បណ្ដាប្រទេសជាច្រើនកំពុងប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលមេរោគកូរ៉ូណាវីរុសថ្មី ឬ COVID-19 ស្របពេលដែលចំនួនអ្នកស្លាប់ដោយសារមេរោគនេះនៅលើពិភពលោកកើនលើស ៣ ពាន់នាក់ ដែលក្នុងនោះមានពីរករណីកើតឡើងនៅក្នុងសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលរបស់លោកមិនមានការប្តេជ្ញានឹងដោះលែងអ្នកទោសតាលីបង់ចំនួន៥.០០០នាក់នោះទេ។
លោក Putin ក៏បាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូហៅកិច្ចប្រជុំ OPEC+ ក្នុងសប្ដាហ៍នេះថាជាឧបករណ៍មួយសម្រាប់ធ្វើឲ្យមានស្ថិរភាពរយៈពេលវែង។ នេះបើតាមបណ្ដាញព័ត៌មាន Interfax ក្នុងប្រទេសរុស្ស៊ី។
ប្រទេសជិតខាងថៃក្នុងទ្វីបអាស៊ីអាគ្នេយ៍ថ្កោលទោសរដ្ឋាភិបាលក្រុងបាងកកអំពីការរំលាយគណបក្សប្រឆាំងមួយកាលពីថ្ងៃសុក្រទី២១ ខែកុម្ភៈដែលពួកអ្នករិះគន់យល់ឃើញថា ជាសញ្ញាថ្មីបំផុតបញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យកំពុងថយក្រោយនៅក្នុងតំបន់។
មេរោគវីរុសកូរ៉ូណាបន្តរាលដាលតទៅទៀតនៅពេលមានកង្វល់ខ្លាំងឡើងៗអំពីលទ្ធភាពដែលវាអាចបង្កើតឱ្យមានដំណើរសេដ្ឋកិច្ចមិនទៅមុខនៅលើសាកលលោក ហើយអង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានសម្រេចបង្កើនគ្រោះថ្នាក់នៃផលប៉ះពាល់ដោយសារការរាលដាលនេះដល់កម្រិត «ខ្ពស់ណាស់»។
ស.រ.អា.និងពួកតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយគួរកត់សម្គាល់ជាប្រវត្តិសាស្ត្រនៅក្នុងក្រុងដូហា នៃប្រទេសកាតា ដោយរៀបចំសម្រាប់ការបញ្ចប់សង្គ្រាមជិត១៩ឆ្នាំមកហើយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
កងយោធាស.រ.អា.ក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានបាវចនាថា «ប្រុងប្រៀបប្រយុទ្ធនៅយប់នេះ» បានត្រូវបង្ខំចិត្តឱ្យធ្វើការប្រយុទ្ធពីរនៅលើសមរភូមិមិនមែនប្រពៃណីពីរគឺមេរោគវីរុសឆ្លងខ្លាំងដែលរាលដាលយ៉ាងលឿននៅទូទាំងប្រទេសកូរ៉េខាងត្បូង។
អាជ្ញាធរសុខាភិបាលម៉ិកស៊ិក បានប្រកាសកាលពីថ្ងៃសុក្រថា ពួកគេបានបញ្ជាក់ថា ពិតជាមានករណីមេរោគវីរុសកូរ៉ូណាចំនួនពីរនៅដំណាកដំបូងនៅក្នុងប្រទេសម៉ិកស៊ិក។
កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
នាវាពិឃាតរបស់ចិនបានបាញ់កាំរស្មីឡាស៊ែដាក់យន្តហោះយានល្បាតរបស់សហរដ្ឋអាមេរិក ខណៈដែលយន្ត ហោះនោះបានហោះកាត់សមុទ្រហ្វីលីពីន ដែលស្ថិតនៅចម្ងាយប្រហែល៦០០គីឡូម៉ែត្រភាគខាងលិចកោះ Guam កាលពីសប្តាហ៍មុន។
ករណីមេរោគកូរ៉ូណាវីរុសថ្មីបានធ្លាក់ចុះនៅទីកន្លែងផ្ទុះមេរោគនោះនៅក្នុងប្រទេសចិន ក៏ប៉ុន្តែបានកើនឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសរងផលប៉ះពាល់ខ្លាំងបំផុតនៅខាងក្រៅប្រទេសចិន។
អគ្គនាយកនៃអង្គការសុខភាពពិភពលោកហៅកាត់ថាWHO បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថាការរាលដាលមេរោគវីរុសកូរ៉ូណានៅខាងក្រៅប្រទេសចិននៅពេលនេះជា«កង្វល់ធំបំផុត»របស់ពិភពលោក។
នៅពេលនេះ ការផ្តោតជាអន្តរជាតិចំពោះមេរោគកូរ៉ូណា បានផ្លាស់ប្តូរពីការផ្តោតភាគច្រើនទៅលើករណីឆ្លងនៅក្នុងប្រទេសចិន ទៅការឆ្លងមេរោគនៅក្រៅប្រទេសចិនវិញ។ ក្នុងសប្តាហ៍នេះ ជាលើកដំបូងដែលករណីឆ្លងនៅក្រៅប្រទេសចិនបានកើនឡើងលើសចំនួនករណីឆ្លងនៅក្នុងប្រទេសចិន។
លោក Mahathir ថ្លែងថា សភាម៉ាឡេស៊ីនឹងមានសិទ្ធិបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក្រោយពីព្រះមហាក្សត្រម៉ាឡេស៊ី បានកំណត់ថាមិនមានបេក្ខជនណាម្នាក់ទទួលបានការគាំទ្រគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្ត្រីថ្មីបាន។
លោកថ្លែងយ៉ាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងសេតវិមានកាលពីយប់ថ្ងៃពុធ ដោយលោកបញ្ជាក់បន្ថែមថា នៅពេលនេះ ការគំរាមកំហែងនៃមេរោគកូរ៉ូណា Covid-19 ចំពោះពលរដ្ឋអាមេរិកមានកម្រិត«ទាបណាស់»។
ក្រុមតាលីបង់បានបដិសេធជាបន្ទាន់ថា ខ្លួនគ្មានទាក់ទិននឹងការវាយប្រហារនេះទេ ដោយនិយាយថា ការបំផ្ទុះគ្រាប់បែកនេះ «ហាក់ដូចជាការងារព្យាបាទរបស់បណ្តាញស៊ើបការសម្ងាត់របស់រដ្ឋាភិបាលដើម្បីបង្កើតឱ្យមានការមិនទុកចិត្តគ្នា»។
ព័ត៌មានផ្សេងទៀត