ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីរុស​កូរ៉ូណា​និង​​ការ​ផ្អាក​ការងារ​បណ្តោះ​អាសន្ន​​បណ្តាល​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​មូលដ្ឋាន​យោធា​ស.រ.អា.​នៅ​​កូរ៉េ​ខាង​ត្បូង


រូបឯកសារ៖ កង​កម្លាំង​ពិសេស​របស់​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ចូលរួម​សមយុទ្ធ​រួម​គ្នា នៅ​មូលដ្ឋាន​ទ័ព​អាកាស Gunsan របស់​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង Gunsan ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ខែ​វិច្ឆិកា ២០១៩។
រូបឯកសារ៖ កង​កម្លាំង​ពិសេស​របស់​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ចូលរួម​សមយុទ្ធ​រួម​គ្នា នៅ​មូលដ្ឋាន​ទ័ព​អាកាស Gunsan របស់​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង Gunsan ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ខែ​វិច្ឆិកា ២០១៩។

កង​យោធា​ស.រ.អា.​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ ដែល​មាន​បាវចនា​ថា «ប្រុង​ប្រៀប​ប្រយុទ្ធ​នៅ​យប់​នេះ» បាន​ត្រូវ​បង្ខំ​ចិត្ត​ឱ្យ​ធ្វើ​ការ​ប្រយុទ្ធ​ពីរ​នៅ​លើស​មរភូមិ​មិន​មែន​ប្រពៃណី​ពីរ​គឺ​មេរោគ​វីរុស​ឆ្លង​ខ្លាំង​ដែល​រាល​ដាល​យ៉ាង​លឿន​នៅ​ទូទាំង​ប្រទេស​កូរ៉េខាង​ត្បូង។

បញ្ហា​មួយ​ទៀត​គ​ការ​គំរាម​កំហែង​ដែល​អាច​មាន​ គឺ​ថា​បុគ្គលិក​កូរ៉េ​ខាង​ត្បូង​រាប់​ពាន់​នាក់​នៅ​ក្នុង​មូលដ្ឋាន​ស.រ.អា.​អាច​នឹង​ត្រូវ​ផ្អាក​ការងារ​បណ្តោះ​អាសន្ន​ដោយ​មិន​មាន​ប្រាក់​ខែ​ ដោយសារ​មាន​ជម្លោះ​អំពី​ការ​បែង​ចែក​ការ​ចំណាយ​ជា​មួយ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។

ក្នុង​សប្តាហ៍​នេះ​កង​កម្លាំង​ស.រ.អា.​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ដាក់​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ក្រោយ​ទាហាន​ម្នាក់​និង​មនុស្ស​ពីរ​នាក់​ទៀត​ដែល​បាន​ចូល​ទៅ​ក្នុង​មូលដ្ឋាន​មួយ​បាន​ឆ្លង​មេរោគ​វីរុស​កូរ៉ូណា។ ជា​ការ​ឆ្លើយ​តប​ ស.រ.អា.​និង​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ពន្យារ​ពេល​សមយុទ្ធយោធា​រួមគ្នា​, ដាក់​កំហិត​ការ​ពិនិត្យ​មើល​សីតុណ្ហភាព​និង​វិធានការ​ឯទៀតៗ​សម្រាប់​ពួក​ជន​ដែល​ចូល​ទៅ​ក្នុង​មូលដ្ឋាន​យោធា​ទាំង​នោះ​ ព្រម​ទាំង​បាន​រឹត​ត្បិត​ពួក​ទាហាន​មិន​ឱ្យ​ធ្វើ​ដំណើរ​ចេញ​ពី​មូលដ្ឋាន​សឹក​ទាំង​នោះ​ផងដែរ។

កាលពី​ថ្ងៃ​សុក្រ​ កង​យោធា​ស.រ.អា.​បាន​និយាយ​ថា ​ពួក​គេ​បាន​ប្រាប់​ពួក​បុគ្គលិក​កូរ៉េ​៩,០០០​នាក់​ថា​ពួក​គេ​អាច​ត្រូវ​ផ្អាក​ការងារ​ជា​បណ្តោះ​អាសន្ន​ដោយ​គ្មាន​ប្រាក់​បៀវត្សរ៍​ក្នុង​រយៈ​ពេល​៣០​ថ្ងៃ​ទៀត​ ប្រសិន​បើ​ស.រ.អា.​និង​ប្រទេសកូរ៉េ​ខាង​ត្បូង​ខក​ខាន​មិន​អាច​សម្រេច​កិច្ច​ព្រម​ព្រៀង​មួយ​អំពី​ថា​តើ​បែង​ចែក​ការ​ចំណាយនៃ​វត្តមានយោធា​ស.រ.អ.​បែប​ណា​នោះ៕

XS
SM
MD
LG