ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mahathir ថា​សភា​ម៉ាឡេស៊ី​នឹង​ជ្រើសរើស​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថ្មី


រូបឯកសារ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោ Mahathir Mohamad ពេលមកជួបជាមួយនឹងមេដឹកនាំបក្សប្រឆាំងម៉ាឡេស៊ីដែលជាប់ពន្ធនាគារលោក Anwar Ibrahim នៅក្រុងកូឡាឡាំពួ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។
រូបឯកសារ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោ Mahathir Mohamad ពេលមកជួបជាមួយនឹងមេដឹកនាំបក្សប្រឆាំងម៉ាឡេស៊ីដែលជាប់ពន្ធនាគារលោក Anwar Ibrahim នៅក្រុងកូឡាឡាំពួ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។

​សភា​ជាតិ​ម៉ាឡេស៊ី​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើសបេក្ខជន​នាយករដ្ឋមន្ត្រី​ថ្មី​ នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ ហើយ​ប្រសិន​បើ​មិន​មាន​បេក្ខជន​ណា​ទទួល​បាន​ការ​គាំទ្រ​ភាគ​ច្រើន​នោះ ទេ ប្រទេស​ម៉ាឡេស៊ី​នឹង​ធ្វើ​ការ​បោះឆ្នោត​ថ្មី​ភ្លាមៗ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Mahathir Mohamad ដែល​ជា​នាយករដ្ឋមន្ត្រី​ស្តី​ទី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​នយោបាយ​ក្នុង​សប្តាហ៍​នេះ ដោយ​សារ​ការ​លាលែង​ដែល​មិន​គ្រោង​ទុក​របស់​លោក Mahathir អាយុ​៩៤​ឆ្នាំ​ ដែល​ជា​មេដឹកនាំ​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក។ ការណ៍​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ប្រជែង​អំណាច​រវាង​លោក Mahathir ជាមួយ​អតីត​សត្រូវ​នយោបាយ​របស់​លោក គឺ​លោក Anwar Ibrahim អាយុ​៧២​ឆ្នាំ។

លោក Mahathir ថ្លែង​ថា សភា​ម៉ាឡេស៊ី​នឹង​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី ក្រោយ​ពី​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ បាន​កំណត់​ថា​មិន​មាន​បេក្ខជន​ណា​ម្នាក់​ទទួល​បាន​ការ​គាំទ្រ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​បាន។

ការ​លាលែង​របស់​លោក Mahathir បាន​ធ្វើ​ឲ្យ​បែកបាក់​ទាំង​ស្រុង​នូវ​សម្ព័ន្ធភាព​នយោបាយ​របស់​លោក​ជាមួយ​លោក Anwar ដែល​លោក​ទាំង​ពីរ​បាន​រួម​កម្លាំង​គ្នា​រហូត​ទទួល​បាន​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើលក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៨ ដែល​បាន​ឲ្យ​លោក​ Mahathir ត្រឡប់​មក​កាន់​តំណែង​ជា​មេដឹកនាំ​វិញ​ក្រោយ​ការ​ដឹកនាំ​ប្រទេស​ម៉ាឡេស៊ី​ពី​ឆ្នាំ​១៩៨១​ដល់​២០០៣៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG