ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin និយាយ​ថា តម្លៃ​ប្រេង​អាច​ទទួល​យក​បាន នៅ​មុន​កិច្ចប្រជុំ OPEC+


លោក Vladimir Putin​ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​និស្សិត និង​អ្នក​ស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ​ឧស្សាហកម្ម​មួយ​នៅ​ក្នុង​ក្រុងCherepovets ប្រទេស​រុស្ស៊ី​ កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Vladimir Putin​ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​និស្សិត និង​អ្នក​ស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ​ឧស្សាហកម្ម​មួយ​នៅ​ក្នុង​ក្រុងCherepovets ប្រទេស​រុស្ស៊ី​ កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​និយាយ​ថា តម្លៃ​ប្រេង​បច្ចុប្បន្ន​នេះ​អាច​ទទួល​យក​បាន​ នៅ​ក្នុង​សញ្ញា​មួយ​ដែល​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​មាន​ឆន្ទៈ​នឹង​កែប្រែ នៅ​ពេល​ដែល​បណ្ដា​ក្រុមហ៊ុន​នាំចេញ​ប្រេង​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​សប្ដាហ៍​នេះ​ក្នុង​ទីក្រុង Vienna ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​កម្រិត​លើ​ការ​ផ្គត់ផ្គង់​ ខណៈ​ដែល​មេរោគ​កូរ៉ូណាវីរុស​ជះឥទ្ធិពល​លើ​តម្រូវការ​និង​តម្លៃ​ប្រេង។​

លោក Putin ក៏​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​ហៅ​កិច្ចប្រជុំ OPEC+ ក្នុង​សប្ដាហ៍​នេះ​ថា​ជា​ឧបករណ៍​មួយ​សម្រាប់​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​រយៈពេល​វែង។ នេះ​បើ​តាម​បណ្ដាញ​ព័ត៌មាន Interfax ក្នុង​ប្រទេសរុស្ស៊ី។

របាយការណ៍​កាល​ពី​សប្ដាហ៍​មុន​បាន​ស្រង់​សម្ដី​របស់​ប្រភព​ព័ត៌មាន​នានា​ថា សមាជិក OPECដ៏​មាន​ឥទ្ធិពល​មួយ​ចំនួន ដោយ​រួម​មាន​ទាំង​អារ៉ាប៊ីសាអូឌីត​ផង​នោះ ទំនង​ជា​នឹង​អំពាវនាវ​ឲ្យ​កាត់បន្ថយ​ការ​ផលិត​ប្រេង​ ដោយសារ​តែ​ការ​រីករាលដាល​មេរោគ​កូរ៉ូណាវីរុស​និង​ឥទ្ធិពល​ពាក់ព័ន្ធ​ដទៃទៀត​ដូចជា​សេដ្ឋកិច្ច​ដើរ​យឺត​និង​តម្រូវការ​ប្រេង​ធ្លាក់​ចុះ​ជាដើម។

ប៉ុន្តែគេ​និយាយ​ថា ​រុស្ស៊ី​នឹង​ប្រឆាំង​នឹង​ការ​កាត់​បន្ថយ​ការ​ផលិតប្រេង​ខ្លាំងក្លា​ហួសហេតុ​លើស​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ដែល​បាន​ដាក់​កំហិត​ទៅ​លើ​តម្រូវការ​ប្រេង​រហូត​ដល់​ចុងខែ​មីនា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG