ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​វេជ្ជបណ្ឌិត​ដែល​តាម​ដាន​វីរុស​ Delta ​​ថា​ ការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩​អាច​​ជួយ​​​បាន


រូបឯកសារ៖ គ្រូបង្រៀន​ម្នាក់​ចាក់​វ៉ាក់សាំង​ Johnson & Johnson សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ Hartford ក្នុង​រដ្ឋ Connecticut សហរដ្ឋ​អាមេរិក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ គ្រូបង្រៀន​ម្នាក់​ចាក់​វ៉ាក់សាំង​ Johnson & Johnson សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ Hartford ក្នុង​រដ្ឋ Connecticut សហរដ្ឋ​អាមេរិក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។

រដ្ឋ ​Florida ​របស់​សហ​រដ្ឋ​អាមេរិក​ កំពុង​ជួប​ប្រទះនឹង​វិបត្តិ​មន្ទីរពេទ្យ​ ដោយ​សារតែ​មាន​ការ​ហក់​ឡើង​ខ្ពស់នៃ​ចំនួនអ្នក​ឆ្លង​ជំងឺកូវីដ​១៩នា​ពេល​ថ្មីៗ​នេះ។​ អ្នក​ជំងឺ​ថ្មីៗ​ទាំង​នេះ​មាន​វ័យក្មេង​ជាង​ និង​ឈឺ​ខ្លាំង​ជាង​អ្នក​ជំងឺ​ ដែល​បាន​ឆ្លងវីរុស​ប្រភេទ​ដំបូងៗ ហើយ​ពួកគេ​ភាគ​ច្រើន​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩​នោះ​ទេ។ អ្នក​ជំងឺ​ភាគ​ច្រើន​បាន​ឆ្លងវីរុស​បំប្លែងថ្មី​ប្រភេទ​ដែលតា(Delta)​ ​ដែល​កំពុងឆ្លង​ខ្លាំងនៅ​ទូទាំងសហរដ្ឋ​អាមេរិក​ភាគ​ខាង​ត្បូង​ ដែល​អត្រា​អ្នក​ចាក់​វ៉ាក់សាំង​មាន​ចំនួន​ទាប​នៅ​ឡើយ។​

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ក្រុម​វេជ្ជបណ្ឌិត​នៃ​អង្គការ​ Infectious Disease Society of America ​ដែល​ជា​អង្គការ​ធ្វើការ​ផ្នែក​ជំងឺ​ឆ្លង ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋទាំង​ក្នុងសហរដ្ឋ​អាមេរិក​ និង​ប្រទេស​ដទៃ​ទៀត ​ត្រូវ​ធ្វើ​តេស្តជំងឺ​កូវីដ១៩​ និង​ចាក់​វ៉ាក់សាំងឲ្យ​បាន​កាន់​តែ​ច្រើន​ឡើងថែម​ទៀត។​

វីរុស​ប្រភេទថ្មី​ដែលតា​ត្រូវ​បាន​គេ​រក​ឃើញ​ជា​ដំបូង​ក្នុង​ប្រទេស​ឥណ្ឌា ប៉ុន្តែវា​បានរីក​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៅ​ជុំវិញ​ពិភព​លោក។​ អ្នក​ស្រី ​Rachael Walensky ​ប្រធានទីភ្នាក់ងារ​គ្រប់គ្រង​ និង​បង្ការ​ជំងឺ​(CDC)អាមេរិក​ បាន​ហៅ​រលក​នៃ​ការ​ឆ្លងពេលនេះ​ថា​ ជា​ការ​រាត​ត្បាតទៅ​លើ​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង។​ ​អ្នក​ស្រី​បាន​ហៅ​វីរុស​ប្រភេទ​ថ្មី​នេះ​ថា​ «ជាវីរុស​ឆ្លង​ខ្លាំង​បំផុត​ក្នុងប្រព័ន្ធ​ផ្លូវ​ដង្ហើម»​ របស់​មនុស្ស។​ វីរុស​ប្រភេទ​ដែលតា​នេះ​ក៏​អាច​ឆ្លងផង​ដែរ​ទៅ​លើអ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ។​

លោក​វេជ្ជបណ្ឌិត ​Ricardo Franco​ នៃ​អង្គការ Infectious Disease Society of America​ បាន​គូស​បញ្ជាក់​ថា​ វីរុស​បំប្លែងថ្មី​ប្រភេទ​ដែលតា​បាន​ឆ្លងទៅ​លើ​អ្នក​ជំងឺ​កូវីដ​១៩ថ្មី​ចំនួន​ប្រមាណ​៨៩% ​នៅ​ក្នុង​មន្ទីរពេទ្យសាកលវិទ្យាល័យ ​Alabama។ ​លោក​បន្ថែម​ថា​ អ្នក​ជំងឺ​ដែល​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ចំនួន​៩៧% ​គឺ​ជា​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​វីរុស​នេះ​ ​ហើយ​ថា​ ​វីរុស​ប្រភេទ​ដែលតា​នេះ​មាន​លក្ខណៈ​ឆ្លង​២​ដង​ខ្លាំង​ជាង​វីរុសដើម៕​

XS
SM
MD
LG