ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​និយាយថា​​នឹង​បញ្ឈប់​ការ​ចែក​ព័ត៌មាន​ជាមួយ​អ៊ុយក្រែន​អំពី​ការ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ


រូប​ឯកសារ៖ លោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy ចូលរួម​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ នៅ​ក្នុង​ក្រុង​ប៉ារីស​ ប្រទេស​បារាំង កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។
រូប​ឯកសារ៖ លោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy ចូលរួម​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ នៅ​ក្នុង​ក្រុង​ប៉ារីស​ ប្រទេស​បារាំង កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។

រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទថា​ខ្លួន​នឹង​បញ្ឈប់​ការ​ចែក​រំលែក​ព័ត៌មាន​ជា​មួយ​រដ្ឋាភិបាល​អ៊ុយក្រែន​អំពីការ​ធ្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​អ៊ុយ​ក្រែន​កាលពីខែ​មុន​បន្ទាប់​ពី​ប៉ុស្តិ៍​ទូរទស្សន៍​អ៊ុយក្រែន​មួយ​ផ្សាយ​ការ​លេច​ធ្លាយ​ខ្សែអាត់​សំឡេង​ពី​កន្លែង​គ្រប់គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​អ៊ីរ៉ង់។​

ខ្សែអាត់​សំឡេង​ដែល​បាន​ចាក់ផ្សាយ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​អ៊ុយក្រែន​នៅ​ល្ងាច​ថ្ងៃអាទិត្យ​គឺ​ជា​ការ​សន្ទនា​រវាង​អ្នក​ត្រួត​ពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស២​នាក់​និយាយ​ភាសា​ Farsi ​អំពី​ពន្លឺ​នៃ​គ្រាប់​មីស៊ីល​មួយ​ដេញ​តាម​ផ្លូវ​យន្តហោះ។​

អ៊ីរ៉ង់​បាន​បដិសេធ​អស់រយៈ​ពេល​ជាច្រើន​ថ្ងៃ​បន្ទាប់​ពី​ការ​ធ្លាក់​យន្តហោះ​ដែល​នោះ​ត្រូវ​បាញ់​ទម្លាក់​ដោយ​មីស៊ីល​របស់​អ៊ីរ៉ង់។ ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy ​បាន​និយាយ​ថា​ការ​ថត​សំឡេង​នេះ​បង្ហាញ​ថា ​ភាគី​អ៊ីរ៉ង់​បាន​ដឹង​តាំង​ពីដំបូង​ថា ​យន្ដ​ហោះ​នោះ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​មីស៊ីល។​ អាជ្ញាធរ​អ៊ីរ៉ង់​ប្រហែល​ជាអាច​ចូល​មើល​កំណត់​ហេតុនេះដោយ​ផ្ទាល់​បន្ទាប់ពី​ការ​ធ្លាក់​យន្តហោះ​នោះ។​

កាលពី​ថ្ងៃ​ចន្ទ​លោក​ Hassan Rezaeifar ​ប្រធាន​ក្រុម​ស៊ើប​អង្កេត​អ៊ីរ៉ង់​បាន​និយាយ​ថា ​រដ្ឋាភិបាល​អ៊ីរ៉ង់​នឹង​បញ្ឈប់​ការ​សហការ​ជាមួយ​អ៊ុយក្រែន​លើ​ការ​ស៊ើប​អង្កេត។

លោក Rezaeifar មិន​បាន​បដិសេធ​ថា ​សំឡេង​លេច​ធ្លាយនោះ​គឺ​ពិត​ឬយ៉ាង​ណា​ទេ។​

ប្រទេស​អ៊ីរ៉ង់​បាន​សារភាព​កាល​ពីថ្ងៃទី​១១​ខែមករា​ថា ​បានបាញ់​ទម្លាក់​យន្ដ​ហោះ​អន្ដរជាតិ​អ៊ុយក្រែន​ ភ្លាមៗ​បន្ទាប់ពី​វា​បាន​ហោះ​ចេញ​ពីទីក្រុង​តេហេរ៉ង់ដោយ​និយាយ​ថា​កង​កម្លាំង​របស់​ខ្លួន​យល់​ច្រឡំ​ថា ​យន្តហោះ​នោះ​ជា​យន្តហោះ​សត្រូវគំរាម​កំហែង​បន្ទាប់​ពីអ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​លើ​មូលដ្ឋាន​អ៊ីរ៉ាក់​ដែល​មាន​កងទ័ព​អាមេរិក។​ ការ​ធ្លាក់​យន្ដហោះ​ប៊ូអ៊ីង​៧៣៧​នោះ​បាន​សម្លាប់​មនុស្ស​ទាំងអស់​១៧៦​នាក់ក្នុង​យន្តហោះនោះ។​ ក្នុង​រយៈ​ពេល​បីថ្ងៃ​បន្ទាប់ពី​ការ​ធ្លាក់​យន្តហោះ​នោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​បាន​រាយ​ការណ៍​ថា ​ក្រុម​មន្រ្តី​បាន​ស្តី​បន្ទោស​ថា​ យន្ដហោះ​នោះ​មាន​បញ្ហា​មេកានិក៕

XS
SM
MD
LG