ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធ​សភា​ស្តាប់ភាគី​ទាំង​សងខាង​ក្នុង​ការ​ចោទ​ប្រកាន់​​ប្រធានាធិបតី​ ​មុន​ការ​បោះឆ្នោត​ដក​លោក​ពី​តំណែង​ឬ​ក៏​អត់


លោក Adam Schiff (រូប​កណ្តាល) ឆ្លើយ​សំណួរ​របស់​សមាជិក​ព្រឹទ្ធសភា នៅ​ក្នុង​សវនាការ​ជនុំជម្រះ​ដោយ​ព្រឹទ្ធសភា​ដើម្បី​ដក​តំណែង​របស់​លោក​ប្រធានាធិបតី កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
លោក Adam Schiff (រូប​កណ្តាល) ឆ្លើយ​សំណួរ​របស់​សមាជិក​ព្រឹទ្ធសភា នៅ​ក្នុង​សវនាការ​ជនុំជម្រះ​ដោយ​ព្រឹទ្ធសភា​ដើម្បី​ដក​តំណែង​របស់​លោក​ប្រធានាធិបតី កាលពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ​និង​ពលរដ្ឋ​អាមេរិក ​នៅ​ថ្ងៃចន្ទ​នេះ​បាន​ស្តាប់​ភាគី​ទាំង​សងខាង​នៃ​ការ​ចោទ​ប្រកាន់​នៅព្រឹទ្ធ​សភា​ប្រឆាំង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ត្រាំខណៈ​ប្រធាន​អង្គ​សវនាការ​ព្រឹទ្ធ​សភា​និង​មេធាវី​ការពារ​លោក​ប្រធានាធិបតី​ផ្តល់​អំណះ​អំណាង​ចុង​បញ្ចប់។

ការ​បោះ​ឆ្នោត​ចុង​ក្រោយ​នៅ​ព្រឹទ្ធ​សភា​ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ដក​ឬ​មិន​ដក​លោក ដូណាល់ត្រាំចេញ​ពី​តំណែង​នោះរំពឹងថានឹង​ធ្វើ​នៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ពុធ។​

នៅ​ពេល​ការ​កាត់​ក្តី​ជិត​ដល់​ទីបញ្ចប់ ​លោក ត្រាំ គ្រោង​នឹង​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ State of the Union ​ទៅ​កាន់​គណៈកម្មការ​ចម្រុះ​របស់​សភា​នៅ​យប់​ថ្ងៃ​អង្គារ​ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។​

ដោយ​ឆ្លៀត​ឱកាស​ចុង​ក្រោយ​របស់​លោក​ដើម្បី​បកស្រាយប្រាប់​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​សាធារណ​រដ្ឋ​ និង​សម្រាប់​ប្រវត្តិសាស្រ្តដើម្បី​ឲ្យ​ពិចារណា​ឡើង​វិញ​នូវ​ការ​សម្រេច​ចិត្ត​ឲ្យ​លោក​ប្រធានាធិបតី​ ត្រាំ ​រួចពីការ​ចោទ​ប្រកាន់ ​លោក​ Adam Schiff តំណាងរាស្ត្រ​រដ្ឋ​កាលីហ្វ័រញ៉ា​ដែល​ជា​ប្រធាន​គណៈកម្មការចោទ​ប្រកាន់​បាន​រៀប​រាប់​សុន្ទរកថា​សង្ខេប​របស់​គាត់​ដោយ​សួរ​ចំៗ​ថា​តើ​ព្រឹទ្ធ​សភា​អាច​ទុក​ចិត្ត​លោក​ត្រាំ​បាន​ទេ?​ ​លោក ​Schiff ​បាន​មាន​ប្រសាសន៍​ថា​ «ចម្លើយ​ខ្លី​សាមញ្ញគួរ​ឲ្យ​សោក​ស្តាយ​មិន​គួរ​ឱ្យ​ជឿ​គឺ​អត់​ទេ មិន​អាច​ទុក​ចិត្ត​បានទេ។​ អ្នក​មិន​អាច​ទុកចិត្ត​ថា​ ប្រធានាធិបតី​នេះ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​ទេ ​សូម្បី​មួយ​នាទី មិន​មែន​សម្រាប់​ការបោះ​ឆ្នោត មិនមែន​ដើម្បី​ប្រយោជន៍​ប្រទេស​យើង​ទេ។ ​ អ្នក​មិន​អាច​ទុកចិត្ត​បាន​ទេ។ ​គាត់​នឹង​មិន​ផ្លាស់ប្តូរ​ទេ ​ហើយ​អ្នក​ក៏​ដឹង​ដែរ»។​ លោក​បាន​បន្ថែម​ថា ​«មនុស្ស​ដែល​គ្មាន​ចរិត​លក្ខណៈ​ ឬ​ទស្សន​វិស័យ​ក្រម​សីលធម៌ គឺ​មិន​អាច​រក​ឃើញ​ផ្លូវ​ល្អ​ទេ»។

លោក​ Schiff បាន​ព្រមាន​ថា​ «ការ​ឲ្យ​លោក​ត្រាំ​រួច​ពី​ការ​ចោទ​ប្រកាន់​នឹង​ធ្វើ​ឱ្យ​ការ​រំលោភ​អំណាច​ដែល​លោក ត្រាំ ​បាន​ប្រព្រឹត្តក្លាយ​ជារឿង​ធម្មតា ហើយ​លោក​ថា​ ព្រឹទ្ធសភា​ទំនង​នឹង​បដិសេធ​មិន​ធ្វើ​អ្វី​នោះ​ទេ ក្រៅ​ពី​ក្តោប​ដៃ​របស់​ខ្លួន។ ​យើង​បូងសួង​ និង​សង្ឃឹម​ថា ​យើង​មិន​មាន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដូច​លោក​ ដូណាល់​ ត្រាំ​ ទេ»។

លោក​ត្រាំ​អាច​រួច​ពីការ​ចោទ​ប្រកាន់​ ប៉ុន្តែ​វា​មិន​ទាន់​ប្រាកដ​នោះ​ទេ។ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សាធារណ​រដ្ឋ​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ទទួល​ស្គាល់​ថា​ ការ​ដាក់​សម្ពាធ​នយោបាយ​របស់លោក ត្រាំ ឲ្យ​ប្រទេស​អ៊ុយក្រែនស៊ើប​អង្កេត​លោក​ Joe Biden​ ដើម្បី​ផល​ប្រយោជន៍​នយោបាយ​លោក​នោះ​គឺមិន​សមរម្យ​ ឬ​ខុស​ឆ្គង។ ​ប៉ុន្តែ​ពួកគេ​ភាគ​ច្រើន​និយាយ​ថា សកម្មភាព​របស់​លោក​ត្រាំ​ទោះជា​មិន​ត្រឹមត្រូវ​ក៏ដោយ​ក៏​មិន​ដល់​ថ្នាក់​ត្រូវ​ដក​លោក​ចេញ​ពី​តំណែង​ប្រធានាធិបតី​ដែរ។​ មេធាវី​របស់​លោក​ត្រាំ​បាន​ជំរុញ​ឱ្យ​សមាជិក​ព្រឹទ្ធសភា​ទុក​ឱ្យ​អ្នក​បោះ​ឆ្នោត​សម្រេច៕

XS
SM
MD
LG