ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ពង្រីក​ការ​រាំងខ្ទប់​ខណៈ​ការឆ្លង​វីរុស​កើន​ឡើង​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​និង​អឺរ៉ុប


ប៉ូលិសនិងបុគ្គលិកដែលពាក់ឧបករណ៍ការពារ ត្រួតពិនិត្យឯកសាររបស់អ្នកដំណើរម្នាក់នៅច្រកចូលស្ថានីយ៍រថភ្លើងមួយ បន្ទាប់ពីមានការរឹតបន្តឹងការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លង កូវីដ១៩នៅទីក្រុង Xian ខេត្ត Shaanxi ប្រទេសចិន ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ (Reuters)
ប៉ូលិសនិងបុគ្គលិកដែលពាក់ឧបករណ៍ការពារ ត្រួតពិនិត្យឯកសាររបស់អ្នកដំណើរម្នាក់នៅច្រកចូលស្ថានីយ៍រថភ្លើងមួយ បន្ទាប់ពីមានការរឹតបន្តឹងការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លង កូវីដ១៩នៅទីក្រុង Xian ខេត្ត Shaanxi ប្រទេសចិន ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ (Reuters)

ប្រទេស​ចិន​បាន​រាំងខ្ទប់​មនុស្ស​រាប់សែន​នាក់​បន្ថែម​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ព្យាយាម​ទប់ស្កាត់​ការរាលដាល​នៃ​វីរុសកូរ៉ូណា​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ​ ខណៈ​ដែល​ការឆ្លង​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់ថ្មី​នៅ​ក្នុង​រដ្ឋ​ជាច្រើន​នៅ​សហ​រដ្ឋ​អាមេរិក​និង​អឺរ៉ុប។ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ការកើនឡើង​នូវ​ជំងឺ​កូវីដ១៩បាន​បំផ្លិច​បំផ្លាញ​ជុំវិញ​ពិភពលោក​ដោយ​ប្រទេស​ជាច្រើន​នៅ​តំបន់​អឺរ៉ុប​និង​អាមេរិក​ខាង​ជើង​កំពុង​ព្យាយាម​រក្សា​តុល្យភាព​រវាង​វិធានការ​សេដ្ឋកិច្ច​និង​ការ ទប់ទល់​ការ​រីករាល​ដាល​នៃ​វីរុស​នេះ។

សហរដ្ឋ​អាមេរិក​បាន​កាត់​បន្ថយ​រយៈ​ពេល​រាំងខ្ទប់​សម្រាប់​ករណី​ដែល​គ្មាន​រោគសញ្ញា​ដើម្បី​ព្យាយាម​ទប់ទល់​ការ​រំខាន រីឯ​ប្រទេស​បារាំង​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អនុញ្ញាត​ឱ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ​យ៉ាង​ហោច​ណាស់​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។

ទោះ​ជា​ប្រទេស​ចិន​ប្រឈម​មុខ​នឹង​ការ​ឆ្លង​តិច​ជាងទីកន្លែងចំណុច​ក្តៅ​ក្នុង​ពិភពលោក​ក៏​ដោយ ក៏​ប្រទេស​ចិន​មិន​បាន​បន្ធូរ​បន្ថយ​យុទ្ធសាស្ត្រ«គ្មាន​ជំងឺ​កូវីដ១៩»ឡើយ​ដោយ​បញ្ជាឱ្យ​នៅ​ផ្ទះ​នៅ​ផ្នែក​ជាច្រើន​នៃ​ទីក្រុង Yan'an។

អ្នកស្រុក​រាប់​សែននាក់​ដែល​រង​ផល​ប៉ះពាល់​នៅ​ទីនោះ​បាន​ចូលរួម​ជាមួយ​ប្រជាជន​១៣​លាន​នាក់​នៅ​ក្នុង​ទីក្រុង Xi'an ដែល​ត្រូវ​នៅ​ក្នុង​ផ្ទះ​បាន​ចូល​ដល់​ថ្ងៃ​ទី៦​ហើយ​ខណៈប្រទេស​ចិន​បាន​ទប់ទល់​នឹង​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​២១​ ខែ។

អ្នក​ទីក្រុង Xi'an ម្នាក់​បាន​សរសេរ​តាម​បណ្តា​សង្គម Weibo​ ដែល​ស្រដៀង​នឹង Twitter ថា​«ខ្ញុំ​ស្រេក​ឃ្លាន​ជិត​ស្លាប់​ហើយ ។ អត់​មាន​អាហារ​ទេ។ គេ​មិន​ឲ្យ​ខ្ញុំ​ចេញ​ទេ។ ខ្ញុំ​ជិតអស់​មី​ហើយ​...​ជួយ​ផង!»។

អ្នក​ក្រុង Xi'an ជាច្រើន​បាន​ត្អូញត្អែរ​ដូចគ្នា​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អំពី​ការ​រឹតបន្តឹង​ដែល​រួមមាន​ការ​ហាមប្រាម​ការបើកបរ​ហើយ​សមាជិក​គ្រួសារ​តែមួយ​គត់​អាច​ចេញ​ទៅ​ក្រៅ​ដើម្បី​ទិញ​គ្រឿង​ទេស​រៀងរាល់​បី​ថ្ងៃ​ម្តង។

ការ​បិទ​សកម្មភាព​សង្គម​នេះ​គឺ​ជា​វិធានការ​ទូទៅ​បំផុត​នៅក្នុង​ប្រទេស​ចិន​ចាប់តាំង​ពី​ទីក្រុង​ដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​ទីក្រុង Wuhan នេះ​ត្រូវ​បាន​រាំងខ្ទប់​នៅដើម​ដំបូង​នៃ​ជំងឺ​រាតត្បាត​នេះ៕

XS
SM
MD
LG