កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៨ កុម្ភៈ ២០២០
![បុរសម្នាក់ពាក់ម៉ាស់ការពារមុខការពារការផ្ទុះឡើងនៃវីរុសកូរ៉ូណា ហើយកំពុងឈរនៅស្ថានីយ៍រថភ្លើង Shinagawa ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/8f2017af-6577-4f79-8b07-0357b972662f_w1024_q10_s.jpg)
១
បុរសម្នាក់ពាក់ម៉ាស់ការពារមុខការពារការផ្ទុះឡើងនៃវីរុសកូរ៉ូណា ហើយកំពុងឈរនៅស្ថានីយ៍រថភ្លើង Shinagawa ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
![អ្នកគោរពសាសនាឥស្លាមកំពុងបួងសួងក្នុងពិធីគោរពនៅថ្ងៃសុក្រ នៅឯព្រះវិហារមួយ បន្ទាប់ពីមានការធ្វើកុបកម្មប្រឆាំងនឹងច្បាប់សញ្ជាតិថ្មីនៅប្រទេសឥណ្ឌា នៅតំបន់ Mustafabad ទីក្រុងញូវដែលី។](https://gdb.voanews.com/151a8b8e-8fbf-41ea-9e30-4c08904fdcc8_cx0_cy10_cw0_w1024_q10_r1_s.jpg)
២
អ្នកគោរពសាសនាឥស្លាមកំពុងបួងសួងក្នុងពិធីគោរពនៅថ្ងៃសុក្រ នៅឯព្រះវិហារមួយ បន្ទាប់ពីមានការធ្វើកុបកម្មប្រឆាំងនឹងច្បាប់សញ្ជាតិថ្មីនៅប្រទេសឥណ្ឌា នៅតំបន់ Mustafabad ទីក្រុងញូវដែលី។
![ជនចំណាកស្រុកដុងភ្លើងនៅពេលពួកគេបោះជំរំនៅតាមព្រំដែនរវាងប្រទេសតួកគី និងក្រិក នៅជិតក្រុង Pazarkule ស្រុក Edirne ប្រទេសតួកគី។](https://gdb.voanews.com/93bc765f-6b7e-4c7d-9f69-913e9b62fdbd_w1024_q10_s.jpg)
៣
ជនចំណាកស្រុកដុងភ្លើងនៅពេលពួកគេបោះជំរំនៅតាមព្រំដែនរវាងប្រទេសតួកគី និងក្រិក នៅជិតក្រុង Pazarkule ស្រុក Edirne ប្រទេសតួកគី។
![អ្នកឃ្វាលចៀមម្នាក់កំពុងដឹកនាំហ្វូងសត្វចៀមនៅឯច្រកព្រំដែន Cilvegozu ជាប់នឹងប្រទេសស៊ីរី នៅជិតក្រុង Hatay ស្ថិតនៅភាគនិរតីនៃប្រទេសតួកគី។](https://gdb.voanews.com/f7b2d63b-d089-4140-a043-57bcff2763b8_w1024_q10_s.jpg)
៤
អ្នកឃ្វាលចៀមម្នាក់កំពុងដឹកនាំហ្វូងសត្វចៀមនៅឯច្រកព្រំដែន Cilvegozu ជាប់នឹងប្រទេសស៊ីរី នៅជិតក្រុង Hatay ស្ថិតនៅភាគនិរតីនៃប្រទេសតួកគី។
![កម្មករកំពុងដេរក្រណាត់ដែលធ្វើពីវត្ថុធាតុដើមមានសារធាតុគ្រោះថ្នាក់ ដែលនឹងត្រូវប្រើប្រាស់នៅតំបន់ដែលវីរុសកូរ៉ូណាផ្ទុះឡើង នៅរោងចក្រកាត់ដេរ Zhejiang Ugly Duck Industry ក្នុងក្រុង Wenzhou ប្រទេសចិន។](https://gdb.voanews.com/e06d7776-a645-4329-b532-cd171e473b25_w1024_q10_s.jpg)
៥
កម្មករកំពុងដេរក្រណាត់ដែលធ្វើពីវត្ថុធាតុដើមមានសារធាតុគ្រោះថ្នាក់ ដែលនឹងត្រូវប្រើប្រាស់នៅតំបន់ដែលវីរុសកូរ៉ូណាផ្ទុះឡើង នៅរោងចក្រកាត់ដេរ Zhejiang Ugly Duck Industry ក្នុងក្រុង Wenzhou ប្រទេសចិន។
![កសិករម្នាក់កំពុងឲ្យចំណីកូនទានៅឯកសិដ្ឋានឯកជនមួយនៅទីក្រុងហាណូយ ប្រទេសវៀតណាម។](https://gdb.voanews.com/3e997e63-3e1f-4aae-917e-2fd16366a18d_w1024_q10_s.jpg)
៦
កសិករម្នាក់កំពុងឲ្យចំណីកូនទានៅឯកសិដ្ឋានឯកជនមួយនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
![ក្រុមជនចំណាកស្រុកបានមកដល់ភូមិ Skala Sikaminias ដោយមានសម្រែកកងរំពង នៅកោះ Lesbos ប្រទេសក្រិក បន្ទាប់ពីពួកគេបានឆ្លងកាត់សមុទ្រ Aegean ដោយចាកចេញពីប្រទេសតួកគី។](https://gdb.voanews.com/84917687-dcea-4157-802e-245d231ee090_w1024_q10_s.jpg)
៧
ក្រុមជនចំណាកស្រុកបានមកដល់ភូមិ Skala Sikaminias ដោយមានសម្រែកកងរំពង នៅកោះ Lesbos ប្រទេសក្រិក បន្ទាប់ពីពួកគេបានឆ្លងកាត់សមុទ្រ Aegean ដោយចាកចេញពីប្រទេសតួកគី។
![ក្រុមអ្នកហែលទឹកចូលរួមរដូវកាលហែលទឹកនៅខាងក្រៅអាគារឆ្នាំ ២០២០ នៅទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/e61a81d9-bc37-44a2-b0c5-e934e6b6d7d9_w1024_q10_s.jpg)
៨
ក្រុមអ្នកហែលទឹកចូលរួមរដូវកាលហែលទឹកនៅខាងក្រៅអាគារឆ្នាំ ២០២០ នៅទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់។
![កងកម្លាំងសន្តិសុខប្រទេសអ៊ីស្រាអែលឈរជើងនៅក្នុងពេលប៉ះទង្គិចគ្នាជាមួយពួកបាតុករប៉ាឡេស្ទីន នៅភូមិ Baita ស្ថិតនៅភាគខាងត្បូងនៃក្រុង Nablus ក្នុងតំបន់ West Bank។](https://gdb.voanews.com/c7328e90-002f-46d5-b28b-c6a094eb175d_w1024_q10_s.jpg)
៩
កងកម្លាំងសន្តិសុខប្រទេសអ៊ីស្រាអែលឈរជើងនៅក្នុងពេលប៉ះទង្គិចគ្នាជាមួយពួកបាតុករប៉ាឡេស្ទីន នៅភូមិ Baita ស្ថិតនៅភាគខាងត្បូងនៃក្រុង Nablus ក្នុងតំបន់ West Bank។
![ក្រុមបុគ្គលិកនៅកន្លែងប្រណាំងឡានកំពុងជួសជុលឡានក្រុមហ៊ុន Ferrari បើកបរដោយលោក Charles Leclerc មកពី Monaco ក្នុងព្រឹត្តិការណ៍ប្រំណាំងឡាន Formula One មុនរដូវកាល ដែលជាការសាកល្បងនៅទីលានប្រណាំង Barcelona Catalunya ក្នុងទីក្រុង Montmelo ស្ថិតនៅជិតទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/3c58c801-0728-492c-9c81-8784d7a56962_w1024_q10_s.jpg)
១០
ក្រុមបុគ្គលិកនៅកន្លែងប្រណាំងឡានកំពុងជួសជុលឡានក្រុមហ៊ុន Ferrari បើកបរដោយលោក Charles Leclerc មកពី Monaco ក្នុងព្រឹត្តិការណ៍ប្រំណាំងឡាន Formula One មុនរដូវកាល ដែលជាការសាកល្បងនៅទីលានប្រណាំង Barcelona Catalunya ក្នុងទីក្រុង Montmelo ស្ថិតនៅជិតទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។