រូបភាពជុំវិញពិភពលោកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២០ មានមកពីប្រទេសដូចជាចិន អាហ្វហ្គានីស្ថាន កូរ៉េខាងត្បូង ក្រិក សហរដ្ឋអាមេរិក អ៊ីស្រាអែល អាល្លឺម៉ង់ និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ០៤ កុម្ភៈ ២០២០

១
បុរសម្នាក់អង្គុយលក់តែនៅបឹង Qargha ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

២
មន្ត្រីប៉ូលិស ឈរយាមខណៈពេលបាតុករប្រមូលផ្តុំគ្នាទាមទារឲ្យមានការហាមឃាត់ជនជាតិចិនចូលក្នុងប្រទេសកូរ៉េខាងត្បូងនៅខាងមុខស្ថានទូតចិនក្នុងប្រទេសកូរ៉េខាងត្បូង។

៣
ជនភៀសខ្លួនម្នាក់អោបកូនរបស់ខ្លួនអំឡុងពេលប៉ះទង្គិចជាមួយប៉ូលិស នៅពេលដែលជនភៀសខ្លួនប៉ះបាតុកម្មនៅខាងក្រៅជំរំ Kara Tepe នៅកោះ Lesbos ប្រទេសក្រិកកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។

៤
ជនស្ម័គ្រចិត្តពាក់ឈុតការពារសម្អាតស្ថានីយរថភ្លើងនៅពេលដែលវីរុសកូរ៉ូណាបានវាយលុកខេត្ត ហ៊ូណាន ប្រទេសចិន។

៥
ប៉ូលិសព្រំដែនអ៊ីស្រាអែលត្រូវបានភ្លើងឆេះនៅពេលដែលបាតុករប៉ាឡេស្ទីនបានគប់ដបប្រេងចំអំឡុងបាតុកម្មមួយប្រឆាំងនឹងផែនការសន្តិភាពមជ្ឈិមបូពារបស់ប្រធានាធិបតីដូណាល់ ត្រាំនៅតំបន់ West Bank កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។

៦
អ្នកគាំទ្របេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណៈបក្សប្រជាធិបតេយ្យ Joe Biden មើលទូរទស្សន៍ក្នុងទីក្រុង Des Moines រដ្ឋ Iowa កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។

៧
ភ្ញៀវទេសចរដើរនៅក្នុងព្រៃដែលគ្របដណ្តប់ដោយព្រៃក្នុងទីក្រុង Willingen ប្រទេសអាល្លឺម៉ង់។

៨
អ្នកថ្មើរជើងដើរកាត់ផ្លូវដែលស្ទើរតែគ្មានមនុស្សក្នុង China Town នៅទីក្រុងឡុងដ៍ បន្ទាប់ពីវីរុសកូរ៉ូណាបានរាតត្បាតពេញពិភពលោក។