោង​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ​ថាតើ​កាត់​ទោស​លោក​ប្រធានា​ធិបតី​ត្រាំ​និង​ដក​លោក​ចេញ​ពី​តំណែង​ដែឬទេ។ ​ការណ៍​នេះ​ប្រាកដ​ណាស់​ថា​ ​សមាជិក​ព្រឹទ្ធសភានឹង​ឲ្យ​លោក​រួចខ្លួន​ពីការ​ចោទ​ប្រកាន់​ពីការរំលោភ​អំណាច​និង​ការរារាំង​យុត្តិធម៌​នៅពេល​ដែល​គណបក្ស​សាធារណ​រដ្ឋ​របស់​លោកមាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភាដែល​សំឡេង​ឆ្នោត​ ២ភាគ​៣ នឹងត្រូវ​ការ​សម្រាប់ធ្វើ​ការ​ចោទប្រកាន់​និង​ដក​លោក​ចេញ​ពី​តំណែង។

លោក David Cohen ជា​សាស្រ្តាចារ្យ​វិទ្យា​សាស្រ្ត​នយោបាយ​នៅឯ​សាកល​វិទ្យា​ល័យ Akron និយាយថា «​ការណ៍​នេះមិនធ្លាប់​មានកាល​ពីពេល​មុន​នៅ​ក្នុង​ប្រវត្តិ​សាស្ដ្រ​របស់​ប្រទេស​យើងដែល​មានសុន្ទរកថាស្តីពី​ស្ថាន​ភាព​សហព័ន្ធ​ពី​ប្រធា​នា​ធិបតី​ដែល​ត្រូវចោទ​ប្រកាន់​ដកហូតពី​តំណែង និង​ត្រូវ​ឈរឈ្មោះ​បោះឆ្នោត​ប្រ​ធា​នាធិបតី​ម្តង​ទៀត។ ព្រឹត្តិការណ៍​ទាំងអស់​នេះ​ដូចជារឿង​ប្រលោម​លោកនយោ​បាយដ៏​រំជួលចិត្ត ក៏ប៉ុន្តែ​រឿងនេះកើត​មាន​ឡើង​ពិតប្រាកដ»។

សុន្ទរកថា​ស្តីពីស្ថាន​ភាព​សហព័ន្ធ​លើក​ទី៣​របស់​លោក​ប្រធានា​ធិបតី​ត្រាំគឺ «ការ​ត្រឡប់​មក​វិញ​របស់ប្រ​ទេស​អាមេរិក​អស្ចារ្យ»។

លោក Hogan Gidley អ្នក​នាំ​ពាក្យ​រង​បាន​និយាយ​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សំ​ណួរ​ពី VOA ថា «ខ្ញុំនឹង​មិន​បញ្ចេញ​ជាមុន​នូវខ្លឹមសារ​របស់​សុន្ទរកថា​នោះ​ទេ។ លោក​ប្រធា នាធិបតីបាន​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ប្រវត្តិសាស្រ្ត​ជាមួយ​ប្រ​ទេស​ផ្សេង​ៗ​ ដែលមនុស្ស​ខ្លះនិយាយ​ថា ​មិនអាច​ធ្វើ​បាន។ លោក​ប្រធានា​ធិបតី​បាន​កំចាត់​ភេរវ​ជន​២នាក់​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្លាប់ពលរដ្ឋ​អាមេរិកាំង​និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​អ្នក​រងរបួស ​ហើយ​ខ្ញុំ​រំពឹងថា ​លោក​អ្នកនឹង​ឮ​ការ​សម្រេច​ជោគជ័យ​យ៉ាង​ច្រើន​ដែល​លោកបាន​ធ្វើសម្រាប់​ទាំងគោល​នយោ​បាយ​នៅ​ក្នុង​ប្រទេសនិង​នៅ​បរទេស»៕

XS
SM
MD
LG