Nord Stream 2 ជាគម្រោងបំពង់ឧស្ម័នដែលគ្រោងបង្កើនទ្វេដងនូវការផ្គត់ផ្គង់ឧស្ម័នរុស្ស៊ីទៅឲ្យប្រទេសអាល្លឺម៉ង់កាត់តាមសមុទ្របាល់ទិក បានបន្តក្លាយជាប្រធានបទដ៏ឈ្លោះប្រកែកគ្នា នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប។
រហូតមកទល់ពេលនេះ មានមនុស្សយ៉ាងតិចណាស់១១០នាក់ដែលទាក់ទិននឹងកម្មវិធីកីឡាអូឡាំពិក បានធ្វើតេស្តមានជំងឺកូវីដ១៩ រួមមានអត្តពលិកយ៉ាងតិចណាស់១៣ នាក់។
ក្រុមមន្ត្រីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍បានជំរុញប្រជាពលរដ្ឋឲ្យចាក់វ៉ាក់សាំងជំងឺកូវីដ១៩ដើម្បីការពារខ្លួនពីវីរុសបំប្លែងថ្មីហើយនឹងទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណា។
ប្រទេសចិនត្រូវបានគេរាយការណ៍ថា កំពុងពិចារណាចាក់វ៉ាក់សាំងបរទេសដើម្បីបង្កើនអង្គបដិប្រាណសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរបស់ចិនគ្រប់ដូស ដូចជាវ៉ាក់សាំង Sinovac និង Sinopharm។
ការសិក្សាមួយបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson សម្រាប់បង្ការជំងឺកូវីដ១៩ ដែលតម្រូវឲ្យចាក់តែមួយដូស ប្រហែលជាមិនសូវមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណាបំប្លែងថ្មីដែលតានោះទេ។
មេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសបេឡារុស គឺអ្នកស្រី Sviatlana Tsikhanouskaya ដែលកំពុងធ្វើទស្សនកិច្ចក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានស្នើឲ្យសហរដ្ឋអាមេរិក ដាក់សម្ពាធទៅលើរដ្ឋាភិបាលបេឡារុសដឹកនាំដោយលោកប្រធានាធិបតី Alexander Lukashenko ដោយការដាក់ទណ្ឌកម្ម។
មន្ទីរបញ្ចកោណ កាលពីយប់ថ្ងៃអង្គារ បានបញ្ជាក់ថា កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសមួយលើកនៅជិតតំបន់ Galkayo ចម្ងាយប្រហែល៥៨០ គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានីម៉ូហ្គាឌីស្យូ។ មន្ត្រីសូម៉ាលី ក៏បានប្រកាសពីរឿងនេះដំបូងគេ នៅព្រឹកថ្ងៃអង្គារ។
អ្នកស្រីគ្រោងនឹងចូលរួមក្នុងពិធីបើកកីឡាអូឡាំពិកនៅទីក្រុងតូក្យូនៅថ្ងៃសុក្រ។
With COVID-19 cases rising in the United States, some cities and counties are telling all residents to wear masks indoors, even if they are vaccinated.
ស្របពេលដែលករណីនៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងនៅក្នុងសហរដ្ឋអាមេរិក ថ្នាក់ដឹកនាំទីក្រុង និងស្រុកមួយចំនួនប្រាប់ពលរដ្ឋរបស់ពួកគេឲ្យពាក់ម៉ាស់នៅខាងក្នុងកន្លែងបិទជិត ឬខាងក្នុងអគារ សូម្បីតែអ្នកដែលចាក់វ៉ាក់សាំងរួចហើយក៏ដោយ។
មហាសេដ្ឋីអង់គ្លេស លោក Richard Branson បានធ្វើដំណើរទៅកាន់អវកាសកាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅនេះ ជាមួយនឹងក្រុមការងារចំនួន៥នាក់ ដោយប្រើប្រាស់យានអវកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Virgin Galactic របស់លោក។
សហរដ្ឋអាមេរិក កំពុងតែពិនិត្យមើលមធ្យោបាយដើម្បីផ្ដល់ជំនួយដល់ប្រជាពលរដ្ឋគុយបា បន្ទាប់ពីមានការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងខែនេះដែលជាបាតុកម្មធំបំផុតនៅក្នុងប្រទេសនេះអស់រយៈពេលរាប់ទសវត្សរ៍កន្លងមកនេះ។
លោក Biden បានព៌ណនាព្រះមហាក្សត្រហ៊្សកដានីថា ជាសម្ព័ន្ធមិត្តដ៏ខ្លាំងមួយនៅតំបន់ដ៏តានតឹង។ នេះជាការបង្ហាញនូវការគាំទ្ររបស់អាមេរិកសម្រាប់មេដឹកនាំប្រទេសហ៊្សកដានី បន្ទាប់ពីមានការប្រជែងអំណាចដោយព្រះអនុជប្រុសបីតាទីទៃកាលពីខែមេសា។
ការណ៍លុបចោលដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកការទូតជប៉ុនម្នាក់បានធ្វើអត្ថាធិប្បាយប្រមាថដល់មេដឹកនាំកូរ៉េខាងត្បូង។
សហរដ្ឋអាមេរិកជាមួយនឹងអង្គការអូតង់ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ជប៉ុន កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់ កាលពីថ្ងៃចន្ទម្សិលមិញ បានស្តីបន្ទោសចិនចំពោះការលួចយកព័ត៌មានតាមកុំព្យូទ័រកាលពីខែមីនា ដែលបានធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នរាប់ម៉ឺនតាមរយៈកម្មវិធី Microsoft Exchange។
កិច្ចប្រជុំនៅថ្ងៃច័ន្ទរំពឹងថានឹងរួមបញ្ចូលផងដែរនូវការពិភាក្សាអំពីស្ថានភាពក្នុងប្រទេសស៊ីរីដែលជម្លោះរយៈពេលមួយទសវត្សរ៍បានជំរុញឲ្យប្រជាជនស៊ីរីប្រមាណជាង១លាននាក់រត់ភៀសខ្លួនចូលទៅក្នុងប្រទេសហ៊្សកដានី។
សេតវិមានក៏បានព្រមានដល់បណ្ដាក្រុមហ៊ុនអាមេរិកផងដែរអំពីការខូចខាតខាងផ្លូវច្បាប់និងការខូចកេរ្តិ៍ឈ្មោះប្រសិនបើពួកគេធ្វើអាជីវកម្មនៅក្នុងទីក្រុងហុងកុង។
ក្រុមមន្ត្រីនៅភាគខាងលិចប្រទេសអាល្លឺម៉ង់និយាយថា ភ្លៀង និងទឹកជំនន់យ៉ាងខ្លាំងបានសម្លាប់មនុស្សយ៉ាងតិចណាស់៨០នាក់ ខណៈមនុស្សជាង១ពាន់នាក់ទៀតកំពុងបាត់ខ្លួន។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកដែលបានសម្តែងសុទិដ្ឋិនិយមថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន នឹងអាចទប់ទល់មិនឲ្យកងកម្លាំងបះបោរតាលីបង់ដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាននោះ ប្រហែលជាផ្អែកលើការវាយតម្លៃអំពីក្តីសង្ឃឹមរបស់ខ្លួន ច្រើនជាងទិន្នន័យដែលអាចវាស់វែងបាន។
ព័ត៌មានផ្សេងទៀត